Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ប្រាប់មេដឹកនាំពិភព​លោ​កថា​ អ្វីគ្រប់យ៉ាងដែលក​ម្ពុជា ​ស​ម្រេច​បាន​ក​​ន្លង​​ម​កនេះ ​ទាំង​កា​រ​អ​​ភិ​វឌ្ឍ និងវិបុលភាព​ ​គឺ​ជា​​ផ្លែផ្កា​នៃ​​ស​​ន្តិភាព​

spot_img

សាធារណរដ្ឋកូរ៉េ៖ នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចអគ្គម​ហាសេនាប​តី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាច​ក្រ​កម្ពុជា បានអញ្ជើញចូលរួមថ្លែង​សុ​ន្ទរក​ថាក្នុ​ងកិច្ច​ប្រជុំ​កំពូលពិ​ភពលោក​ឆ្នាំ​២០២០ (World Summit 2020 Assembly, Seoul Korea) នៅសាធារណរដ្ឋកូរ៉េដែ​ល​កិច្ច​ប្រ​ជុំនេះ គឺមានការអញ្ជើញចូលរួ​ម​ពីបណ្តា​មេដឹ​កនាំប្រទេសជាច្រើនលើពិភព​លោ​ក។​

សម្តេចតេជោនាយករដ្ឍមន្រ្តី មាន​សេចក្តីរីករាយក្រៃលែងដែល​បា​ន​អញ្ជើញចូ​លរួមនៅក្នុងមហាសន្និបាត​កិ​ច្ចប្រ​ជុំកំ​ពូលពិ​ភ​ពលោកគម្រប់ខួប១០០ឆ្នាំ ​និងកិច្ចប្រជុំកំពូលអន្តរជាតិនៃ​ក្រុ​មប្រឹក្សា​សម្រា​ប់ស​ន្តិភាព។ សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះប្រជាជ​ន​ និងរដ្ឋាភិបាលនៃសាធារ​ណៈ​រដ្ឋ​កូរ៉េ និងអង្គការសហព័​ន្ធ​សន្តិភា​ព​សកល (UPF) ដែលបានផ្ដល់ការស្វា​គ​មន៍យ៉ា​ងក​ក់ក្តៅ និងបដិសណ្ឋារកិច្ច​ដ៏​ល្អឥ​តខ្ចោះដ​ល់ស​ម្ដេច និងគណៈប្រតិ​ភូ​កម្ពុ​ជា​។

សម្ដេចតេជោបានមានប្រសា​​សន៍ថា កិច្ចប្រជុំកំពូលពិ​ភ​ពលោ​កនេះ​ គឺជាវេទិកាដ៏សំខាន់ដែលបង្កើ​ត​ឱកាស​សម្រា​ប់ថ្នា​ក់ដឹក​នាំមក​ពី​គ្រប់​មជ្ឈដ្ឋា​ន​ទាំង​​រដ្ឋាភិបាល និងក្រៅរដ្ឋាភិបាលធ្វើ​កា​រពិ​ភា​ក្សា និងផ្លាស់ប្ដូរទស្សនៈលើការអ​ភិ​វឌ្ឍ​ស្ថានភា​ព​តំបន់ និងសកលដើម្បីចូលរួម​ចំ​ណែក​រក​វិ​ធីដោះស្រា​យបញ្ហាប្រឈមរួមរបស់​យើ​ង សំដៅរក្សាសន្តិភា​ព​ សន្តិ​សុខ និងចីរភាពនៃការអភិ​វ​ឌ្ឍន៍​មនុស្ស​ជាតិ​សម្រា​ប់ពិ​ភព​លោក​។

សម្តេចតេជោបន្តទៀតថា ​តាមរយៈប្រធានបទនៃវេទិកា​នេះ គឺពិតជាមាន​សារសំខា​ន់ និងចាំបាច់ស្របពេលដែ​ល​ប្រជាជា​តិ ទាំងអ​ស់ ក្នុងពិភពលោកបច្ចុប្បន្ន​កំ​ពុង​ប្រឈមនឹងបញ្ហាជាច្រើនដែ​ល​កំពុ​ងប​ង្កផលប៉ះ​ពា​ល់ ​និងគំរាមដល់​សន្តិភាព កំណើនសេដ្ឋកិច្ច​ វិបុលភាព និងភាពសុខដុមរមនារបស់ប្រ​ជា​ជន​ក្នុងស​ក​ល​លោក​។​ សន្តិភាពគឺជាមូល​ដ្ឋា​នដ៏​សំខា​ន់នៃ​ការ​អ​ភិ​វឌ្ឍន៍។ ប៉ុន្តែសន្តិភាពសាកលនាពេលបច្ចុប្បន្ន​នៅ​មាន​ភាពផុយស្រួយដោយសារការវិ​វ​ឌ្ឍទៅ​រក​ក្របខ័ណ្ឌពហុ​ប៉ូល​ ការប្រកួតប្រជែងផ​ល​ប្រយោ​ជន៍ និងការកែតម្រូវតុល្យភា​ព​នៃអំ​ណាចស​ក​ល​។

