Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវ​និស្សិត​ក្រីក្រ គង់ ប៊ុន​រិ​ទ្ធ រង​បណ្ដឹង បន្ទាប់ពី​ហ៊ាន​ចេញមុខ​តតាំង​នឹង​អះអាង​ពី​ភាពមិនប្រក្រតី នៃ​ការប្រឡង​សិស្ស​ចៅក្រម​

spot_img

​ភ្នំពេញ​៖ ​យុវ​និស្សិត​ក្រីក្រ គង់ ប៊ុន​រិ​ទ្ធ រង​បណ្ដឹង​បន្ទាប់ពី​ហ៊ាន​ចេញមុខ​តតាំង​នឹង​អះអាង​ពី​ភាពមិនប្រក្រតី​នៃ​ការប្រឡង​សិស្ស​ចៅក្រម​​ហេី​យ​ពេលនេះ​លោក​ត្រូវបាន​តុលាការ​កោះហៅ​តាម​បទ​ចោទ​ចំនួន​២ គឺ​បទ​បរិហាកេរ្តិ៍​ជា​សាធារណៈ និង​បទ​ញុះញង់​ឲ្យ​មានការ​រេី​ស​អេី​ង ។​

​លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង ហៅ​វិ​ល្លាម បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ ២០២០​នេះ​ថា ​យុវ​និស្សិត​​ក្រីក្រ គង់ ប៊ុន​រិ​ទ្ធ រង​បណ្ដឹង​បន្ទាប់ពី​ហ៊ាន​ចេញមុខ​តតាំង​នឹង​អះអាង​ពី​ភាពមិនប្រក្រតី​នៃ​ការប្រឡង​សិស្ស​ចៅក្រម រហូត​ប្ដឹង​មក​ខ្ញុំ​អោយ​ស៊េី​ប​អង្កេត​ឈានដល់​ការ​អ​ញ្ជេី​ញ​ក្រសួងយុត្តិធម៌​មក​បំភ្លឺ​ជាមួយ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់​ដេី​ម្បី​មាន​មូលដ្ឋាន​បញ្ជូន​របាយ​ការ​ទៅ​រដ្ឋាភិបាល ។

​លោក​បាន​បន្តថា ​ហេី​យ​ពេលនេះ​លោក​ត្រូវបាន​តុលាការ​កោះហៅ​តាម​បទ​ចោទ​ចំនួន​២ គឺ​បទ​បរិហាកេរ្តិ៍​ជា​សាធារណៈ និង​បទ​ញុះញង់​ឲ្យ​មានការ​រេី​ស​អេី​ង ។

​ដោយឡែក ដោយសារ​ភាពក្លាហានរ​បស់​យុវ​និស្សិត​នេះ​ហេី​យ ទេី​ប​ជា​ឱកាស​អោយ​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពី​គណបក្ស​ខ្មែរ​ក្រោក​បាន​តម្រុយ​ស្រាវជ្រាវ​រក​ឃេី​ញ​ចំពោះ​បញ្ហា​មិន​ប្រក្រតី​ពាក់ព័ន្ធ​ផ្សេងទៀត រហូត​បានរៀបចំ​របា​យ​ការណ៍​ដាក់ជូន​ប្រមុខ​រាជរដ្ឋាភិបាល​រួចរាល់​ហេី​យ កាលពី​សប្ដាហ៍​មុន ។​

​សូមបញ្ជាក់ថា អយ្យការ​សាលាដំបូង​រាជធានី ក្នុង សំណុំរឿង​ព្រហ្មទណ្ឌ ៦២២​កាលពី​ថ្ងៃ​២៨​ខែ​​មករា ឆ្នាំ​២០២០ លោក សាយ ណូ​រ៉ា តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី បានចេញ​ដីកាកោះ​អញ្ជើញ លោក​
​គង់ ប៊ុន​រិ​ទ្ធ ភេទ​ប្រុស​អាយុ​២៩ ជនជាតិ ជា ជនសង្ស័យ​​ទីលំនៅ​បច្ចុប្បន្ន​: ផ្ទះ​លេខ ភូមិ​រូង ឃុំ​ខ្នាច ស្រុក ខេត្តបាត់ដំបង ឲ្យ​ចូលទៅ​អយ្យការ​អ​សាលាដំបូង​(​ជាន់​បន្ទប់ “​ធ​”) កាលបរិច្ឆេទ​: នៅ​ថ្ងៃ​១៤ ខែកុម្ភៈ​ឆ្នាំ​​វេលា​ម៉ោង​៩​និង​៣០​នាទី សាកសួរ​យក​ចម្លើយ​​ពី​ដំណើរ បរិហារកេរ្តិ៍ និង​បទ​ញុះញង់​ឲ្យ​មាន​ប្រព្រឹត្ត​​បង្ហោះ​វីដេអូរ និង​ចែកចាយ​វីដេអូរ​បរិហារ កាលពី​ថ្ងៃ​២៦​ខែ​​មករា ឆ្នាំ​២០២០ សា​ម៉ី​ខ្លួន​ត្រូវ​អញ្ជើញ​តាម​ដីកា​រកោះ​​និង​យក​លិខិត​ផ្សេង​ទាក់ទង​​នឹង​រឿង​ខាងលើ​មកជា​មួយ ប្រសិនបើ​៕ ដោយ​៖​កូ​ឡាប​

spot_img
×