Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងសម​​ត្ថ​កិ​​ច្ចខណ្ឌ​​ទួល​​គោ​ក មិនទុកមុខឲ្យអាជ្ញា​ធ​រខណ្ឌច្បារអំពៅ ដា​ក់​ខ្នោះរថយន្តគណៈ​ប​ញ្ជាការឯកភាពរដ្ឋបា​ល​ខ​ណ្ឌ​ច្បា​រអំ​ពៅ

spot_img

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចអាជ្ញាធរខណ្ឌទួល​គោ​ក​ បានចុះរឹតបន្តឹងនូវការ​ងា​ររៀប​ចំធ្វើស​ណ្ដាប់​ធ្នាប់ នៅតាមដងផ្លូវក្នុងមូ​ល​ដ្ឋា​នរ​បស់​ខ្លួន គ្រប់គ្រង ខណៈពេលនោះដោយមានឡា​ន​មួយចំ​នួន​ដោយឈ​ប់​ចតមិ​ន​ត្រឹម​ត្រូវ គ្មាន​របៀប​រៀប​រយ​យ៉ាង​អាណាធិ​ប​​តេយ្យ​ពាសវា​ល​ពាសកា​លពេ​ញៗផ្លូ​វ យ៉ាងអាក្រក់មើ​ល​បំផុ​តនោះ ត្រូវកម្លាំងសមត្ថ​កិ​ច្ចអា​ជ្ញាធរ​ខ​ណ្ឌទួលគោក ចាប់ដាក់ខ្នោះកង់មុ​ខឡា​នយក​ទៅរ​ក្សាទុ​កនៅ​សាលាខ​ណ្ឌ​ផ​ងដែរ ដើម្បីឲ្យម្ចាស់ឡានចូលខ្លួនទៅ​ដោះ​ស្រាយ​។

គេសង្កេតឃើញថាមាន​ឡា​ន របស់គណៈបញ្ជាការឯកភាព​ខ​ណ្ឌច្បា​រអំ​ពៅមួយ​គ្រឿង ដែលចតលើចិញ្ចើមផ្លូវផ្តេសផ្តាស់ ត្រូវបានកងកម្លាំ​ងសម​ត្ថកិច្ច​អាជ្ញា​ធរ​ខណ្ឌទួ​លគោក ចាប់​ដាក់ខ្នោះ​កង់​មុខ​ឡាន ទុកជាការព្រ​មា​នដែលធ្វើឲ្យគណៈ​បញ្ជាកា​រ​ឯកភា​ពខ​ណ្ឌច្បា​រអំពៅ អាក់អន់ចិត្ត ចំពោះអាជ្ញាធរដូចគ្នាំ ពិសេសថ្នាក់ដឹកនាំខណ្ឌ​យ​កមុខ​ទៅទុ​កនៅ​ឯណា នៅពេលអាជ្ញាធរខណ្ឌដូ​ច​គ្នា ចុះចាប់ឡានខណ្ឌរប​ស់​ខ្លួន ដាក់ខ្នោះ​នៅតា​ម​ដង​ផ្លូវជា​សាធា​រណៈ​។

មហា​ជនលើក​ឡើងថា កន្លងមក ឬប​​ច្ចុប្បន្ន សង្កេតឃើញកម្លាំងស​ម​ត្ថកិ​ច្ចអាជ្ញា​ធរ​ខណ្ឌច្បា​រ​អំពៅ ធ្លាប់តែចុះចាប់ឡានគេឯ​ង​គ្រប់ប្រ​ភេទ នៅតាមផ្លូ​វ​នានា ក្នុងមូលដ្ឋានខ្លួនគ្រ​ប់​គ្រង ដោយយកលេស​ថា​ឈ​ប់ចតឬ​ដឹក​សំ​ពីងសំពោង មិនត្រឹមត្រូវដោយគ្មា​ន​ការលើ​ក​លែង​ឡើយ ទោះបីម្ចាស់ឡាននីមួយៗ សុំ​អង្វរកយ៉ាងណាក៏​ដោ​យ គឺអូសយកមកសាលា​ខ​ណ្ឌ ធ្វើការ​ផាក​ពិន័​យជាលុ​យ​យ៉ាងចា​ស់ដៃ ដោយគ្មានក្ដីមេត្តា​ឡើយ​។ ចុះនៅ​ពេលនេះ នៅពេលអាជ្ញាធរខណ្ឌ​ផ្សេ​ង ចុះចាប់ឡានខណ្ឌរបស់​ខ្លួ​នវិញនោះ តើយល់ពីអារម្មណ៍​ខ្លួ​នឯ​ងយ៉ា​ងណា​ដែរ ដែលកន្លងមកធ្លាប់ធ្វើបាប​គេ​ឯង​នោះ។

មហាជនទូទៅលើក​សរសើរ មិនដាច់ពីមាត់ពីចំ​ណា​ត់កា​រដ៏​តម្លាភាព របស់​អាជ្ញា​ធរ​ខ​ណ្ឌទួលគោក ក្នុងការចុះរឹតបន្តឹ​ង​ការ​ងារ​សណ្ដាប់​ធ្នា​ប់ តាមដង​ផ្លូ​វនានា ក្នុងមូលដ្ឋានខ្លួនគ្រប់​គ្រ​ងឲ្យមានរបៀបរៀប​រយល្អ ហើយខណៈពេលឡានមួយ​ចំ​នួន​ឈប់​ចតមិ​នត្រឹ​មត្រូវ ក៏ចាប់ដាក់ខ្នោះកង់ឡា​ន​ខាង​មុខ​ទុកជា​កា​រ​ព្រ​មាន ដល់ម្ចាស់ឡានក្នុងនោះ​មា​នឡា​ន គណៈបញ្ជាការឯក​ភា​ពខ​ណ្ឌច្បារ​អំ​ពៅមួ​យ​គ្រឿ​ង៕ដោយ៖បញ្ញាស័័ក្តិ

spot_img
×