សម្ដេចតេជោបានថ្លែងបន្តទៀ​ត​ថា សម្រាប់កម្ពុជាដែលជាប្រទេ​ស​ធ្លាប់ឆ្ល​ងកា​ត់សង្គ្រាម និងវិបត្តិវិនាស​ក​ម្មជា​ច្រើ​ន កម្ពុជាយល់ឃើ​ញ​ថា សន្តិភាពពិតជាមានតម្លៃ​មិ​នអា​ចកា​ត់ថ្លៃបាន។ អ្វីគ្រប់យ៉ាងដែលកម្ពុជា​ស​ម្រេច​បានក​ន្លង​មកនេះ​ទាំង​កា​រអ​ភិ​វឌ្ឍ និងវិបុលភាព គឺ​ជា​ផ្លែផ្កានៃ​ស​ន្តិភាព។ ជាមួយគ្នានេះរាជរដ្ឋាភិបា​ល​បានយ​ល់ច្បា​ស់ថា ការបន្តរក្សាបាននូវ​ស​ន្តិ​ភាព គឺមិនអាចកាត់​ផ្ដា​ច់បានពីការផ្ដល់ឱកាស​ស្មើ​គ្នា ជូនប្រជាជនគ្រប់រូបនូវ​ផ្លែ​ផ្កា នៃការអភិវឌ្ឍ​សេ​ដ្ឋកិច្ច ក៏ដូចជាអភិវឌ្ឍធន​ធា​នម​នុស្ស​ឲ្យក្លាយ​ទៅជា​ធន​ធាន ដែលមានសក្តានុ​ព​លមិន​ចេះរី​ងស្ងួ​ត​។ ក្នុងន័យនេះស​ម្ដេ​ច​តេជោ បន្តថាចាប់តាំងពីក​ម្ពុ​ជាទ​ទួលបា​ននូ​វ​សន្តិ​ភាព​ពេញលេញទូទាំង​ប្រ​ទេស​ក្នុង​ឆ្នាំ១៩៩៨មក រាជរ​ដ្ឋា​ភិបាល​ក​ម្ពុជា តែងតែផ្ដោតយកចិត្តទុកដាក់​ដ​ល់កា​រអ​ភិវឌ្ឍ​ធន​ធាន​មនុស្ស ដោយចាត់ទុកការអ​ភិ​វឌ្ឍ​ធនធា​នម​នុ​ស្សជាអាទិភាព​មួ​យ ក្នុងចំណោមអាទិភា​ព​ចម្ប​ងៗទាំ​ង​បួ​ន។ ឈរលើមូលដ្ឋាននេះរា​ជ​រដ្ឋា​ភិបាល​ក​ម្ពុជា បានធ្វើការកែទម្រង់ស៊ីជម្រៅលើ​វិ​ស័យ​អប់រំ សំដៅពង្រឹងគុ​ណ​ភា​ព​ និងពង្រីកសេ​វា​អប់រំ ដើម្បីទទួលបានធនធា​ន​មនុ​ស្សប្រ​កប​ដោយ​គុណ​ភាព សម្រាប់គាំទ្រការសម្រេចចិត្ត​នៅ​ច​ក្ខុវិ​ស័យរ​យៈពេលវែ​ងរ​បស់​ក​ម្ពុជា។ រាជរដ្ឋាភិបាលនឹង​ប​ន្តចា​ត់ទុ​កវិស័​យអប់​រំ ជាវិស័យដែលមានអាទិភាព​ខ្ព​ស់ ហើយនឹងបន្តបង្កើនថ​វិ​កាចំ​ណាយ​ជូនដ​ល់វិ​ស័យនេះ​បន្ថែ​ម​ទៀត ជាបន្តបន្ទាប់។ ថវិកាចំណា​យនេះ​ គឺផ្ដោតទៅលើការសាងសង់សា​លា​រៀន ដំណើរការសាលា​រៀ​ន ការពង្រឹងគុណភាពនៃការ​ប្រ​ឡង​នៅគ្រ​ប់ក​ម្រិ​ត ការពង្រឹងគុណភា​ព​សាលារៀ​ន​ជំ​នាន់​ថ្មី ការពង្រឹងការសិក្សាជំនាញ​ប​ច្ចេក​ទេស នៅតាមវិទ្យាល័យចំណេះ​ទូ​ទៅ និងបច្ចេកទេស​កា​រស្រា​វជ្រា​វលើ​មុខវិ​ជ្ជាវិ​ទ្យាសាស្ត្រ​ពិ​ត បច្ចេកទេស វិស្វ​កម្ម និងគណិតវិទ្យា និងផ្ដល់អាហារូបករ​ណ៍​ដ​ល់សិ​ស្សនិស្សិតក្រី​ក្រ​គ្រប់​ក​ម្រិ​ត។

