Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី​កូរ៉េខាងត្បូង នឹង​ជួយ​ជំរុញ​ឲ្យ​អ្នក​វិនិយោគិន​កូរ៉េ​បន្ត​មក​ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា​

spot_img

កូរ៉េ​៖​នៅ​រសៀល​ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួប​ពិ​ក្សា​ការងារ​ជាមួយ​លោក មូ​ន ជេ​អ៊ី​ន (Moon Jae-In) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េខាងត្បូង​។​

​ក្នុងជំនួប​នោះ លោក មូ​ន ជេ​អ៊ី​ន បាន​ស្វាគមន៍​ចំពោះ​សម្ដេច​តេ​ជោ និង​រីករាយ​ដែល​បាន​ជួប​ជាមួយ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នៅពេលនេះ​។ លោក​បាន​បួងសួង​សូម​ឲ្យ​សុខភាព​ម្ដាយក្មេក​របស់​សម្ដេច​បា​ន​ធូរ​នឹង​ជាសះស្បើយ​ឆាប់​ខាងមុខនេះ​។ លោក​ប្រធានាធិបតី​កូរ៉េ បាន​បញ្ជាក់ថា នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​កូរ៉េ​ដែល​គំនិត​ផ្តួចផ្តើម​របស់​សម្តេច​តេ​ជោ​បាន​ដំណើរការ​ទៅដោយ​ជោគជ័យ និង​បាន​អរគុណ​សម្ដេច​តេ​ជោ ចំពោះ​ការផ្ដួចផ្ដើម​គំនិត​នៅក្នុង​ការរៀបចំ​កិច្ចប្រជុំ​លើកដំបូង ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ខែវិច្ឆិកា​ល​២០១៩​កន្លងទៅ​។ លោក​បាន​គូសបញ្ជាក់ថា យើង​បាន​អនុវត្ត​នូវ​គំនិត​ផ្ដួចផ្ដើម​របស់​សម្ដេច​តេ​ជោ ដែល​ទទួលបាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​ចំពោះ​គំនិត​ផ្ដួចផ្ដើម​នេះ​។ ពាក់ព័ន្ធ​ជាមួយនឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី លោក​បាន​គូសបញ្ជាក់ថា ទំនាក់ទំនង​ប្រទេស​ទាំងពីរ បាន​ឡើងដល់​កម្រិត​មួយ​ចាស់ទុំ និង​បានបញ្ចប់​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​ជាមួយនឹង​ការ​ផ្តល់ជំនួយ​ផ្នែក​ច្បាប់ ព្រមទាំង​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ស្ដីពី​ការមិន​យកពន្ធ​ត្រួតគ្នា​រវាង​ប្រទេស​ទាំងពីរ​ផងដែរ​។ លោក​រីករាយ​ចំពោះ​ដំណើរការ​នៃ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ និង​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ​ផងដែរ​។ លោក​បាន​បញ្ជាក់ថា រដ្ឋាភិបាល​កូរ៉េ នឹង​បន្ត​ផ្ដល់​ការគាំទ្រ​យ៉ាងសកម្ម​ចំពោះ​ការធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​នៅ​កម្ពុជា​នៅ​ចុងឆ្នាំ​នេះ​។ លោក​សង្ឃឹមថា កម្ពុជា​នឹង​គាំទ្រ​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៃ​កំណើនសេដ្ឋកិច្ច​បៃតង​ដែល​នឹង​រៀបចំ​នៅ​ប្រទេស​កូរ៉េ​នៅ​ចុងឆ្នាំ​នេះ​ផងដែរ​។

​ជាការ​ឆ្លើយតប សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​អរគុណ​រដ្ឋាភិបាល​កូរ៉េ ដែល​បាន​អញ្ជើញសម្ដេច​មក​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​កំពូល​ថ្នាក់​ពិភពលោក​នេះ​។ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់ដែរថា ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​បាន​ឆ្លុះបញ្ចាំង​អំពី​ទំនាក់ទំនង​មិត្តភាព កិច្ចសហប្រតិបត្តិការ ដែល​រដ្ឋាភិបាល​កូរ៉េ​បានផ្ដល់​ដល់​កម្ពុជា​។ សម្ដេច​តេ​ជោ​ក៏​អរគុណ​ផងដែរ​ចំពោះ​ការយល់​របស់លោក​ប្រធានាធិបតី​កូរ៉េ​ចំពោះ​អវត្តមាន​របស់​សម្ដេច ក្នុងការ​ចូលរួម​ប្រជុំ​កំពូល​អាស៊ាន​-​កូរ៉េ​កាលពី​ខែវិច្ឆិកា ២០១៩ កន្លងទៅនេះ​។

