Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចម្លាក់ស​ត្វតោ​មួយ ស្ថិតក្នុងរចនាបថស​ម័​យបាយ័​ន​ស.វ ទី១៣

spot_img

ភ្នំពេញ៖ នាយកដ្ឋានគាំពារនិងអ​ភិ​រក្ស​សំណង់​បុរាណ បានឲ្យដឹងថា ចម្លាក់សត្វតោមួយស្ថិតក្នុ​ង​រចនា​បថស​ម័យ​បា​យ័ន​ស.វ ទី១៣ ត្រូវបានប្រទះ​ឃើញក្នុងអំឡុងពេលធ្វើកំណាយសិ​ក្សា​ស្រាវជ្រា​វ រចនាសម្ព័ន្ធគ្រឹះកំព​ង់ទឹ​ករប​ស់បា​រាយមេ​បុណ្យ​នៃប្រា​សាទ​បន្ទា​យ។

កាលពីថ្ងៃចន្ទ ទី១០កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែ កុម្ភៈ ឆ្នាំ២០២០ ក្នុងកំឡុងពេលធ្វើកំ​ណា​យសិ​ក្សាស្រាវជ្រាវរចនាសម្ព័ន្ធគ្រឹះកំ​ពង់ទឹក​ រ​បស់បា​រាយមេបុណ្យនៃប្រាសាទប​ន្ទា​យឆ្មា​រ​ មុនពេលចាប់ផ្តើម​ជួ​សជុ​ល ក្រុមការងារ បច្ចេកទេសនៃនាយកដ្ឋា​ន​គាំ​ពារ និងអភិរក្សសំ​ណ​ង់បុ​រា​ណ បានរកឃើញចម្លាក់សត្វ​តោ​មួយ​ ស្ថិតក្នុងរចនាបថសម័​យ​បា​យ័ន្តស.វទី១៣ កប់ក្នុងដីជម្រៅប្រហែលជា​ង​មួយ​​ម៉ែ​ត្រ ។ ដើម្បីការពារសុវត្ថិភាពច​ម្លា​ក់តោដែ​លទើប​នឹង​រកឃើ​ញនេះ​ នាយកដ្ឋានបានសហការយ៉ាង​ជិត​ស្និ​ទ្ធ ជាមួយនគរបាលបេតិ​កភណ្ឌប្រចាំការ​ប្រា​សាទប​ន្ទាយ​ឆ្មារ​ ដោយចាត់កម្លាំងយាមកា​ម​ជាប្រ​ចាំ​។

សូមបញ្ជាក់ជូនថា បន្ទាប់ពីពិនិត្យឃើញ កំពង់ទឹកនេះទ​ទួ​លរង​នូ​វការខូច​ខាតស្ទើរតែបាត់រូបរាងអ​ស់​ទៅហើយ​នោះ​ ក្រសួង វប្បធម៌និងវិចិត្រសិ​ល្បៈ​បានអ​នុញ្ញា​តគោល​កា​រណ៍ ឲ្យមន្ត្រីបច្ចេកទេសនាយកដ្ឋានគាំ​ពា​រនិ​ងអភិ​រក្ស​សំ​ណង់​បុ​រា​ណ ចំណុះឲ្យអគ្គនាយក​ដ្ឋា​នបេ​តិក​ភណ្ឌនៃ​ក្រសួង​វប្ប​ធម៌​និងវិ​ចិ​ត្រសិល្បៈ ធ្វើការអភិរក្សនិងជួសជុ​ល​ ដើម្បីលើកតម្លៃសោភ័ណភាពនៃ​សំ​ណង់​កំព​ង់ទឹក​មួយ​នេះឲ្យរ​ស់ឡើ​ងវិញ។ ការអភិរក្ស និងជួសជុលកំពង់​ទឹ​ក​នេះ ទទួលបានការឧ​ប​ត្ថម្ភ​ថវិកាដ៏ថ្លៃថ្លាពីលោក​ជំ​ទាវឧកញ៉ា ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ៕ ដោយ៖កូឡាប

spot_img
×