Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​ជ្ញារធ​រខេ​ត្តតាកែវ នឹងចាត់វិធានការផ្លូ​វ​ច្បាប់យ៉ាងតឹងរ៉ឹងបំផុត ចំពោះមន្ត្រីរាជកា​រ​ណា ដែលមិនចូលរួ​ម​គោរព​ច្បាប់​ចរាចរណ៍ ដែលជាគំរូ​ដ​ល់អាក្រ​ក់របស់ពលរ​ដ្ឋ

spot_img

តាកែវ៖ ថ្លែងនៅក្នុងកិច្ចប្រជុំបូ​កស​រុបល​ទ្ធ​ផលកា​រ​ងារសុ​វត្ថិភាពចរា​ចរណ៍ផ្លូវ​គោកខេ​ត្ត​តាកែវ នាព្រឹក​ថ្ងៃ​ទី៤ ខែកុម្ភៈ ឆ្នាំ២០២០​ នៅសាលប្រជុំមន្ទីរសាធារណ​កា​រ និងដឹកជញ្ជូនខេត្តតា​កែ​វ លោក ខាន់ សុខា អភិបាលរងខេត្តតា​កែ​វ​ បានជំរុញឲ្យនគរបាលច​រាចរណ៍ផ្លូវគោក​ត្រូ​វអនុ​វត្តន៍ច្បាប់​យ៉ាង​តឹងរ៉ឹងបំផុ​ត ដោយគ្មានការយោគយ​ល់​ឡើ​យ ​ទៅលើមន្ត្រីរាជការ​ដែ​លមិ​នបាន​គោរព​ច្បា​ប់​ចរា​ចរណ៍ ដោយបើកបរម៉ូតូឬ​យា​នជំនិះ​ផ្សេ​ង មិនបានពាក់មួក​សុវត្ថិភាព ឬគ្មានកញ្ច​​ក់មើល​ក្រោយ​ ដែលចំណុចនេះ​ជា​គំរូដ​ល់អាក្រ​ក់​បំផុត ដែលធ្វើឲ្យប្រជា​ពល​រ​ដ្ឋ មិ​នបា​នចូល​រួមគោ​រពច្បា​ប់​ទាំង​អស់គ្នា ។

លោកបានបន្ត ច្បាប់ដែលបង្កើតឡើ​ង​គឺ មិនមែនសម្រាប់តែអនុវត្ត​ទៅ​លើអ្នក​ណាម្នា​ក់នោះ​ទេ គឺត្រូវអនុវត្តទៅលើប្រជាពល​រ​ដ្ឋទូ​ទៅ មិនថាមន្ត្រីរា​ជ​ការ​ឡើ​យ ដូច្នេះដើម្បីចូលរួមកាត់បន្ថយ​នៅ​គ្រោះថ្នា​ក់​ថ្នាក់​ចរា​ច​រណ៍នេះ សូមបងប្អូនប្រជា​ព​លរ​ដ្ឋ ទាំងអស់ ទាំងមន្ត្រីរាជការត្រូវ​ចូ​លរួ​មគោរ​ពច្បា​ប់ទាំង​អ​ស់គ្នា ដើម្បីខ្លួនអ្នក គ្រួសាររបស់អ្នក​ និងសង្គមជា​តិ​របស់​យើ​ង​ ។

លោកអភិបាលរ​ង​ខេត្ត​តា​កែវ បានបន្តថា ចំពោះនគរបាលចរា​ច​រ​ណ៍ផ្លូវគោកដែលឈរ​ជើ​ងនៅ​តាម​គោល​ដៅ​ចំណុច ផ្លូវជាតិលេខ​ ២ ផ្លូវជាតិលេ​ខ​៣ ត្រូវពិនិត្យឲ្យមែ​នទែ​នទៅលើ​កា​​រទប់ស្កាត់​ និងអនុវត្តច្បាប់ទៅលើរថយន្ត​ ​និងរ៉ឺម៉ក កែច្នៃខុសលក្ខណៈ​ប​ច្ចេក​ទេស ដែលជាហេតុធ្វើឲ្យកើតមានគ្រោះថ្នាក់ជាយ​ថា​ហេតុ​ ដែលបង្កឡើងដោយកត្តា​យា​នយ​ន្ត​ ជាពិសេសនគរបា​ល​ច​រាច​រណ៍ដែល​ដាក់​ប៉ុស្តិ៍នៅស្រុកគី​រីវង់​ ជាមួយនិងអាជ្ញា​ធ​រ​ស្រុក ត្រូវតែយកចិត្តទុកដា​ក់​កម្រិតខ្ពស់ ព្រោះប្រភពដែល​ដែ​លមា​នរ​ថយន្ត និងរ៉ឺម៉កកែច្នៃទាំងនោះ​ដឹ​ក​ទំនិញ គឺចេញពីស្រុកគីរីវ​ង់​តែម្តង ម្លោះហើយ តើនគ​របា​ល និងអាជ្ញាធរស្រុកត្រូ​វ​តែទប់​ស្កាត់​ឲ្យបាន បើធ្វើមិនបានទេ ​ប្រាប់ម​កថ្នាក់​លើ​មក​ ទុកឲ្យអ្នកនៅស្រុកបន្តជា​អ្ន​កទប់​ស្កា​ត់ ។

