Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សកម្មភាព​ជេរប្រមាថ​មាក់ងាយ របស់​ម្ចាស់​ផេ​ក​អធិរាជ មហា​សាច់ ចំពោះ​មន្ត្រី​នគរបាលជាតិ ជា​សាធារណៈបែបនេះ មិនអាច​ទទួលយកបាន​ឡេី​យ

spot_img

​បាត់ដំបង​៖ ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ (​អធិរាជ មហា​សាច់​) បាន​ផ្សាយ​ផ្ទាល់ (Live) រូបភាព​និង​សម្លេង​ដោយ​ធ្វើការ​ជេរប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ដល់​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ដែល​កំពុង​បំពេញ ភារកិច្ច​នៅលើ​ដងផ្លូវ​សារ​ធារ​ណៈ​ក្នុងគណៈ ។​

​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បានស្នើ​ដល់​ពលរដ្ឋ​ទាំងអស់​សូម​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​។​

​ក្រុមការងារ​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​សូម​ជម្រាបជូន​សាធារណជន​ពិសេស​អ្នក​និយម​ប្រើប្រាស់​បណ្តាញ​សង្គម​បាន​ជ្រាបថា នៅ​រសៀល​ថ្ងៃទី​៤ ខែ កុម្ភៈ ឆ្នាំ ២០២០ មាន​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ (​អធិរាជ មហា​សាច់​) បាន​ផ្សាយ​ផ្ទាល់ (Live) រូបភាព​និង​សម្លេង​ដោយ​ធ្វើការ​ជេរប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ដល់​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ដែល​កំពុង​បំពេញ ភារកិច្ច​នៅលើ​ដងផ្លូវ​សារ​ធារ​ណៈ​ក្នុងគណៈ ក​ម្មា​ធិ​ការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្តបាត់ដំបង​ស្របតាម​ច្បាប់​តួនាទី​និង​ភារកិច្ច​របស់ខ្លួន​។​

​ការបំពេញភារកិច្ចរ​បស់​មន្ត្រីនគរបាល​ច​រា​ចរណ៍​ត្រូវតែ​អនុវត្ត​ស្របទៅតាម​ច្បាប់​ដែល​បានចែង និង​បទដ្ឋាន​គតិយុត្ត នានា​ដែល​បានកំណត់​ដោយ គ្មាន​ការលើកលែង និង​យោគយល់​បានឡើយ​ចំពោះ​អ្នកប្រព្រឹត្តិ​ខុសច្បាប់​។ ករណី​អ្នកបើកបរ (​គ្មាន​ប័ណ្ណបើកបរ​) ត្រូវ​ទទួល​ការពិន័យ​អន្តរការណ៍​ស្របតាម​មាត្រា​១០​នៃ​អនុ​ក្រិ​ត្យ​លេខ ៤៤​អន ក្រ​.​បក​ចុះ​ថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០១៧ របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​សកម្មភាព​របស់​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ​មាន​ចេតនា​គាំទ្រ​យ៉ាង​ពេញទំហឹង និង​កំពុង​លើកទឹកចិត្ត​ចំពោះ​អ្នកប្រព្រឹត្តិ​ផ្ទុយ​ពី​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្រៅពីនេះ​សកម្មភាព​របស់​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ​បាន​ប្រព្រឹត្តិ​ផ្ទុយ​យ៉ាង​ជាក់ស្តែង នឹង​ជំពូក​ទី​៤ មាត្រា​៥០២ ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែលមាន​ចែង​ពី​ការជេរប្រមាថ និង​ការ​ប្រឆាំងនឹង​អ្នករាជការ​សាធារណៈហើយ​អំពើ​នេះ​ត្រូវ​ទទួល​នូវ​ទោស​ព្រហ្ម​ទ័​ណ្ឌ​ផង ដែរ​ចំពោះ​អ្នកប្រព្រឹត្តិ ។

