Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ចង់​ស្នើឱ្យ​ប្រទេស​កម្ពុជា ចូលរួមចំណែក​ក្នុងការ​គាំទ្រ​ឧបទ្វីប​កូរ៉េ ដើម្បី​សន្តិភាព​ផង​

spot_img

​កូរ៉េ​៖ ​បន្ទាប់ពី​បាន​ជួបពិភាក្សា​ការងារ​ជាមួយនឹង​ប្រធានាធិបតី​កូរ៉េ​រួចហើយ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏បាន​បន្ត​ជួបពិភាក្សា​ការងារ​ជាមួយ​ត​ទៀត​ជាមួយនឹង​លោក​បាន គី​មូ​ន (Ban Ki-moon)​អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ដែល​បច្ចុប្បន្ន​ជា​ប្រធាន​វិទ្យាស្ថាន​កំណើន​បៃតង​។

​ក្នុងជំនួប​នេះ លោក​បាន​គូសបញ្ជាក់ថា​ឯកឧត្តម​ពិតជា​រីករាយ​ដែល​បាន​ជួប​សម្ដេច​តេ​ជោ សារជាថ្មី​ម្ដងទៀត​។ លោក​បាន​គូសបញ្ជាក់​ផងដែរ​ថា គាត់​តែងតែ​គោរព​នូវ​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ ចាប់តាំងពី​គាត់​ធ្វើជា​រដ្ឋមន្ត្រីការបរទេស​របស់​កូរ៉េ រហូតដល់​គាត់​ធ្វើជា​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​។​

​សម្ដេច​តេ​ជោ​ពិតជា​រីករាយ​ក្នុង​ការជួប​ជាមួយ​លោក​បាន គី​មូ​ន ដែលជា​មិត្តភក្តិ​ចាស់ សម្ដេច​បានបញ្ជាក់​ថាស​ម្ដេច​បាន​ជួប​លោក​តាំងពី​លោក​បាន​ក្លាយជា​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​មក​ម្លេះ​។​សម្តេច​តែងតែ​ចងចាំ​ថា​កន្លង​នេះ លោក​បាន​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ហើយ​នៅ​ឆ្នាំ​មួយ លោក​បានរៀបចំ​ទៅ​ទស្សនកិច្ច​នៅ​អង្គរ​ឃ្យុ​ង​យូ ខេត្តសៀមរាប បន្ទាប់មក​លោក​បានក្លាយ​ជា​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​។ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​មានប្រសាសន៍​បន្តទៀតថា នៅពេល​វេលា​នោះ​គឺ​កម្ពុជា​អា​ចាប់ផ្ដើម​បញ្ជូន​កង​រក្សា​សន្តិភាព​អង្គការសហប្រជាជាតិ បន្ទាប់មកទៀត​ក៏មាន​ដំណើរការ​នៃ​ការកាត់ទោស​មេដឹកនាំ​ខ្មែរក្រហម ដែល​ពេលនោះ​ក្នុងតួនាទី​លោក​ជា​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក​ក៏បាន​ធ្វើការ​ផ្លាស់ប្ដូរ​ម​តិ​យោបល់​គ្នា​ជាច្រើន លើ​ការងារ​ពាក់ព័ន្ធ​ទៅនឹង​ការងារ​រវាង​កម្ពុជា​ទៅ​អង្គការសហប្រជាជាតិ​ផងដែរ​។

​សម្ដេច​តេ​ជោ​ក៏បាន​គូសបញ្ជាក់​ផងដែរ​ថា កម្ពុជា​​មិន​ត្រឹមតែ​ដំណើរការ​នៃ​ការកាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​ទេ កម្ពុជា​ក៏បាន​រ៉ាប់រង​ការចំណាយ​នៅ​កម្ពុជា​ផងដែរ ហើយ​កម្ពុជា​ក៏បាន​បញ្ជូន​ទ័ព​របស់ខ្លួន​ទៅ​ប្រទេស​នានា​ក្នុង​ការងារ​រក្សា​សន្តិភាព​ក្រោម​ឆ័​ត្រ​របស់​អង្គការសហប្រជាជាតិ​ផងដែរ ហើយ​ការបញ្ជូន​កងទ័ព​មួក​ខៀវ​នេះ​គឺ​បាន​បញ្ជូន​ជាប្រចាំ​ដោយមាន​ទាំង​ទ័ព​នារី​ផងដែរ​។​

