Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាកសព​របស់​ទារក ត្រូវបាន​រកឃើញ​ដោយមាន​ការ​រុំ​ដោយ​កន្សែង និង​ខោរ​មនុស្ស​ប្រុស​

spot_img

​ភ្នំពេញ​៖ ​អង្គការ cpu នៅ​ថ្ងៃទី 4 ខែកុម្ភៈ​នេះ បាន​ឲ្យ​ដឹងថា “​ការធ្វើ​ឃាតកម្ម​ទៅលើ​កុមារ​គឺជា​អំពើ​មួយ​ដែល​យើង​មិនអាច​នឹង​យល់ ប៉ុន្តែ​អំពើ​ឃាតកម្ម​ទៅលើ​ទារក​គឺ​យើង​ស្មាន​មិន​ដល់​។​”

​កម្លាំង​ការងារ​ចម្រុះ ALPHA-20 ត្រូវបាន​បង្កើតឡើង​ដើម្បី​ស៊ើបអង្កេត​ទៅលើ​ករណី​ឃាតកម្ម​ទៅលើ​ទារក​ភេទ​ស្រី​ដែលមាន​អាយុ​ត្រឹម ២​ទៅ​៤​សប្តាហ៍ នៅក្នុង​ខេត្តកណ្តាល​។​

​កាលពី​ថ្ងៃទី​៣១ ខែមករា វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច កម្លាំង​សមត្ថកិច្ច​បាន​រកឃើញ​សាកសព​ទារក​នៅក្រៅ​សាលាស្រុក នៅ​ភូមិ​ព្រែក​តា​មាក់ ខេត្តកណ្តាល​។ នគរបាល​ដ្ខា​ន​ខេត្តកណ្តាល​បានចាប់ផ្តើម​ធ្វើការ​ស៊ើបអង្កេត ហើយ​បាន​ទាក់ទង​មក CPU​។​

​ពេលព្រឹក​ថ្ងៃទី​៤ ខែកុម្ភៈ ក្រុមការងារ​ស៊ើបអង្កេត​បទល្មើស​មនុស្ស​ឃាត និង​ក្រុមការងារ​បច្ចេកទេស​វិទ្យាសាស្ត្រ​របស់ CPU, រួមជាមួយ​នឹង​នគរ​បាល​ដ្ឋា​ន​ខេត្តកណ្តាល និង​ក្រសួងមហាផ្ទៃ​បានធ្វើការ​ពិនិត្យ​ទៅលើ​សាកសព​របស់​ទារក​។​

​ការត្រួតពិនិត្យ​បានបង្ហាញ​ថា​ទារក​នេះ​បាន​រងរបួស​ធ្ងន់ធ្ងរ​មួយចំនួន ដែល​បាន​បង្ក​អោយស្លាប់ មុននឹង​សាកសព​ត្រូវបាន​រកឃើញ​នៅ​ចំហៀង​ផ្លូវ​។​

​នគរបាល​ដ្ឋា​ន​ខេត្តកណ្តាល និង​CPU សូម​ស្នើរ​សុំអោយ​មហាជន​ដែល​រស់នៅក្នុង និង​ជំវិញ​តំបន់​នេះ រាយការណ៍​ជូន​នគរបាល​ដ្ឋា​ន​ខេត្តកណ្តាល ឬ​CPU ប្រសិនបើ​មានការ​សង្ស័យថា​បាត់​ក្មេង​ដែលមាន​អាយុ​ប្រហែល​១​ខែ​។ យើង​នឹង​រក្សា​សម្ងាត់​អំពី​អ្នក​ផ្តល់ព័ត៌មាន​។​

​សាកសព​របស់​ទារក​នេះ​ត្រូវបាន​រកឃើញ​ដោយមាន​ការ​រុំ​ដោយ​កន្សែង និង​ខោរ​មនុស្ស​ប្រុស (​ដូច​រូបភាព​ខាងក្រោម​)​។ មន្ត្រី​ស៊ើបអង្កេត​បាន​ដកយក​ភ័ស្តុតាង​មួយចំនួន​ពី​កន្លែងកើតហេតុ ថែមទាំង​សំណាក DNA របស់​ទារក​នេះ​។​