​សកម្មភាព​ជេរប្រមាថ​មាក់ងាយ​ចំពោះ​មន្ត្រី​នគរបាលជាតិ ជា​សាធារណ​:​បែបនេះ​យេី​ង​មិនអាច​ទទួលយកបាន​ឡេី​យ នៅពេលនេះ​ថ្នាក់ដឹកនាំ​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​កំពុង​ពិនិត្យ និង​ពិចារណា​អំពី​វិធានការ​ខាង​ផ្លូវច្បាប់​ចំពោះ​ទង្វើ​និង​សកម្មភាព​ខុសឆ្គង របស់​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ​ហេ​ី​យ ។​

​សូម​ជម្រាបជូន​ថា រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាត្រា​៣១​បានចែង​អំពី​សិទ្ធិ និង​ករណី​កិច្ច​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ក្នុងនោះ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ភាពស្មើគ្នា​ចំពោះមុខ​ច្បាប់ ការប្រើ​សិទ្ធិសេរីភាព​ផ្ទាល់ខ្លួន​របស់​បុគ្គល​ម្នាក់ៗ​មិនត្រូវ​ឲ្យ​ប៉ះពាល់​សិទ្ធិសេរីភាព​អ្នកដទៃ​ឡើយ​ការប្រើ​សិទ្ធិសេរីភាព​នេះ​ត្រូវ​ប្រព្រឹត្តិ​តាម​លក្ខ​ខ័​ណ្ឌ​កំណត់​ក្នុង​ច្បាប់​ដូច្នេះ​សូម​បងប្អូន​ប្រជា​ពល​​រដ្ឋ​មេត្តា​ចូលរួម​គោរព​ច្បាប់​ទាំងអស់គ្នា​ដោយ​សេចក្តី​គោរព​និង​ភាតរភាព​បំផុត ។​

​បើតាម​ផេ​ក​អធិរាជ មហា​សាច់ បានសរសេរថា “​ខ្ញុំ​ចង់ទៅ​ជួប​អា​ប៉ូលីស​ចរាចរណ៍​នៅ​បាត់ដំបង​បន្តិច​សម្តី​ឈ្លើយ​ណាស់​អា​ឈ្លើយ​។ សូម​បញ្ចាក់​ខ្ញុំ​គ្មានអ្វី​អស្ចារ្យ​ទេ​តែ​អញចង់​ជួប​ហ្អែ​ង អានេះ​ខ្លាំង​ជាង​អគ្គស្នងការ​ទៀត ផាក​គេ​គេ​គ្មាន​លុយ​ឱ្យ​យក​ឡាន​គេ មិន​ខុសពី​ចោរប្លន់​ទេ អញ​សុំ​ហៅ​ក្រុម​ពួក​ហ្អែ​ង​មួយ (​ក្រុម​ពួក​អាចោរ​ស្រប​ប្បាប់​)​កន្តួយ​ម៉ែ​អា​ចុយ​ម្រា​យ ថ្នាក់​ឯកឧត្ដម អគ្គស្នងការ​ខ​ល​ទៅ ហ្អែ​ង​ថា ឯកឧត្ដម​ណា​ក៏​ចាប់​ដែរ អញ្ចឹង​ច្បាប់​ហ្អែ​ង​បង្កើត​ខ្លួនឯង​មែន​ចាប់​ខ្លួនឯង​មែន​?​ក្រុម​ពួក​អាចោរ​….​។ ហេតុតែ​គ្នា​គ្មាន​លុយ​សុខចិត្ត​ជួល​ឡាន​គេ​ទៅ ដឹក​គ្រួសារ​បងប្អូន​ទៅ​ការបង​ប្អូនគេ ហើយ​មិនបាន​ចាប់អារម្មណ៍​និង​ពួក​អាចោរ​លួច​បាច់​ល្បឿន ដឹងអី​ផាក​គ្នា​ទា​លុយ​100$​ដាច់ខាត គ្នា​រៀបរាប់​ទាំង​ទឹកភ្នែក​សុំ​អង្វរ តែ​ក្រុម​ពួកចោរ​មិន​ព្រម​ដាច់ខាត បើ​មិនបាន​លុយ​យក​ឡាន កន្តួយ​ម៉ែ​ពួក​អា​ចុយ​ម្រា​យ​…”៕ ដោយ​៖​កូ​ឡាប​

spot_img
×