​សម្ដេច​តេ​ជោ​បាន​បញ្ជាក់ថា ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​កូរ៉េ បានក្លាយ​ទៅជា​ទំនាក់ទំនង​ស៊ីជម្រៅ ពេញលេញ ក្រោយពី​ការបង្កើតឡើង​នៅក្នុង​ឆ្នាំ​១៩៩៦ និង​មាន​កិច្ចព្រមព្រៀង​ជាច្រើន​រវាង​ប្រទេស​ទាំងពីរ​ដែល​បាន​ចុះ​ជាមួយគ្នា ដើម្បី​ពង្រឹង​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​។ សម្ដេច​តេ​ជោ​ពិតជា​រីករាយ​ដែល​បានឃើញ​កិច្ចព្រមព្រៀង​ការមិន​យកពន្ធ​ត្រួតគ្នា ដែល​ត្រូវបាន​ចុះហត្ថលេខា​កាលពី​ចុងឆ្នាំ​២០១៩ ដែល​កិច្ចព្រមព្រៀង​នឹង​ផ្តល់​ភាពងាយស្រួល សម្រាប់​អ្នកវិនិយោគ​ប្រទេស​ទាំង​ពីរ ក្នុងការ​បណ្ដាក់ទុនរ​ក​ស៊ី​។ សម្ដេច​បាន​បញ្ជាក់ថា ការកែទម្រង់​ការវិនិយោគ នឹង​ផ្ដល់ឱកាស​សារជាថ្មី​ចំពោះ​អ្នកវិនិយោគ ហើយ​សង្ឃឹមថា លោក​ប្រធានាធិបតី​នឹង​ជួយ​ជំរុញ​ឲ្យ​អ្នក​វិនិយោគិន​កូរ៉េ​បន្ត​មក​ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា​។ សម្ដេច​បាន​បញ្ជាក់ថា ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​-​កូរ៉េ បាន​បន្ត​កើនឡើង​នៅ​ឆ្នាំ​២០១៩ កន្លងទៅ ក្នុងន័យនេះ​សម្ដេច​តេ​ជោ​ចង់ឃើញ​ឲ្យ​មានការ​នាំចេញ​ផលិតផល​របស់​កម្ពុជា​បន្ថែមទៀត​មកកាន់​ទី​ផ្សារ​កូរ៉េ​។​

​កម្ពុជា​បាន​នាំ​ស្វាយ​ស្រស់​ទៅកាន់​ទីផ្សារ​កូរ៉េ កាលពីដើមឆ្នាំ​កន្លងទៅ ដែល​ក្នុងនេះ​សម្ដេច​បាន​ត្រេកអរ​ចំពោះ​ការនាំចេញ​ផ្លែស្វាយ​ទៅកាន់​ទីផ្សារ​កូរ៉េ​។ សម្ដេច​ចង់ឃើញ​ការបន្ត​ធ្វើ​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​លើ​វិស័យ​កសិកម្ម នៅ​ប្រទេស​កម្ពុជា​។ សម្ដេច​តេ​ជោ បាន​ស្នើឱ្យ​ឯកឧត្តម​ប្រធានាធិបតី ជួយ​គាំទ្រ​ក្នុង​ការពង្រឹង​ការវិនិយោគ​លើ​វិស័យ​កសិកម្ម​នៅ​ប្រទេស​កម្ពុជា ជាពិសេស​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម និង​ជម្រុញ​ការកែច្នៃ​ផលិតផល​កសិកម្ម​សម្រាប់​នាំចេញ​មកកាន់​កូរ៉េ​ផងដែរ​។ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏​ស្នើ​ឲ្យ​កូរ៉េ​បន្ត បន្ត​កិច្ចព្រមព្រៀង​ចាស់​ពាក់ព័ន្ធ​វិស័យ​ទេសចរណ៍ ក្នុង​ការបន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រជាជន និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។ ក្នុងន័យនេះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ចង់ឃើញ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត​។​

