Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​រាជធានី​ភ្នំពេញ​គាំទ្រ​រាល់​គម្រោង​វិនិយោគ​ក្នុង​រាជធានី​ភ្នំពេញ​

spot_img

​ភ្នំពេញ​៖ ​លោក​ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ជួប​សម្ដែង​ការគួរសម​ជាមួយ​លោក​ផា​ទ្រី​ក មួរ​ហ្វី H.E. W. Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ពិភាក្សា​ការងារ​ពាក់ព័ន្ធ​ក្នុង​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និង​វប្បធម៌ និយាយ​ដោយឡែក​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ទាក់ទាញ​ពាណិជ្ជករ​មក​វិនិយោគ និង​ភ្ញៀវ​ទេសចរណ៍​មក​ទស្សនា​កម្សាន្ត​ឱ្យ​កាន់តែច្រើន នា​រសៀល​ថ្ងៃ​អង្គារ ១១​កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ ។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ​គាំទ្រ​រាល់​គម្រោង​របស់​វិនិយោគិន​ជាតិ និង​អន្តរជាតិ​ដែល​បានធ្វើ​ការវិនិយោគ​ក្នុង​រាជធានី​ភ្នំពេញ​។​

​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែងការណ៍​ការកោតសរសើ​រ​ចំពោះ​ការរីកចម្រើន​របស់​រា​ជ​ធានី​ភ្នំពេញ និង​មាន​សន្តិសុខ​ល្អ​សេស​គឺ​រក្សា​សន្តិសុខ ជូន​បុគ្គលិក​ស្ថានទូត​បាន​យ៉ាង​ល្អប្រសើរ ។ ជាងនេះទៅទៀត ក្នុង​ពិធី​ខួប​គម្រប់​៧០​ឆ្នាំ​នៃ​ទំនង​ការទូត​កម្ពុជា​និង​សហរដ្ឋអាមេរិក គឺ​រក្សាបាន​ន​នូវ​សន្តិសុខ​យ៉ាង​ល្អ​។​

ក្រៅពី​សម្ដែង​ការកោតសរសើរ​ចំពោះ​ការអភិវឌ្ឍន៍​រីកចម្រើន​ជាមួយនឹង​បញ្ហា​សន្តិសុខ​ល្អ​ហើយ​នោះ លោក ឯកអគ្គរដ្ឋទូត​ថ្មី​របស់​សហរដ្ឋអាមេរិក​ក៏បាន​លើកឡើង​ផងដែរ​ថា ភ្នំពេញ​ជាទី​ក្រុង​មួយ​ក្នុងចំណោម​ទីក្រុង​អាស៊ាន ដែល​ត្រូវ​រៀបចំ​ជា​គម្រោង​ជាទី​ក្រុង​វៃឆ្លាត smart city ហើយ​ការរៀបចំ​គម្រោង​នេះ​រៀបចំ​ឡ​ផង ដោយ​សហរដ្ឋអាមេរិក ។ គម្រោង​នេះ​នឹងមាន​អត្ថប្រយោជន៍​ទាំងអស់គ្នា​សម្រាប់​រាជធានី​ភ្នំពេញ​និង កណ្ដាល​ទីក្រុង​ផ្សេងទៀត​។​

​លោក​បាន​ថ្លែងបន្តថា ពាក់ព័ន្ធ​នឹង​ទីក្រុង​វៃឆ្លាត​នេះដែរ​នៅ​សហរដ្ឋអាមេរិក យើង​បានធ្វើ​សន្តិសុខ​ព័ត៌មាន​មួយ​ជុំវិញ​ទីក្រុង​វៃឆ្លាត​មួយ​ដែរ ក្នុងនោះ​សម្រាប់​កម្ពុជា​គឺមាន​ទីក្រុង បី​បាន​ចូលរួម ក្នុងនោះ​មាន​ទីក្រុង​សៀមរាប បាត់ដំបង និង​រាជធានី​ភ្នំពេញ ។​សហរដ្ឋអាមេរិក​សន្យា​ថា​នឹង​បណ្ដុះបណ្ដាល ធនធានមនុស្ស​ជុំវិញ​ទីក្រុង​ឆ្លាត​វៃ (smart city )​ជាមួយនឹង​គម្រោង បណ្ដុះបណ្ដាល​បច្ចេកទេស​ទៅលើ​កាកសំណល់​។​