“​គ្រប់​ករណី​ឃាតកម្ម​ទៅលើ​កុមារ​គឺ​ពិបាក​ទទួលយក​ណាស់ សម្រាប់​មន្ត្រី​ស៊ើបអង្កេត​គ្រប់រូប ប៉ុន្តែ​ហឹ​ង្សា​ដែល​បាន​ប្រព្រឹត្ត​ទៅលើ​ទារក​គឺ​យើង​មិនអាច​យល់បាន​” – លោក James McCABE នាយក​ប្រតិ​ប​ត្ត អង្គភាព​ការពារ​កុមារ​។​

​នគរបាល​ស្រុក​ខ្សាច់កណ្តាល បាន​រាយការណ៍​ពី​ករណី​ប្រទះឃើញ​សាកសព​(​ទារក​) ។ កើតហេតុ​ថ្ងៃទី​៣១.០១.២០២០​វេលា​ម៉ោង​១៧.៣០​នាទី​ចំណុច ភូមិ​ក្នុង ឃុំ​ព្រែ​កតា​មាក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។​

​ជនរងគ្រោះ ជា​ទារក មិន​ស្គាល់​អត្តសញ្ញាណ ភេទ​ស្រី អាយុ​ប្រហែល​០៧ ថ្ងៃ (​ស្លាប់​) ។

​នៅ​ថ្ងៃទី​៣១ មករា ២០២០​វេលា​ម៉ោង​១៧​និង​៣០​នាទី​ប្រជាពលរដ្ឋ​ធ្វើដំណើរ តាម​ដងផ្លូវ​លេខ​៣៨១ ក្នុងភូមិ​
-​ឃុំ​កើតហេតុ បាន​ប្រទះឃើញ​ស្បោង​ខ្មៅ​១ នៅ​ជិត​របង​សា​​លា​ស្រុក​ខ្សាច់កណ្តាល ហើយក៏​ចុះ​ពិនិត្យ​មើលឃើញ​សាកសព​ទារក ហើយ រាយការណ៍​ជូន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ព្រែ​កតា​មាក់ បន្ទាប់មក​សមត្ថកិច្ច​ជំនាញ សហការ ជាមួយ​ក្រុមប្រឹក្សាឃុំ ព្រែក​តា​មាក់​គ្រូពេទ្យ កម្លាំង​ប៉ុស្តិ៍ បាន​ចុះ​ពិនិត្យ​សាកសព​ទារក ត្រូវបាន​គេ​ដាក់​ក្នុង​ស្បោង​ផ្លា​ស្ទិ​ច​ពណ៌​ខ្មៅ មាន​ស្នាម​ដាច់​រហែក ទុកចោល​នៅ​ពីមុខ​របង​សា​​លា​ស្រុក​ខ្សាច់កណ្តាល សាកសព​ទារក មាន​សភាព ហើមរលួយ មុខ​ខ្មៅ មើល​មិន​ស្គាល់ ក​ទន់​ស្នាមរបួស​នៅ​ជើងឆ្វេង ត្រង​ជង្គង់ (​បាក់ឆ្អឹង​)​ពោះ​ប៉ោង ខ្មៅ ក្រៅពីនេះ​ពុំ មាន​ស្លាកស្នាម​អ្វី​ផ្សេងទៀត​ទេ ។​

​នគរបាល​សន្និដ្ឋាន​៖​សាកសព​ជា​ទារក ភេទ​ស្រី មាន​អាយុ​ប្រហែល​០៧​ថ្ងៃ​ស្លាប់​ប្រហែល​០២ ថ្ងៃ​មកហើយ ត្រូវបាន​ខ្ចប់​យកមក​ទម្លាក់ចោល ។​

​ក្រោយពី​ពិនិត្យ​ដោយ​ហ្មត់ចត់​បានប្រគល់​សាកសព​ជូន ក្រុមប្រឹក្សាឃុំ​ព្រែ​កតា​មាក់ យកទៅ​បញ្ចុះ​នៅក្នុង​វត្ត​ព្រែក​តា​មាក់ ៕ ដោយ​៖​កូ​ឡាប​

spot_img
×