​លោក បាន គី​មូ​ន ក៏បាន​ឆ្លើយតប​ទៅ​សម្ដេច​តេ​ជោ​ថា លោក អរគុណ​សម្ដេច ពិសេស​ការដឹកនាំ​រប​ស់ស​ម្ដេច​តេ​ជោ ដែល​ប្រទេស​កម្ពុជា​បា​នប​ញ្ជូ​ល​កង​រក្សា​សន្តិ​ភាពជា​ស្ត្រី​នាពេល​កន្លងមក​។ នៅពេលដែល​លោក​នៅ​ធ្វើជា​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក​ធ្លាប់​តែងតាំង​ស្ត្រី​នាយទាហាន ផងដែរ​ដោយបាន​បញ្ជូនទៅ​ប្រទេស​សៃ​ប្រឹស និង​ប្រទេស​ផ្សេងៗ​ទៀតផង​ដែរ​។ មិនតែប៉ុណ្ណោះ​លោក​ក៏បាន​តែងតាំង​ស្ត្រី​នៃ​ក្របខ័ណ្ឌ​កង​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​ទៀតផង​។ លោក​ក៏បាន​គូសបញ្ជាក់​ផងដែរ​ថា លោក​ក៏ដូចជា រដ្ឋាភិបាល​កូរ៉េ ពិតជា​រីករាយ​ដែល​ឃើញ​ភាព​រីកចម្រើន​ក៏ដូចជា​ការ​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា ។​

​លោក​ក៏​ចង់​ស្នើឱ្យ​ប្រទេស​កម្ពុជា​ចូលរួមចំណែក​ក្នុងការ​គាំទ្រ​ឧបទ្វីប​កូរ៉េ ដើម្បី​សន្តិភាព​ផងដែរ​។ លោក​ក៏បាន​គូសបញ្ជាក់​ទៀតថា​ដោយសារ​កម្ពុជា​គឺជា​សមាជិក​មួយ​នៃ​អាស៊ាន ដែល​អាច​បន្ត​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការងារ​នៅ​ឧបទ្វីប​កូរ៉េ​។

​លោក​ក៏បាន​គូសបញ្ជាក់​ទៀតថា​លោក​ពិតជា​ចង់ឃើញ​កម្ពុជា​បន្ត​ជំរុញ​ការគាំទ្រ​ដល់​ការងារ​បម្រែបម្រួល​អាកាសធាតុ​ធាតុ ក្នុងការ​ជំរុញ​ការប្រើប្រាស់​ថាមពល​ដោយ​ចីរភាព ជាពិសេស​ក្នុង​ការប្រើ​ថាមពល​ដែលមាន​លក្ខណៈ​បៃតង​។ ក្នុងន័យនេះ​លោក​បាន​បញ្ជាក់ថា​កម្ពុជា និង​បណ្ដា​ប្រទេស​អាស៊ាន​អាចធ្វើ​ការងារ​ជាច្រើន​ផងដែរ​។​

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែងអំណរគុណ​ដល់​លោក​បាន គី​មូ​ន ដែល​បានលើកឡើង​នូវ​ទស្សនៈ​មួយចំនួន​ជាពិសេស​ការងារ​បម្រែបម្រួល​អាកាសធាតុ​នេះ​។ សម្ដេច​តេ​ជោ​ក៏បាន​គូសបញ្ជាក់​អំពី​អាស៊ាន​ក៏ដូចជា​បណ្ដា​ប្រទេស​ទន្លេមេគង្គ ដោយ​សម្ដេច​បានបញ្ជាក់​ថា​ការងារ​បម្រែបម្រួល​អាកាសធាតុ​នេះ​ជា​រឿង​សំខាន់​ដែល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ឃើញថា​កម្រិត​នៃ​ទឹក​នៅ​ទន្លេមេគង្គ​ហាក់បីដូចជា​ទាប ដូច្នេះហើយ​យើង​ត្រូវតែ​ខិតខំ​ពង្រឹង​នូវ​កិច្ចសហប្រតិបត្តិការ​កា​រងារ​ទន្លេ ការងារ​បម្រែបម្រួល​អាកាសធាតុ​ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​នៅ​ក្របខណ្ឌ​ទន្លេមេគង្គ​ផងដែរ​។