​ពាក់ព័ន្ធ​ជាមួយនឹង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ សម្ដេច​អរគុណ​ដល់​រដ្ឋាភិបាល​កូរ៉េ ដែល​បាន​ជួយ​ក្នុងការ​ផ្ដល់​ឥណទាន​ដល់​កម្ពុជា ជាពិសេស​ចាប់ពី​ឆ្នាំ ២០១៩ ដល់​២០២០ មានការ​កើនឡើង​ពី​៣៥០ ទៅ​៧០០ លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​នឹង​ជួយ​ក្នុង​ការតភ្ជាប់​នឹង​ពង្រឹង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​ពី​ខេត្ត​មួយ ទៅ​ខេត្ត​មួយ ដូចជា​ផ្លូវជាតិ​លេខ​២២ និង​ផ្លូវជាតិ​លេខ​២ និង​ផ្លូវជាតិ​លេខ​៤៨​ផងដែរ​។​
​ពាក់ព័ន្ធ​ជាមួយនឹង​បញ្ហា​ធនធានមនុស្ស សម្ដេច​តេ​ជោ អរគុណ​ដល់​រដ្ឋាភិបាល​កូរ៉េ​ដែល​បានផ្ដល់​អាហា​រូប​ករ ណ៍​ជូន​ដល់​និស្សិត​កម្ពុជា​។ សម្ដេច​អរគុណ​ដល់​កូរ៉េ​ដែល​បានផ្ដល់​ការគាំទ្រ​ចំពោះ​ពលករ​កម្ពុជា​នៅ​ធ្វើការ​នៅ​កូរ៉េ​។ សម្ដេច​ក៏បាន​ស្នើ​ឱ្យមាន​ជំរុញ​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​ជាមួយនឹង​ពាណិជ្ជកម្ម​ក្នុង​ការបន្ត​ពង្រឹង និង​ពង្រីក​វិស័យ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ឲ្យ​កាន់តែ​ធំ​ថែមទៀត​។ ស​ម្ដេចក៏​ចង់ឃើញ​សាធារណរដ្ឋ​កូរ៉េ ជួយ​សាងសង់​ស្ពាន​ដែល​ធ្វើឡើង ដោយ​សាធារណរដ្ឋ​កូ​រ៉ ជាពិសេស​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ ត្បិត​បច្ចុប្បន្ន​កម្ពុជា មាន​ស្ពាន​មិត្តភាព​កម្ពុជា ចិន ស្ពាន​មិត្តភាព​កម្ពុជា ជប៉ុន​។ សម្ដេច​តេ​ជោ ស្នើ​ឲ្យ​រដ្ឋាភិបាល​កូរ៉េ ពិចារណា​ក្នុង​ការជួយ​ការកសាង​ស្ពាន​នៅពេល​ខាងមុខ​ផងដែរ​។

​លោក​បញ្ជាក់ថា តាម​ពិតជា​រីករាយ​ដែល​កូរ៉េ​បាន​បង្កើត​មជ្ឈមណ្ឌល​ក​សិ​កម្ម​នៅ​កម្ពុជា ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កូរ៉េ​កាន់តែ​រីករាយ​ជាមួយនឹង​ផលិតផល​ផ្លែស្វាយ​ពី​ប្រទេស​កម្ពុជា និង​ទិន្នផល​ផលិតផល​ផ្សេងទៀត​ពី​កម្ពុជា​ផងដែរ​។ លោក បានបញ្ជាក់​ផងដែរ​ថា ភាគី​ទាំងពីរ​មានឱកាស​ក្នុង​ការធ្វើ​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​កសិកម្ម និង​អភិវឌ្ឍន៍ជនបទ​នៅ​កម្ពុជា​បន្ថែមទៀត​។ លោក​បញ្ជាក់ថា នឹង​ខិតខំ​ជំរុញ​ឲ្យ​វិនិយោគិន និង​ក្រុមហ៊ុន​កូរ៉េ​មក​បណ្ដាក់​ទុនវិនិយោគ​នៅ​កម្ពុជា ឱ្យបាន​កាន់តែច្រើន និង​ការចាប់យក​ឱកាស​ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​នៅ​កម្ពុជា​ផងដែរ​។​

​លោក​បាន​អរគុណ​ដល់​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​គាំទ្រ​ដល់​គោលការណ៍​៣ របស់​រដ្ឋាភិបាល​កូរ៉េ ជាពិសេស​ក្នុងការ​ធ្វើយ៉ាងណា ប្រែក្លាយជា​ឧបទ្វីប​កូរ៉េ ទៅជា​ឧបទ្វីប ដែលមាន​សន្តិភាព ហើយ​សង្ឃឹមថា វឌ្ឍនភាព​នៃ​ឧបទ្វីប​កូរ៉េ​នឹង​បន្ត​ដំណើរការ​ទៅមុខទៀត​។ កូរ៉េ​នឹង​រៀបចំ​នូវ​កិច្ចប្រជុំ​កំពូល​ស្តីពី កំណើន​បៃតង​នៅ​ចុងឆ្នាំ​២០២០​។ ពាក់ព័ន្ធ​ជាមួយ​បញ្ហា​ពលករ រដ្ឋាភិបាល​កូរ៉េ អរគុណ​ដល់​កម្ពុជា ក្នុង​ការជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​កូរ៉េ នឹង​បន្ត​ការយកចិត្តទុកដាក់​ចំពោះ​ពលករ​របស់​កម្ពុជា​។ ពាក់ព័ន្ធ​ជាមួយនឹង​វិស័យ​ទេសចរណ៍​ទៅលើ​អនុស្សរណៈ​ដែល​បាន​ចុះ​កាលពី​ឆ្នាំ​២០០៦ បញ្ជាក់ថា​យើង​នឹង​បន្ត​ធ្វើការ​ជាមួយគ្នា​បន្ថែមទៀត​នៅពេល​ខាងមុខ​៕ ដោយ​៖​កូ​ឡាប​

spot_img
×