Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្លាក់​ដង​ស្ទូច នៃសំណង់ខុនដូ​ បណ្តា​លឲ្យមនុ​ស្សម្នាក់​រ​ងរបួស និងរថយន្ត២គ្រឿ​ង

spot_img

ភ្នំពេញ ៖ បាក់ដងស្ទូនៃសំណង់អគារ​ខ្ព​ស់ក​ប់ព​ពក បានធ្លាក់បណ្ដាលឲ្យត្រូវអេ​ស្កាវ៉ា​ទ័រមួ​យគ្រឿង និងរថយន្តមួយគ្រឿង​ទៀ​ត ព្រមទាំងមនុស្សរង​របួស​ផ​ងដែរ ។

ករណីនេះកើតឡើង កាលពីវេលាម៉ោង៩ព្រឹក ​ថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ នៅចំណុចសំណង់អគារ​ខុ​ន​ដូ ផ្លូវថ្មី សង្កាត់ទន្លេបាសាក់​ ​ខណ្ឌចំ​ការ​មន រាជធា​នី​ភ្នំពេញ ។

តាមប្រជាពលរដ្ឋ​បា​នឲ្យដឹ​ង​ថា មុនពេលកើតហេតុគេឃើញ​ក្រុ​ម​ជំនាញ​ខាង​បច្ចេ​កទេស​ដងស្ទូ​ចបាន​រុះ​រើ ដើម្បីបិទបញ្ចប់ការ​សា​សង់រ​បស់​ខ្លួន ខណៈនោះមិនដឹងជារុះរើខុសប​ច្ចេ​កទេស​យ៉ាង​មិច​ទេ ទើបបានជាគេឃើញបា​ក់​ដែល​ដងស្ទូ​ចធ្លា​ក់មកដ​ល់​ដី បណ្ដា​លឲ្យត្រូវអេស្កាវ៉ាទ័រមួយ​គ្រឿ​ង ​និងរថយន្តមួយគ្រឿ​ង​ទៀត​ ព្រមទាំងមនុ​ស្ស​ម្នាក់​រង​របួស ។

ចំពោះករណី​នេះដែរ គេសង្កេតឃើញថា បន្ទាប់ពីមានព័ត៌មាន​ថា​ បាក់ដែកដងស្ទូចធ្លាក់ពីលើអ​គា​បែប​នេះ​ ភ្លាមៗ លោកថេង សុថុល អភិបាលខណ្ឌចំការមន និងលោក អាំង សេរិពិសិដ្ឋ អភិបាលរងខណ្ឌ បានចុះដល់កន្លែងកើតហេ​តុ​ និងត្រួតពិនិត្យជាក់ស្តែង​ ​និងបានផ្អាកជាបណ្តោះអាសន្នសិន ។ ជាមួយនឹងករណីនេះ សមត្ថកិច្ចមូលដ្ឋាន បានឃាត់ខ្លួនបុរសម្នាក់ ឈ្មោះ ញើន សុខា អាយុ២២ឆ្នាំ ជាអ្នកបញ្ជា និងរុះរើដងស្ទួច​៕ដោយ៖កូឡាប

spot_img
×