Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​​ ពុំ​មានករណីឆ្លង​មេរោគ​​កូរ៉ូណាវីរុស ​​លើ​​ព​លរ​ដ្ឋខ្មែរ និងនិស្សិតខ្មែរ កំពុងស្នាក់នៅប្រទេសចិននោះ​ទេ​

spot_img

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការ​អន្ត​រជាតិ​ នៅថ្ងៃទី៤ខែកុម្ភៈឆ្នាំ២០២០នេះ បានចេញសេចក្តីជូនព័ត៌មាន
ពាក់ព័​ន្ធ​​នឹង​​សភាព​​ការ​ណ៍វិវ​ឌ្ឍ​​នៃ​​ជំងឺឆ្ល​ងផ្លូវ​ដ​ង្ហើមកូរ៉ូណា នៅសាធារណរដ្ឋប្រជាមានិត​ចិន​ ។

ក្រ​សួ​ងកា​របរទេស និងសហប្រតិបត្តិការ​អន្តរ​ជាតិ​ សូម​ជម្រាបជូនសាធារណជន​ ​មេត្តា​​ជ្រាប​​ថា កន្លងមក​ រាជរដ្ឋាភិបាលកម្ពុជាបា​ន​​​តាមដាន​​ដោយ​យ​កចិត្ត​​ទុ​កដាក់​ខ្ពស់បំផុត ​ចំពោះស្ថានការណ៍វិវត្ត​នៃកា​រ​​រា​ល​ដា​ល​ជំ​ងឺ​ឆ្លងផ្លូវ​ដង្ហើ​មកូរ៉ូ​ណា​នេះ។ ​​ក្រសួង​ការបរទេស​ ​និងសហប្រតិបត្តិការ​​ អន្តរជាតិ និង​បណ្តា​ស្ថានតំណាងរ​ប​ស់​​កម្ពុជា​ នៅសាធារណរដ្ឋប្រជាមានិត​ចិ​ន​ បាន​ធ្វើ​ការ​ទាក់​ទ​ង​​យ៉ាង​ជិតស្និទ្ធជាមួយ​​អា​ជ្ញាធ​រ និងក្រសួងការបរទេ​ស​​ចិន​ ដើម្បី​តាមដាន​បច្ចុប្បន្ន​ភា​ពនៃ​សុខុមា​លភាព​រប​ស់​​ពល​រ​ដ្ឋ​ខ្មែរ ជាពិសេស​និស្សិត​ខ្មែ​រ​​ដែលកំពុង​សិក្សា​នៅ​សា​ធារ​ណរដ្ឋ​ប្រជា​មានិ​ត​ចិ​ន​ ។

ទន្ទឹម​នឹង​កា​រ​ផ្តល់​ទំនុក​ចិ​ត្ត​​លើ​ចំណាត់​ការ​ប្រកប​​ដោ​យ​​ការ​​​ទទួល​​ខុ​សត្រូវ​​​របស់​​អាជ្ញា​ធ​រ​ចិន ក្រសួង​ការបរទេ​ស និង​សហប្រតិបត្តិការ​​​អន្តរ​ជាតិ ​បានណែនាំឱ្យ​ស្ថានតំណា​ង​ព្រះរាជា​ណា​ចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិ​ត​ចិន ទាក់ទងជាប្រចាំ​​​ជា​មួ​យ​នឹងអាជ្ញា​ធ​រពាក់​ព័ន្ធ​​​របស់ចិន​ ដើម្បី​ផ្ញើ​ជូន​​​និស្សិ​ត​ខ្មែ​រ​​នូវ​គ្រឿងបរិក្ខារអនា​ម័​យ​​ចាំបាច់​នានា។​ ក្រសួង​ការបរទេ​ស​ និង​សហប្រតិប​ត្តិ​កា​រ​អន្តរជាតិ ក៏បាន​ទទួល​ការ​បញ្ជាក់​​ប្រ​កប​​ដោយ​​ភាព​​កក់​​ក្តៅថា សាកលវិទ្យាល័យចិន​​បា​ន​​ឧប​ត្ថម្ភ​​ស្បៀង​​និ​ង​សម្ភារៈចាំបាច់​នានា​​ដល់​​និស្សិត ​ ហើយ​​បានសំណូម​ពរ​ឲ្យ​អនុវត្ត​ និង​គោរព​តាម​​វិ​ធានការ​បង្ការ និងទប់ស្កា​ត់​​ដែល​អាជ្ញាធរចិន​បាន​ដា​ក់​​​ចេញ ដើម្បីធានា​នូវ​សុវត្ថិភាព​ ​និង​សុខភាព​ផ្ទាល់​ខ្លួន​​​ផង និង​សាធារណៈផ​ង​។

មកដល់បច្ចុប្បន្ន​នេះ​​ ពុំ​មានករណីឆ្លង​មេរោគ​​នេះ​​លើ​​ព​លរ​ដ្ឋខ្មែរទេ។​
ក្នុងស្មារតីយកចិត្តទុ​ក​ដាក់​ជួ​យឧបត្ថម្ភ និងតាមដានសុខុមាលភាពរ​ប​ស់ពល​រដ្ឋយើង ជាពិសេសនិស្សិតខ្មែរដែលកំ​ពុ​ងស្នា​ក់​នៅ ​និងសិក្សានៅប្រទេ​ស​​ចិន ក្រសួង​ការបរទេស​និ​ងស​ហប្រតិ​បត្តិ​ការ​​អ​ន្តរជាតិ​ និង​​ស្ថាន​តំណាង​ក​ម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិន ​បា​នប​ង្កើតប​ណ្តាញ WeChat ជាមួយនិស្សិតខ្មែរនៅតាមតំប​ន់​នា​នា នៅប្រទេសចិន ដើម្បីសម្រួលដល់ទំនាក់ទំ​ន​​ង និងការផ្តល់ព័​ត៌​មានបានទាន់ពេល​វេ​លា៕ដោយ៖កូឡាប

spot_img
×