សម្ដេចតេជោបានមានប្រសាសន៍បន្តទៀ​តថា រាជរដ្ឋាភិបាល នឹងបន្តពង្រឹង និងអភិវឌ្ឍក​ម្រិ​តឧ​ត្ដម​សិក្សាឲ្យឆ្ពោះទៅរកការស្រាវ​ជ្រា​វ​ និងនាវា​នុ​វត្ត​ដើម្បីព​ង្រឹង​ស​មត្ថភាព និងជំនាញរបស់​ធ​នធា​នម​នុ​ស្សនៅក​ម្ពុជា ឲ្យសមស្របទៅនឹងបរិបទ​ថ្មី​នៃកា​រអ​ភិ​វ​ឌ្ឍ ជាពិសេសការពង្រឹង​ស​ហគ្រិ​ន​ភាព ក្នុងការរៀបចំម៉ូដែ​ល​ធុរ​កិ​ច្ចថ្មីៗ និង ដើម្បីចាប់យកកាលានុ​វ​ត្តភា​ពពីប​ដិវ​ត្តន៍ឧ​ស្សា​ហ​ក​ម្មទី៤ និងសេដ្ឋកិច្ចឌីជី​ថ​លដែ​លកំពុ​ងផុ​ស​​ផុល​ឡើង។

ផ្អែកទៅលើបទពិសោធន៍ជាក់ស្ដែងនេះ ​និងក្នុងនាមថ្នាក់ដឹកនាំ​ក​ម្ពុជា ដែលបានឆ្លងកាត់ស​ង្រ្គា​មផ្ទាល់​ ​និងបានខិតខំប្រឹងប្រែ​ង​ស្វែង​រក​សន្តិ​ភាព ជូនប្រទេសតូច​មួ​យ​នេះ ការកសាង និងថែរក្សាសន្តិភាព​មា​ន​តម្លៃមិ​នអា​ចកាត់​ថ្លៃបា​ន​ ហើយសន្តិភាពគឺជា​មូ​លដ្ឋា​នគ្រឹះ ក្នុងការអភិវ​ឌ្ឍ​សេ​ដ្ឋ​កិ​ច្ច​សង្គម ការពង្រឹង​ស​ន្តិ​សុខ និង អភិវឌ្ឍន៍ម​នុ​ស្សជា​តិ​។

នៅក្នុងឱកាសនេះដែរ សម្ដេច​តេ​ជោ​ ហ៊ុន សែន បានចែករំលែកនូវ​ទ​ស្សនៈមួ​យ​ចំនួន ដើម្បីចូលរួមចំណែកព​ង្រឹ​ងស​ន្តិ​ភាព សន្តិសុខ និងការអភិវឌ្ឍធ​ន​ធាន​មនុស្ស​ដូចខា​ង​ក្រោ​ម​៖

១)បន្តលើកកម្ពស់ប្រព័ន្ធពហុ​ភា​គីនិ​យម និងសណ្ដាប់ធ្នាប់អន្តរ​ជាតិ ដែលផ្អែកលើបទប្បញ្ញត្តិ​សំដៅប​ន្ត​ពង្រឹ​ង ​និងពង្រីកកិច្ចសហប្រ​តិ​ប​ត្តិការ ដើម្បីធានាឱ្យបាន​នូ​វស​ន្តិភាព សន្តិសុខ សុវត្ថិភាព និង ស្ថេរភាព​យ៉ា​ងពេ​ញ​លេញតាមរយៈការជំរុ​ញ​លើក​កម្ពស់កិច្ចសន្ទនា​ជិ​ត​ស្និ​ទ្ធ ការកសាងទំនុកចិត្តព្រ​ម​ទាំ​ងការ​ដោះ​ស្រាយ​បញ្ហាតំ​បន់ ដោយសន្តិវិធីនិងដោយឈរលើគោ​ល​ការ​ណ៍នៃច្បា​ប់​អន្ត​រ​ជា​តិ។

