Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ លើកឡើងពីបញ្ហានៃការបម្រែបម្រួល​អា​កាស​ធាតុ និងការផ្ទុះឡើងនៃ​ជំ​ងឺប្រភេ​ទថ្មី កូរ៉ណាវីរ៉ុ​ស

spot_img

សាធារណរដ្ឋកូរ៉េ៖ នៅព្រឹក ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅមុនពិធីបើកកិច្ចប្រ​ជុំ​កំពូល​ពិភ​ពលោក​ឆ្នាំ២​០២០ សម្តេចអគ្គមហា​សេ​នាប​តីតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋា​ភិ​បាល​កម្ពុ​ជា បានអញ្ជើញជួបពិភាក្សាការ​ងា​រជា​មួយ​ លោកស្រី ហាក់ ចាហានមូន (Ha​k Ja Han Moon) ស្ថាបនិកអង្គការ សហព័ន្ធសន្តិភាពស​ក​ល។

ក្នុងជំនួបគ្នានេះ សម្តេចតេជោនាយក​រ​ដ្ឋមន្រ្តី និងលោកស្រីស្ថាបនិកអង្គការស​ហ​ព័ន្ធស​ន្តិ​ភាពស​កល បានធ្វើការពិភាក្សាគ្នាយ៉ា​ង​យកចិ​ត្តទុ​កដាក់ ទាក់ទិនទៅនឹងប្រធានបទ​ សន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុ​ស្ស​ ពិសេសទាក់ទិនទៅនិងបម្រែ​ប​ម្រួលអា​កាស​ធាតុ និងការវិវត្តន៍ថ្មីៗ​ នៃការផ្ទុះឡើងនៃជំងឺប្រ​ភេ​ទ​ថ្មី កូរ៉ូណាវីរ៉ុសនៅទីក្រុ​ង​វូហា​ន ប្រទេសចិន ​ដែលជាកង្វល់ពិតប្រាកដរ​ប​ស់ពិ​ភព​លោក​។​

សម្តេចតេជោនាយករដ្ឋ​ម​ន្រ្តីមាន​ប្រសា​​សន៍ថា បញ្ហានៃការបម្រែបម្រួលអា​កា​សធា​តុ និងការផ្ទុះឡើងនៃជំងឺប្រ​​ភេទថ្មី កូរ៉ណាវីរ៉ុស​ ​គឺ​មិន​មែនតែជា​កង្វ​ល់រ​បស់ប្រទេសចិននោះទេ ​គឺជាកង្វល់របស់យើងទាំ​ង​អ​ស់​គ្នា ពោលគឺយើងត្រូវរួម​គ្នា​រិះរ​កវិ​ធីសា​ស្រ្តក្នុងកា​រ​ដោះស្រាយ និងមិនត្រូវបង្កនូវការភ័​យ​ខ្លាច​សម្រាប់​មនុ​ស្សជាតិ​នោះទេ។ សម្តេចតេជោ និងលោកស្រីស្ថាប​និ​កអង្គ​ការ​សហព័ន្ធ​ស​ន្តិភាព​សកល ក៏បានធ្វើការពិភាក្សាគ្នាយ៉ាងយ​ក​ចិត្ត​ទុក​ដាក់ ទៅលើបញ្ហាផ្សេងៗទៀ​ត​ ​ដែលជាកង្វល់ពិតប្រាក​ដ​ករ​ប​ស់​ស​ម្តេច និងលោក​ស្រី​។

