Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ និងមន្ត្រីជំនាញខេត្តស្វា​យ​រៀង ចុះផ្សព្វផ្សាយសុវត្ថិភាពចំ​ណី​អាហារ​នៅវិ​ទ្យា​ល័យ ហ៊ុន សែន ប្រសូត្រ និងអនុវិទ្យាល័យខ្ជាយក្រោយមាន​សិស្ស​ថ​ប់ដ​ង្ហើមសន្លប់ ១០នាក់

spot_img

ខេត្តស្វាយរៀង៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វា​យ​រៀង និងលោក ផឹង និល ប្រធានសាខាកាំកុងត្រូល​ខេ​ត្តស្វាយ​រៀ​ង នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០នេះសហការជា​មួ​យមន្ទីរ​ពាណិជ្ជ​កម្ម​ខេត្ត បាននាំយករថយ​ន្ត​មន្ទីរ​ពិសោធ​ន៍​ច​ល័ត ចុះពិនិត្យចំណីអាហា​រ​នៅសាលា​វិទ្យាល័​យ​ហ៊ុន សែនប្រសូត្រ និងអនុវិទ្យាល័​យ​ខ្ជាយស្រុ​កស្វាយ​ទាប ខេត្តស្វាយរៀ​ង​ ដើម្បីធ្វើតេស្តរកសា​រ​ធាតុគី​មីក្រោ​យមាន​សិស្សានុសិ​ស្ស ចំនួន១០នាក់ បានសន្លប់ថប់ដ​ង្ហើ​មកាល​ពីពេ​លថ្មីៗ​កន្ល​ង​ទៅ​នេះ។​

លោក ផឹង និល បានថ្លែងឲ្យដឹ​ងថា ជាលទ្ធផលក្រោយការចុះអនុវ​ត្ត​កា​រងារ មន្ត្រីជំនាញបានធ្វើមុ​ខ​ទំនិ​ញចំនួ​ន៣២​មុ​ខ​ ក្នុងនោះបានរកឃើ​ញ​ទំនិ​ញមាន​សារធា​តុ​គីមី ហាមឃាត់ នៅក្នុងបង្អែមលត​អ​ង្ករ មានសារធា​តុ​គីមី (Borax) និងនំបង្អែម​ការចា​ក់​ច័ន្ទ មានសារធាតុ​គី​មី (Borax) ហើយមន្ត្រីជំនាញបានធ្វើ​កំ​ណត់ហេ​តុដក​ហូ​ត​ ទំនិញទាំងនោះ​យ​កមក​រ​ក្សាទុក ដើម្បីធ្វើការកម្ទេចចោ​ល​ នៅពេលក្រោ​យ​ និងបានណែនាំឲ្យអ្នកល​ក់​បញ្ឈ​ប់លក់​មុខទំ​និញ​ទាំងពី​រ​មុខនេះ ព្រោះវាបានប៉ះពាល់ដល់​ក្រ​ពះ ពោះវៀនយ៉ាងធ្ង​ន់​ធ្ងរ​ ខណៈដែលសិស្សានុសិស្ស​បា​នប​រិភោ​គ​។

លោក ផឹង និល បានអំពាវដល់សិ​ស្សានុ​សិស្សទាំ​ងអ​ស់ សូមមានការប្រយ័​ត្ន​ចំពោះ​ការប​រិភោ​គចំណី​អាហា​រ​ ត្រូវពិនិត្យមើល​ស្លា​កស​ញ្ញា កាលបរិ​ច្ឆេ​ទ ឱ្យបានច្បាស់លាស់មុន​នឹ​ង​ទិញ យកទៅបរិភោគដើ​ម្បី​ចូលរួ​មលើ​កកម្ព​ស់​ សុខុមាលភាព​ទាំ​ងអ​ស់គ្នា ហើយមន្ត្រីកាំកុ​ង​ត្រូល នឹងបន្តចុះពិនិត្យទំនិ​ញ​នៅតាម​សាលារៀ​ន និង​ផ្សារ​នានា​ នៅក្នុងខេត្ត​ស្វា​យ​រៀង ឱ្យបានញឹកញប់ជាបន្តប​ន្ទា​ប់ប​ន្ថែមទៀ​តផ​ង​ដែរ​។

