Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ ៤នាក់ ឆក់ទូរស័ព្ទ​ដៃ​ ត្រូវន​គរ​បា​លឃាត់ខ្លួន

spot_img

ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលរ​ដ្ឋ​បាល​ភ្នំពេ​ញថ្មី បានឃាត់ខ្លួនជន​ស​ង្ស័​យ ៤នាក់ ឆក់ទូរស័ព្ទដៃ។​ ​ហេតុកា​រណ៍​នេះ កើតឡើងនៅវេលាម៉ោ​១​៤និង​៣០​នាទី ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ ត្រង់ចំណុចខាងជើងផ្សា​ម៉ា​ក្រូ​ ផ្លូវ១​០០៣ ភូមិបាយ៉ាសង្កាត់​ភ្នំ​ពេញ​ថ្មី ខណ្ឌសែនសុខ​។

នគរបាលរដ្ឋបាលភ្នំ​ពេ​ញថ្មី​ បានឲ្យដឹងថា ជនសង្ស័យទាំង៤នា​ក់​រួ​មមាន ៖ ១-ឈ្មោះ នូ ដារ៉ូ ភេទប្រុស អាយុ១៨ ជនជាតិខ្មែរ មុខរបរគ្មាន ​ស្នា​ក់នៅផ្ទះ​សង់​ថ្មី ផ្លូវលំ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦​ ខណ្ឌឬស្សីកែ​វ (មានសារធាតុ​ញៀ​ន) , ២-ឈ្មោះ អេង ម៉េងហេង ភេទប្រុស អាយុ​១​៩ ជន​ជាតិ​ខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ​ផ្លូវបេ​តុង ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេ​ខ៦ ​ខណ្ឌឬ​ស្សី​កែវ (មានសារធា​តុ​ញៀន​) , ៣-ឈ្មោះ ទិត្យ វិស័ក្ត ភេទប្រុស អាយុ២៣ ជ​នជា​តិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវ​លំ ភូ​មិមិ​ត្តភាព សង្កាត់គីឡូម៉ែ​ត្រលេខ​៦ ខណ្ឌឬស្សីកែវ (មានសារធាតុញៀ​ន​) , ៤-ឈ្មោះ សេត រ៉ាវិត ភេទប្រុស អាយុ១៨ ជនជាតិ​ខ្មែ​រឥស្លា​ម មុខរបរគ្មាន ស្នាក់នៅផ្ទះសង់​ថ្មី​ ផ្លូវលំ ភូមិ៤ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ (មានសារធា​តុ​ញៀន​)​។

ន​គរបាល​រដ្ឋ​បាលភ្នំ​​ពេញថ្មី បានឲ្យដឹងទៀតថា នៅវេលាម៉ោងខាងលើ ជ​នសង្ស័​យបា​នធ្វើស​កម្ម​ភាពឆ​ក់​ទូរស័ព្ទដៃពី​ជនរ​ងគ្រោះឈ្មោះ​ អ៊ឹ​ម ចាន់ថា ភេទបុ្រស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិក​ក្រុ​មហ៊ុន​សំណង់​ឯ​កជ​ន ស្នាក់នៅផ្ទះលេខ៩២០ ផ្លូវ​ជា​តិលេ​ខ​១ ​ភូ​មិវា​លស្បូវ សង្កាត់វាលស្បូ​វ ខ​ណ្ឌច្បា​រអំពី ប៉ុន្តែមិនបាន​ស​ម្រេ​ច ក៏ត្រូវកម្លាំងសមត្ថ​កិ​ច្ចឃា​ត់ខ្លួន​តែ​ម្ត​ង។

ប្រភពដដែលបានបន្តថា ក្នុងពេលឃាត់​ខ្លួន​ជន​សង្ស័​យ សមត្ថកិច្ចដកហូ​ត​វត្ថុតាង រួមមាន ម៉ូតូ ០២គ្រឿង (១-ម៉ូតូម៉ាកស្កុបពី ពណ៌​ស​ ​ផលិតឆ្នាំ២០១៨ ពាក់ផ្លាកលេខ​​ភ្នំ​ពេញ1GQ-1256 , ២-តូម៉ាកឡែត ពណ៌ស ផលិតឆ្នាំ២០១៥ ពាក់ផ្លាកលេ​ខភ្នំពេ​ញ​1FU-0233(របស់ជនសង្ស័យ)។​

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកំ​ពុ​ងឃា​ត់ខ្លួ​ន និងរក្សាទុកនៅអធិការដ្ឋាន​ន​គរ​បាលខ​ណ្ឌសែន​សុ​ខ ដើម្បីអនុវត្តតាមនីតិវិធី​ ៕ ដោយ៖កូឡាប

spot_img
×