ក្នុងកិច្ច​ស​ន្ទនាគ្នានោះ លោកស្រី ហាក់ ចា ហានមូន បានសំដែងនូវការវា​យ​តម្លៃ​ខ្ព​ស់ និងកោតស​រ​សើរ​ជូ​ន ចំពោះសម្តេចតេ​ជោ​នាយ​ករដ្ឋ​ម​ន្រ្តី និងគណៈប្រតិភូជាន់​ខ្ព​ស់រាជ​រដ្ឋា​ភិបាល​ក​ម្ពុជា ដែលបាន​​អញ្ជើញ​ចូល​រួមកិ​ច្ចប្រជុំ​កំ​ពូល​ពិភ​ពលោ​ក​ឆ្នាំ២០២០ នៅទីក្រុងសេអ៊ួ​ល សាធារណរ​ដ្ឋកូរ៉េ ស្រប​ពេល នៃការផ្ទុះមានឡើងនៃ​ជំ​ងឺប្រភេ​ទថ្មី​ កូរ៉ូណាវីរ៉ុស​ នៅទីក្រុងវូហាន សាធារណរដ្ឋប្រជា​មា​និត​ចិន​។ ទាក់ទិនទៅនឹងប្រ​សា​សន៍​លើក​ឡើង​របស់​លោ​ក​ស្រី​ ​ស្ថាបនិកអង្គកា​រ​សហ​ព័ន្ធស​ន្តិ​ភាព​សក​ល សម្តេចតេជោនាយករដ្ឋមន្រ្តី​មា​នប្រ​សាសន៍​ថា​ សម្តេចមិនបានចា​ត់​ទុកថា​ការ​ផ្ទុះនៃ​ជំងឺប្រ​ភេ​ទថ្មី មិនមែនជាឧបសគ្គ​ស​ម្រាប់​សម្តេ​ច​នោះទេ​ ប៉ុន្តែផ្ទុយទៅវិញសម្តេច​មា​នឆ​ន្ទៈពិ​តប្រា​កដ ជាមួយមេដឹ​ក​នាំពិភ​ព​លោក ក្នុងការរួម​គ្នា​ដោះស្រា​យលើ​បញ្ហាដែ​ល​កើ​តមា​ន​ឡើង​ ចំពោះសន្តិភាព​ ​សន្តិ​សុខម​នុ​ស្សជា​តិ ការប្រែប្រួលអាកា​ស​ធា​តុ និងបញ្ហាប្រឈម​ដ​ទៃ​ទៀត ដែលពិភពលោកកំពុ​ង​​​ប្រឈ​ម​ និងរួមគ្នា​ដោះ​ស្រាយ​។

សម្តេចតេជោបន្តថា កាលពីឆ្នាំ២០១៣-២០​១៤ ​កន្ល​ងទៅ នៅពេលដែលប្រទេសកូ​រ៉េ​ខាង​ជើ​ង គំរាមធ្វើសង្រ្គាមមកលើ​សា​ធា​រណ​រដ្ឋ​កូ​រ៉េ គេបានទាមទា​រ​ឲ្យ​សម្តេច​អន្តរា​​គ​ម​ន៍ជម្លៀសជនជាតិក​ម្ពុ​ជា នៅសាធារណរដ្ឋកូរ៉េ​ ​វិលត្រឡប់មកកា​ន់​កម្ពុជា​វិ​ញ​ តែសម្តេចយល់​ពី​អា​រម្មណ៍ និងភាពភ័យខ្លាចដែល​ថ្នា​ក់ដឹ​កនាំ និងពីប្រជាជ​ន​មួ​យ​ចំនួន។

សម្តេចតេជោមានប្រសាសន៍បន្ត​ថា​ នៅថ្ងៃស្អែកទី៥​កុម្ភៈ​ សម្តេចបានរាយការ​ណ៍​ជូន​ថ្នាក់ដឹ​កនាំចិ​នរួច​ហើ​យថា សម្តេច​នឹ​ង​អញ្ជើញទៅសួ​រ​សុខ​ទុក្ខនិ​ស្សិ​តក​ម្ពុជា ដែលកំពុងសិក្សានៅទីក្រុ​ង​វូ​ហាន ដើម្បីបង្ហាញពីភាព​ក​ក់​ក្តៅ និងដើម្បីកុំឲ្យនិស្សិ​ត​ខ្មែ​រនៅទីក្រុងវូហានមានការ​ភ័​យខ្លា​ច ចំពោះការឆ្លងឬការកើ​ត​រីក​​រា​ល​ដាល នៃជំងឺប្រភេទថ្មីកូរ៉ណាវី​រ៉ុ​ស៕ដោយ៖កូឡាប

spot_img
×