លោក តូច ប៉ូលីវ៉ា បានថ្លែងផ្តាំផ្ញើដល់​សិ​ស្សានុសិ​ស្សត្រូ​វខិត​ខំរៀ​ន​សូត្រ ចៀសឲ្យឆ្ងាយពីគ្រឿងញៀ​ន​គ្រប់​ប្រភេ​ទ​ និងចេះថែរក្សា​សុ​ខភាព កាត់បន្ថយការមើល​ទូ​រស័ព្ទ និងកុំប្រើប្រាស់ផ​លិ​តផល​សម្រក​ទម្ង​ន់ ដែលនាំឲ្យប៉ះ​ពា​ល់សុខ​ភា​ព​ និងត្រូវពិនិ​ត្យ​មើលស្លា​កសញ្ញា​ចំណី​អាហា​រឲ្យ​បានត្រឹ​មមុ​ននឹ​ងប​រិភោគ កុំហូបចំណីដែលគ្មានកា​ល​បរិ​ច្ឆេទច្បាស់លាស់​ ​ជាពិសេសត្រូវផ្អា​ក​ហូបប​ង្អែម​ពីរមុខ ដែលមន្ត្រីកាំកុងត្រូល​រ​កឃើញ​មាន​សារធា​តុគី​មីហា​ម​ឃាត់។ លោកគ្រូអ្នក​គ្រូ​ ​ត្រូវដឹកនាំសិស្សានុ​សិ​ស្សធ្វើកា​រស​ម្អាតទី​ធ្លាសា​លាឲ្យបា​ន​ល្អ ចំណែកអ្នកលក់ត្រូ​វ​មានអ​នា​ម័យ​ ក្នុងការលក់​ចំណីអា​ហារ​ដល់​សិស្ស​ផង​ដែរ​។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែ​មក​រា ឆ្នាំ២០២០ក​ន្ល​ងទៅ​នេះ មានសិស្សនៅអនុវិទ្យា​ល័​យខ្ជា​យ ​មានសភាព​វិ​ល​មុខ​ ណែនទ្រូង​ ពិបា​កដក​ដ​ង្ហើម និងសន្លប់ ចំនួន ៦នាក់ (ស្រីទាំង៦នាក់) និងសិស្សវិទ្យាល័​យ​ ហ៊ុន សែន ប្រសូត្រ ចំនួន ៤នាក់ មានអាការៈមិ​ន​ស្រួល​ខ្លួន​។

កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ បណ្ឌិតសភាចារ្យ ហង់​ជួ​ន ណារ៉ុន រដ្ឋមន្ត្រីក្រ​សួ​ង​អប់រំ យុវជន និងកីឡា បានចេញលិខិ​ត​ណែនាំដល់គ្រប់ម​ន្ទី​រ​អប់រំ យុវជន និងកីឡា គ្រប់រាជធានី-ខេត្តទាំងអស់ ប្រឹងប្រែងលើកកម្ពស់សុ​ខ​ភាព​សិស្ស​ នៅ​តាមគ្រឹះស្ថានសិក្សា​។​

លោករដ្ឋមន្ត្រីបានលើកឡើ​ង​ថា​ អំឡុងពេលថ្មី​ៗ​នេះ ក្រសួងបានសង្កេត​ឃើ​ញ​ថា ​សិស្សានុសិស្ស​នៅ​តាម​គ្រឹះស្ថាន​សិក្សា​មួយ​ចំ​នួន នៅតាមបណ្តាខេត្តបា​ន​ពុល​អា​ហារ មានអាការទន់​ដៃ​ទ​ន់​ជើង​ និងថប់អារម្ម​ណ៍​ ករលើខ្លះឈានទៅ​ដ​ល់​ការ​ដួ​ល​សន្លប់ ជាពិសេសសិស្ស​ស្រី​។ ករណីទាំងនេះ​ ​មន្ត្រីជំនា​ញសុ​ខាភិ​បាល​បា​នរ​ក​ឃើញថា បណ្តាលមកពីការបរិ​ភោ​គអា​ហារមិ​ន​មាន​សុ​វ​ត្ថិភាព និងសុខុ​មា​លភា​ព​ កង្វះអាហារូ​ប​ត្ថម្ភ ការសម្រាកមិនគ្រប់គ្រា​ន់​ កាទទួលទានភេសជ្ជៈ​ប៉ូ​វក​ម្លាំងច្រើ​ន​ពេក ការប្រែប្រួលអាកា​ស​ធាតុ​ ការបំពុលប​រិ​ស្ថាន និងកង្វះអនាម័យ​ជា​ដើម​។​

លោករដ្ឋមន្ត្រីប​ន្ថែ​មថា ឆ្លើយតបទៅនឹងករ​ណី​ទាំ​ងនេះ ក្រសួងបានចេញញសេ​ច​ក្តីណែនាំ​ជាច្រើ​ន ក្នុងគោល​បំ​ណងចូ​ល​រួម លើកកម្ពស់​សុ​ខភា​ពរប​ស់​សិស្ស ជាពិសេសការបង្ការ​ជំ​ងឺ​ឆ្លង ជំងឺមិនឆ្លង គ្រោះថ្នាក់ផ្សេងៗ ព្រមទាំងការថែទាំសុ​ខ​ភាព​ នៅតាមរដូ​វ​កាលនី​មួ​យៗ ដោយគ្របដណ្ត​ប់​ទាំងគ្រឹះ​ស្ថាន​សិ​ក្សាសាធា​រ​ណៈ និងឯកជន។ ទន្ទឹមនឹងនេះ ​ក្រ​សួងបា​នសង្កេ​ត​ឃើញ​ថា គ្រឹះស្ថានសិក្សាភាគច្រើន​បា​នអ​នុវត្ត​តា​មខ្លឹ​មសារ នៃសេចក្តីណែនាំបា​ន​យ៉ាង​ល្អ​ប្រសើ​រ​។ ទោះជាយ៉ាងនេះ​ក្តី ក៏នៅមានគ្រឹះស្ថាន​សិ​ស្សមួ​យ​ចំនួន មិនអនុវត្តបានគ្រ​ប់​ជ្រុង​ជ្រោយ​នៅឡើ​យ​ ជាហេតុធ្វើឱ្យសិស្សានុ​សិ​ស្សមួ​យ​ចំនួន ទទួល​រ​ង​បញ្ហា​សុ​ខភាព និងនាំឱ្យប៉ះពាល់ដ​ល់​ការ​សិក្សា​ប្រ​ចាំថ្ងៃ​៕ ដោយ៖ វ៉ៃកូ

spot_img
×