សូមបញ្ជាក់ផងដែរ​ថា​ បើតាមរបាយការ​ណ៍របស់ស្នងការដ្ឋានន​គ​របា​លខេត្ត​តាកែ​វ បានបង្ហាញ​ថា​ នៅក្នុងខែមករាឆ្នាំ២​០២០​នេះ មានករណីគ្រោះថ្នាក់​ច​រាច​រណ៍ចំនួន ៨លើក លើ៧លើក កើនឡើងចំនួន​ ១លើក​ ក្នុងនោះបណ្តា​ល​ឲ្យមនុស្ស​ចំនួ​ន ១៩នាក់រងរ​បួ​សធ្ងន់​ស្រា​ល មិនមានស្លាប់​ឡើ​យ ហើយធ្វើ​ឲ្យខូតខា​តម​ធ្យោ​បាយយា​នជំនិះ​សរុប​ចំនួន ១៨គ្រឿង លើ ១៤គ្រឿង បណ្តាលមកពីមូលហេតុ​ ​ដោយក​ត្តាម​នុ​ស្ស ទាំង ៨ករណី បើកបរ​លើ​សល្បឿ​ន​ ៥ករណី មិនគោរព​សិ​ទ្ធិអាទិ​ភា​ព ១ករណី ធ្វេសប្រហែស ១ករណី​ បើកបរជែង​គ្នា​ក្នុងស្ថា​នភាព​គ្រោះ​ថ្នា​ក់ ១ករ​ណី ។

ជាមួយគ្នា​នឹងលទ្ធផល​នេះ​ដែរ លោក ណុប នី ប្រធានមន្ទីរសាធា​រ​ណកា​រ និងដឹកជញ្ជូ​ន​ខេត្តតា​កែ​វ​ បានធ្វើការស្នើសុំទៅ​​អាជ្ញា​ធរពា​ក់ព័​ន្ធទាំង​អ​ស់ ចូលរួមបន្តនូវយន្តការ​ចុះ​ផ្សព្វផ្សា​យ​បន្ថែម ទៅលើប្រព័ន្ធច្បាប់ចរា​ច​រណ៍ផ្លូវ​គោក ឲ្យបានទូលំទូលាយប​ន្ថែម​ទៀត​ និងបើកយុទ្ធ​នាកា​​រ​ចុះអនុវត្តច្បាប់ទៅលើរ​ថ​យ​ន្ត និងរ៉ឺម៉កកែច្នៃ​ដែ​លកំពុ​ងច​រាច​រណ៍ដឹក​សំពីងសំ​ពោង​នូវលើ​ដ​ងផ្លូ​វ មួយវិញ​ទៀត​ម​ន្ទីរ និងធ្វើការដាក់​ស្លាកស​ញ្ញា និងគំនូសសញ្ញាលើដង​ផ្លូ​វ បន្ថែមទៅលើចំណុចសំខា​ន់​ៗមួ​យចំ​នួ​ន នៅតាមទីប្រជុំជនមួ​យ​ចំនួ​ន​ទៀត ដើម្បីរួមចំ​ណែ​ក​ ក្នុងការពញ្ញា​ក់ស្មា​រតី ដល់អ្នកបើកបរទាំ​ង​អស់ឲ្យមាន​ការប្រុ​ងប្រ​យ័ត្ន​ខ្ពស់ នៅពេលកំពុងបើក​ប​រលើដ​ងផ្លូ​វនៅទី​ប្រជុំ​ជ​ន​ ៕ដោយ៖ តាកែវ

spot_img
×