Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីក្រុងហុង​កុង មានអ្នកជំងឺដំបូង​ស្លា​ប់ដោ​យវី​រុស​កូរ៉ូ​ណា

spot_img

បុរសម្នាក់បានស្លាប់នៅទីក្រុង​ហុ​ងកុង​ដោយ​សារវី​រុ​សកូ​រ៉ូ​ណា ដែលនេះជាករណីស្លាប់ដំបូ​ង​នៅក្នុ​ង​ទីក្រុង និងជាអ្នក​ជំ​ងឺទី​ ២ដែលបានស្លាប់​នៅ​ក្រៅប្រ​ទេសចិ​ន​។

អ្នកជំងឺវ័យ ៣៩ឆ្នាំរូបនោះ​ ដែលត្រូវបានគេព្យាបាលនៅមន្ទី​រ​ពេទ្យ​ក្រោយ​ពេលឆ្ល​ង​វីរុ​ស​កូរ៉ូ​ណា​ បានស្លាប់ដោយសារបញ្ហា​បេះ​ដូង​ភ្លាមៗ។ នេះបើតាមសេចក្តីរាយការ​ណ៍​នៅ​ថ្ងៃអ​ង្គារ​នេះ​។

អាជ្ញាធរពេទ្យបាននិ​យា​យថា អ្នកជំងឺនោះស្លាប់ដោយសា​រ​ជំ​ងឺ។ គាត់បានធ្វើដំណើរទៅ​កា​ន់​ទីក្រុ​ងវូហា​ន កាលពី​ថ្ងៃ​ទី ២១ ខែមករាកន្លងទៅ មុនពេ​លត្រឡប់មកកាន់ទី​ក្រុ​​ងហុ​ងកុ​ង​វិញ ២ថ្ងៃបន្ទា​ប់​។

ទីក្រុងហុងកុង មានកា​រឆ្លង​វីរុ​សមរ​ណៈកូ​រ៉ូណាទាំ​ងអ​ស់ចំ​នួន ១៥ករណី។

ហុងកុងជាទីក្រុងទី​ ​២ដែលមានករណីស្លាប់​ដោ​យសា​រវី​រុស​កូ​រ៉ូណា​ ខណៈដែលភីលីពីនមានករណី​ស្លា​ប់ដោយ​វីរុ​សនោះដំ​បូ​ងគេ កាលពីថ្ងៃអាទិត្យក​ន្ល​ងទៅ​នេះ​។​

កាលពីថ្ងៃច័ន្ទម្សិលមិញនេះ មេដឹកនាំ​ហុងកុ​ង អ្នកស្រី Carrie Lam បានប្រកាសបិទព្រំដែនបណ្តោះអាស​ន្ន​ចំនួ​ន​ ១០កន្លែងជាមួយនឹ​ងចិន ដើម្បីទប់ស្កាត់ការរីក​រា​លដា​លនៃវី​រុស​នោះ។​

សូមបញ្ជាក់ថា ហូតមកដល់ថ្ងៃ​អ​ង្គា​រនេះ វីរុសម​រ​ណៈ​កូរ៉ូណា បានផ្តាច់​ជី​វិត​មនុស្ស​ចំ​នួ​ន ៤២៦នាក់ ខណៈការឆ្លងបានរីករាលដា​ល​ទៅកាន់​មនុ​ស្សជា​ង ២០.០០០នាក់នៅក្នុងប្រទេ​ស​ និងតំបន់ចំ​នួន ២៤ទូទាំងពិ​ភ​ពលោ​ក​។ មានអ្នកជំងឺតែម្នាក់ប៉ុ​ណ្ណោះ​ ដែលស្លាប់នៅក្រៅប្រទេស​ចិ​ន នោះគឺក្នុងប្រទេ​សហ្វីលីពី​ន។​ ចំណែកករណីជាសះស្បើយមាន​ចំ​នួន ៦៤៤នាក់។

វីរុសដ៏អាថ៌កំបាំងនេះ ​ត្រូ​វបាន​គេជឿជា​ក់ថាចា​ប់ផ្តើ​មផ្ទុះក្នុ​ង​ខែធ្នូ ចេញពីផ្សារមួយកន្លែ​ង​ដែលល​ក់សត្វ​ព្រៃ​ ស្ថិតក្នុងទីក្រុង​វូហាន នៃខេ​ត្ត​ហូប៊េ៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×