​លោក បាន គី​មូ​ន ក៏បាន​មានប្រសាសន៍​ឆ្លើយតប​សម្ដេច​តេ​ជោ​ថាប​នៅ​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​ខាងមុខនេះ​នេះ នឹង​មានរឿង​សំខាន់​ពាក់ព័ន្ធ​ទៅនឹង​បម្រែបម្រួល​អាកាសធាតុ​ធាតុ ហើយនឹង​អាច​ជំរុញ​ការងារ​បម្រែបម្រួល​អាកាសធាតុ​នេះ​ក្នុង​ក្របខ័ណ្ឌ​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​។ ពាក់ព័ន្ធ​ទៅនឹង​កិច្ចប្រជុំ​នាពេលខាងមុខ ដែល​កូរ៉េ​នឹងត្រូវ​រៀបចំ​នៅ​នោះ ក្នុងនាម​លោក​ដែលជា​ប្រធាន​វិទ្យាស្ថាន​នៃ​កំណើន​បៃតង​នេះ គឺអាច​នឹង​ជំរុញ​ការងារ​នេះ​ផងដែរ​ជាពិសេស​ទាក់ទង​ទៅនឹង​កំណើនសេដ្ឋកិច្ច​បៃតង​នេះ​។

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​គូសបញ្ជាក់​ផងដែរ​ថាស​ម្ដេច​អញ្ជើញ​ចូលរួម​ការអញ្ជើញ​រប​ស់លោ​កបាន គី​មូ​ន នៅក្នុង​ខែ​៦ ខាងមុខ​។​

សម្ដេច​តេ​ជោ​ក៏បាន​គូសបញ្ជាក់​អំពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​កម្ពុជា និង​កូរ៉េ ពាក់ព័ន្ធ​ការនាំចេញ​ជាពិសេស​ពាក់ព័ន្ធ​ទៅនឹង​ការនាំចេញ​លទ្ធផល​កសិក​ម្ម​ពី​កម្ពុជា​មក​ទីផ្សារ​កូរ៉េ​ដូចដើម​សម្ដេច​តេ​ជោ​ក៏បាន​អញ្ជើញលោក​បាន គី​មូ​ន​ឲ្យ​ចាត់​មន្ត្រី​ជំនាញ​ពី​វិទ្យាស្ថាន​កំណើន​បៃតង​នេះ ដើម្បី​ទៅ​ជួយ​ដល់​ប្រទេស​កម្ពុជា ជាពិសេស​ធ្វើយ៉ាងណា​អោយ​ប្រទេស​កម្ពុជា​ឆាប់​ទទួលបាន​នូវ​សេដ្ឋកិច្ច​បៃតង​នេះ​។ លោក​បាន គី​មូ​ន ក៏បាន​គូសបញ្ជាក់​ផងដែរ​ថា​លោក​តែងតែ​ស្ងប់​ស្ងែ​ង​ជានិច្ច នូវ​អ្វីដែល​សម្ដេច​តេ​ជោ​តែងតែ​ធ្វើ​ក្នុង​លក្ខណៈ​ជា​វិជ្ជមាន ព្រមទាំង​ការចូលរួម​នៅក្នុង​វេទិកា​កិច្ចប្រជុំ​ទាំងឡាយ ដូច្នេះ​លោក​បាន​កោតសរសើរ​ចំពោះ​សម្ដេច​តេ​ជោ​ចំពោះ​ឥរិយាបទ​ដែល​តែងតែ​នាំមក​ផល​វិជ្ជមាន​រហូត​៕ ដោយ​៖​កូ​ឡាប​

spot_img
×