​លោក ឃួ​ង ស្រេង ក្នុងឱកាស​នោះ ដែរ ក៏បាន​រំលឹក​ពី​ប្រវត្តិសាស្ត្រ​កម្ពុជា ហែល​ឆ្លងកាត់​របប​ប៉ុលពត​ដែល​បានធ្វើ​ឲ្យ​ប្រទេស​ប្រទេស​កម្ពុជា​ធ្លាក់​ដល់​ចំណុចសូន្យ ។​ប៉ុន្តែ​ដោយ​ការខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល បានធ្វើឱ្យ​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​នេះ មានការ​អភិវឌ្ឍន៍​រីកចម្រើន​លើ​គ្រប់​វិស័យ​។​ទន្ទឹម​នៃ​ការរីកចម្រើន​រាជធានី​ភ្នំពេញ​នេះ​ភ្នំពេញ ក៏​​មាន​បញ្ហា​ប្រឈម​ជាច្រើន​ផងដែរ ដូចជា​បញ្ហា​កកស្ទះ​ចរាចរណ៍ បញ្ហា​បរិស្ថាន​ជាដើម ដែល​បញ្ហា​នេះ​រាជធានី​ភ្នំពេញ​បាននិងកំពុង​ធ្វើការ​ដោះស្រាយ​ផងដែរ ។​

​លោក​អភិបាល បញ្ជាក់​ផងដែរ​ថា ចំពោះ​បញ្ហា​សន្តិសុខ​គឺ​ឃើញថា រាជធានី​ភ្នំពេញ​មាន​សន្តិសុខ​ល្អប្រសើរ​ហើយ​ប៉ុន្តែ​អ្វី​ដែលជា​បញ្ហា​ប្រឈម​មួយទៀត​ដែលជា​កង្វល់​ដ៏​ខ្លាំង​របស់​រាជធានី​ភ្នំពេញ​នោះ គឺ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ ដែល​វា​បានសម្លាប់​និង​ខូចខាត​ទ្រព្យសម្បត្តិ​រាល់ថ្ងៃ ។​

ចំពោះ​បញ្ហា​សំរាម លោក​ឃួ​ង ស្រេង​បានបញ្ជាក់​ផងដែរ​ថា នៅពេល​ខាងមុខនេះ គឺអាច ៦​ទៅ​៧​ខែ​ទៀត បញ្ហា​សំរាម​នេះ​នឹងមាន​លក្ខណៈ​ល្អប្រសើរ​ជាង​នេះ​មិន​ខាន​។​

​លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា ទំនាក់ទំនង​រវាង​រាជធានី​និង​បណ្តា​នៃ​សហរដ្ឋអាមេរិក​គិត​ចាប់ពី​ឆ្នាំ​
​រាជធានី​បាន​ចុះហត្ថលេខា​បង្កើត​សម្ព័ន្ធ​សហរដ្ឋអាមេរិក០៣ រួមមាន​១. ថ្ងៃខែ​មីនាឆ្នាំ​២០១៣​ទីក្រុង​នៃ​រដ្ឋ​(Cleveland City, Tennessee) ។ ២. ថ្ងៃខែ​មករា​ឆ្នាំ​២០១៥​ទីក្រុង​នៃ​រដ្ឋ​ម៉ាសាឈូសេត​(Lowell City, Massachusetts )​។​៣.​ថ្ងៃខែ​មករា​ឆ្នាំ​២០១៩​ទីក្រុង​។​នៃ​រដ្ឋកា​លី​ហ្វ​រ​ញ៉ា​(Long Beach City, California)​។​

លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ក៏បាន​បញ្ជាក់​ផងដែរ​ថា ទីក្រុង​ណា​ក៏ដូចជា​ទីក្រុង​ណា​ដែរ បញ្ហា​ប្រឈម​ទៅលើ​បញ្ហា​កកស្ទះ​ចរាចរណ៍ សំណល់ បញ្ហាដីធ្លី​ខ្យល់អាកាស​ជាដើម ជា​បញ្ហា​ប្រឈម​មួយ ទីក្រុង​ណា​ក៏មាន​បញ្ហា​នេះដែរ ដែល​បញ្ហា​ទាំងនេះ​គឺជា​បញ្ហា​ទាំងអស់គ្នា​៕ ​ដោយ​៖​កូ​ឡាប​

spot_img
×