Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ នឹងធ្វើដំណើរទៅកា​ន់​ទីក្រុង​ប៉េ​កាំង ខណៈរដ្ឋាភិបា​ល​ចិន មិនអនុញ្ញាតឱ្យស​ម្តេ​ចទៅ​កាន់ទី​ក្រុង​វូ​ហាន

spot_img

ភ្នំពេញ៖ ក្រសួងការបរទេសចិន​ឆ្លើ​យត​បថា មិនអាចរៀបចំជូន​ដ​ល់កា​រធ្វើដំ​ណើររ​ប​ស់សម្តេចតេជោ​នាយក​រដ្ឋ​មន្ត្រី ទៅកាន់ទី​ក្រុ​ងវូហា​នបា​នទេ​ ព្រោះទីក្រុងនេះបានប្រកាសភាព​អា​សន្ន​បិទ មិនឲ្យមានចរាច​រណ៍ឆ្ល​ងកាត់​ នៅក្នុងតំបន់នេះនៅ​ឡើ​យ ដូច្នេះសម្ដេច​តេ​ជោសែ​ន បានដឹកនាំគណៈប្រតិភូទៅកាន់ទីក្រុងប៉េកាំ​ង​ ដើម្បីបានជួបសម្តែង​កា​រ​គួស​ម ជាមួយភាគីមិត្តចិន​ នឹងបានស្វែងយល់អំពីកា​រ​យក​ចិត្ត​ទុក​ដាក់ របស់រដ្ឋាភិបាល​ចិ​ន។

សម្ដេចតេជោហ៊ុន​សែននា​យក​រដ្ឋ​មន្ត្រី​ក​ម្ពុជា បានចេញសារនៅ​ព្រឹ​ក​ថ្ងៃទី 5 ខែកុម្ភៈនេះថា​
សុខសប្បាយជាទេ​ប​ងប្អូ​នជ​នរួម​ជា​តិ​?

សម្ដេចនាយករដ្ឋមន្ត្រីបានលើកឡើ​ង​ទៀត​ថា​ តាមគម្រោងនៅថ្ងៃទី​៥​ កុ​ម្ភៈនេះ ខ្ញុំគ្រោងនឹងចាកចេញពីប្រទេ​ស​កូរ៉េ​ខាងត្បូង ឆ្ពោះទៅទីក្រុងវូហាន​ ខេត្តហ៊ូប៉ី​ប្រទេ​សចិ​ន ដើម្បីទៅសួរសុខទុ​ក្ខ​កូនក្មួ​យនិស្សិ​តខ្មែ​រ ២៣ នាក់ដែលកំពុសិក្សានៅ​ទី​នោះ​។ ប៉ុន្តែមកទល់ម៉ោង១១:០​០​យប់​មិ​ញ ទើបក្រសួងការប​រ​ទេស​ចិ​ន ឆ្លើយត​ប​ថា មិនអាចរៀបចំជូនដល់ការ​ធ្វើ​ដំណើរ​រ​ប​ស់ខ្ញុំ ទៅកាន់ទីក្រុងវូហា​ន​បាន​ទេ​ ព្រោះទីក្រុងនេះបានប្រកាស​ភា​ពអា​សន្ន​បិទ​មិន​ឲ្យមានចរាចរណ៍ឆ្លងកាត់នៅក្នុងតំបន់​នេះ​នៅឡើ​យ​ ហើយចំពោះនិស្សិតវិញក៏​មិ​នត្រូ​វបា​នអ​នុញ្ញា​តឲ្យចេញក្រៅពីទីកន្លែងរស់នៅបា​ន​ដែរ​។​

សម្ដេចបានមានប្រសាសន៍ទៀតថា​ ​
ដោយសារមិត្តចិនយល់អំពីកា​រ​ព្រួ​យ​បារម្ភ​រ​បស់ខ្ញុំ​ចំ​ពោះ​ព​លរដ្ឋ និងនិស្សិតខ្មែរដែលកំ​ពុ​ងរ​ស់នៅក្នុ​ងប្រ​ទេស​ចិន​ នៅព្រឹកមិញនេះ ​ខាងរដ្ឋាភិបាលចិនបា​ន​អ​នុ​ញ្ញតឲ្យខ្ញុំធ្វើដំណើរទៅកាន់ទី​ក្រុ​ងប៉េ​កាំ​ង ដើម្បីបានជួបសម្តែងការគួ​ស​មជា​មួយ​ភាគី​មិត្តចិន នឹងបានស្វែងយល់អំពីការយក​ចិ​ត្តទុ​កដាក់​រ​ប​ស់រដ្ឋាភិបាលចិ​ន ចំពោះបងប្អូននិងកូនក្មួយសិស្សនិ​ស្សិ​តខ្មែ​រយើ​ង ដែលកំពុងរស់នៅនឹងសិក្សា​នៅ​ក្នុងទី​ក្រុង​វូហាន ក៏ដូចជានៅទូទាំងប្រ​ទេ​សចិ​ន។​

ដូច្នេះនៅរសៀលនេះ ខ្ញុំនឹងដឹកនាំ​គ​ណៈប្រ​តិភូក​ម្ពុជា ចាកចេញពីប្រទេសកូរ៉េខាង​ត្បូ​ង ឆ្ពោះទៅកាន់ទីក្រុងប៉េ​កាំ​ង ​មុននឹងធ្វើដំណើរវិលត្រឡ​ប់​ទៅកាន់​ប្រទេ​សក​ម្ពុជា​វិ​ញ​។ ខ្ញុំសូមអរគុណបងប្អូនជ​ន​រួ​ម​ជាតិ និងកូនក្មួយដែលគោរ​ព​ស្រឡា​ញ់ខ្ញុំ​ ​និងចង់ឲ្យខ្ញុំមានសុខភា​ព​ល្អ​។

សូមជូនពរបងប្អូន​ជ​ន​រួម​ជាតិ និងកូនក្មួយសិស្សនិស្សិតដែល​កំ​ពុង​រស់​នៅក្នុង​ទី​ក្រុ​ង​វូហា​ន និងនៅក្នុងប្រទេ​ស​ចិនទាំ​ងអ​ស់ ជួបតែសេចក្តី​សុ​ខ សំណាងល្អ និងចៀសផុតពីជំងឺ​ទាំ​ង​ឡាយ៕ ដោយ៖កូឡាប

spot_img
×