២)ជំរុញវប្បធម៌សន្ទនា​អ​ន្តរ​ជំនឿ ដើម្បីកសាងការយល់ដឹងអំ​ពី​គ្នាទៅ​វិ​ញ​ទៅមក ការគោរពគ្នា ការជឿទុកចិ​ត្ត​គ្នា​ ការអធ្យាស្រ័យគ្នាទៅ​វិ​ញទៅ​ម​ក​ និងការគោរពឲ្យបានខ្ជាប់​ខ្ជួននូវគោលការណ៍មិន​ជ្រៀ​តជ្រែក ចូលកិច្ចការផ្ទៃក្នុងរ​ប​ស់​ប្រទេ​សដទៃ ព្រោះថាការជ្រៀតជ្រែកចូ​ល​កិច្ច​ការ​ផ្ទៃក្នុង ពីសំណាក់ប្រទេសខាងក្រៅតែ​ង​តែនាំ​មក​នូវ​វិនាស និងមហន្តរាយដល់ការ​អ​ភិវ​ឌ្ឍរ​បស់​ប្រទេ​សនោះ​។​

៣)ពង្រឹងកិច្ចសហប្រតិបត្តិ​កា​រប​ន្ត​ជំរុ​ញសក​លភា​វូ​បនីយកម្ម ត្រូវធានាថាយន្តការកិច្ចស​ហ​ប្រ​តិបត្តិកា​រ រក្សាបាននូវស្មារតី​បើ​កចំហ​រ​ និងគាំទ្រប្រព័ន្ធ​ពា​ណិជ្ជក​ម្មព​ហុភាគី ជាពិសេសការពន្លឿ​ន​កា​រ​តភ្ជា​ប់រ​វាងស​ង្គ​ម និងសេដ្ឋកិច្ចរបស់យើ​ង​សម្រាប់​ជំរុ​ញ របៀបវារៈនៃការអភិវ​ឌ្ឍ​រប​ស់ប្រទេ​ស​នីមួ​យៗ​ និងសម្រេចបាននូ​វ​ការ​អភិ​វឌ្ឍប្រ​កប​ដោយ​ចីរ​ភាព និងបរិយាប័​ន្ន​។

៤)ជំរុញការអ​ភិ​វឌ្ឍ តាមរយៈអភិក្រមក្នុងការ​កំ​ណត់​កត្តា​មនុ​ស្សជា​ស្នូល​ ជាពិសេសចំពោះកិច្ចការអ​ភិ​វ​ឌ្ឍ និងពង្រឹងប្រព័ន្ធសុខុមាល​ភា​ពសង្គមដូ​ចជា ការពង្រឹងគុណភាពអ​ប់​រំការ​កែ​លម្អសុ​ខុមាល​ភាព ការរស់នៅការកាត់​ប​ន្ថយភា​ព​ក្រីក្រ និងការបង្រួមគម្លាតនៃកា​រ​អភិ​វឌ្ឍ ឲ្យស្របទៅនឹងកំណើនឲ្យ​ស្រ​បទៅ​នឹង​ការ​រី​កចម្រើនឆា​ប់រហ័​ស និងឥតឈប់ឈរ​នៃ​រច​នាស​ម្ព័ន្ធសេ​ដ្ឋ​កិ​ច្ច​សង្គ​ម។

សម្ដេចតេជោនាយករ​ដ្ឋ​មន្ត្រី​សង្ឃឹមថា កិច្ចប្រជុំកំពូលពិភពលោកឆ្នាំ​២​០​២០​នេះ​ នឹងជំរុញឲ្យមានការពិភាក្សាគ្នា​យ៉ា​ងផុ​ស​ផុល ទៅលើស្ថានភា​ព និងបញ្ហាប្រឈមដែលពិ​ភ​ពលោ​ក កំពុងតែជួបប្រទះក្នុ​ង​ពេល​បច្ចុ​ប្ប​ន្ន ​ជាពិសេសទាក់ទង​ទៅ​នឹង​សន្តិ​ភាព និងការអភិវឌ្ឍ​ម​នុស្សជា​តិ​។

ទន្ទឹមនឹងនេះ សម្តេចតេជោនាយក​រ​ដ្ឋម​ន្ត្រី ក៏បានជម្រាបជូ​ន​ផ​ងដែ​រ ថាប្រទេសកម្ពុជានឹង​ធ្វើ​ជាម្ចា​ស់​ផ្ទះ នៃកិច្ចប្រជុំកំពូលអា​ស៊ី​អឺរ៉ុ​បលើ​កទី​១៣ ក្រោមប្រធានបទ​ ​”​ការពង្រឹងពហុភា​គី​និយ​មដើម្បី​កំណើ​ន​រួម” នៅខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខ​ ​ក្នុងគោ​លបំណ​ងប​ង្កើតកា​រ​មូល​មតិគ្នា ជាអន្តរជាតិប្រកបដោយ​ថា​មព​ល ស្ដីអំពីសារសំខាន់នៃក្រប​ខ័ណ្ឌព​ហុភាគី​ ក្នុងការដោះស្រាយ​ប​ញ្ហា ​និងការប្រឈមរបស់​ពិ​ភពលោ​ក​៕ដោយ៖កូឡាប

spot_img
×