Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ណែនាំ​ឲ្យ​គ្រូពេទ្យ​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ ខណៈ​គ្រូពេទ្យ​មួយចំនួន យក​ជំនាញ​គ្រូពេទ្យ​ធ្វើ​ជំនួញ​

spot_img

ភ្នំពេញ​៖ ដោយសារតែ​មាន​បាតុភាព គ្រូពេទ្យ​មួយចំនួន បើក​អាជីវកម្ម​របស់​ខ្លួន​លើក​ស្លាក​ធំៗ ហើយ ជួល​គេ​យក​ម៉ូតូឌុប ទៅ​ដឹក​អ្នកជំងឺ ចេញ​ពី​មន្ទីរពេទ្យ មក​ចូល​កន្លែង​របស់​ខ្លួន​នោះ ទើប​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​សុខាភិបាល បាន​ដាក់​វិធានការ​ណែនាំ​និង​ទប់ស្កាត់​បញ្ហា​ខាងលើនេះ ហើយ​អ្នកគ្រប់គ្រង​អង្គភាព​សុខាភិបាល​ទាំងឡាយ ត្រូវ​រំលឹក​ដល់​ក្រុមគ្រូពេទ្យ និង​បុគ្គលិក​សុខាភិបាល របស់​ខ្លួន​ជា​ប្រចាំ​។

​លោក​វេជ្ជបណ្ឌិត ធា គ្រុយ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​សមាគម​គ្រូពេទ្យ​កម្ពុជា បានបញ្ជាក់​ថា ប្រសិនបើ​បញ្ហា​ទាំង​នោះ​កើតឡើង មិន​ត្រឹមតែ​ប៉ះពាល់​ដល់​សាមី​អ្នក​ប្រព្រឹត្ត​នោះ​ទេ សូម្បី​តែ​អ្នក​ចូល​ដៃ និង​ថ្នាក់លើ​នៃ​អង្គភាព​សុខាភិបាល​នោះ ក៏​មាន​បញ្ហា​ជាមួយគ្នា​ដែរ​។

​លោក​បាន​បញ្ជាក់ថា ក្រមសីលធម៌​វិជ្ជាជីវៈ​គ្រូពេទ្យ មិន​អនុញ្ញាត​ឲ្យ​គ្រូពេទ្យ​យក​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ យក​ទៅ​កែច្នៃ​ធ្វើ​ជា​ជំនួញ​ផ្ទាល់​ខ្លួន​ឡើយ​។ ប៉ុន្តែ​លោក​ក៏​បាន​ទទួលស្គាល់​ផងដែរ​ថា​បញ្ហា​នេះ​នៅតែ​កើតមាន​ដដែល​ក្នុង​សង្គម​កម្ពុជា​។​

​លោក ធា គ្រុយ បាន​ថ្លែង​ក្នុង​ទិវា​វេជ្ជសាស្ត្រ​រោគ​កុមារ​វិទ្យា លើក​ទី​២០ ដែល​រៀបចំឡើង​ដោយ​សមាគម​គ្រូពេទ្យ​កម្ពុជា នៅ​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១៨​នេះ នា​សណ្ឋាគារ​ភ្នំពេញ​។​

​លោក ធា គ្រុយ បាន​ថ្លែងថា វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​មិន​ត្រូវបាន​អនុញ្ញាត ឲ្យ​យក​ទៅ​ច្នៃប្រឌិត​ធ្វើជា​មុខ​ជំនួញ​ផ្ទាល់​ខ្លួន​ឡើយ​។ វិជ្ជាជីវៈ​ជា​ពេទ្យ មុននឹង​ចូល​ធ្វើ​ពេទ្យ គឺ​បាន​សម្រេច​ថា​ធ្វើ​ជា​ពេទ្យ មិនមែន​រកស៊ី​ជំនួញ​ទេ អត់​មាន​បិទ​ផ្សព្វផ្សាយ ដាក់​ស្លាក​ប៉ុន​ជញ្ជាំង​វិហារ អត់​មាន​ជួល​គេ​យក​ម៉ូតូឌុប​ទៅ​ដឹក​អ្នកជំងឺ​ចេញពី​មន្ទីរពេទ្យ​។ អ្នកជំងឺ​ចង់​ចូល​ពេទ្យ​មិនបាច់​ទេ ទៅ​កន្លែង​នោះ​វិញ​ល្អ​ជាង ឥឡូវនេះ​ដូច​ឈ្មួញ​អីចឹង​ពេទ្យ​មួយ​ចំនួន​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×