Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ពេជ្រ ស្រស់ និងលោកវីល្លាម ចោទសំណួរមួយចំនួនទៅកាន់​ ​លោក រដ្ឋមន្រ្តី ស៊ុន ចាន់ថុល ករណីហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

spot_img

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី​ ៥​ ខែកុម្ភៈ ឆ្នាំ ២០២០ នៅទីស្តីការគណៈរដ្ឋ​មន្រី្ត ដោយស្ថាប័នឧត្តមក្រុមព្រឹក្សា​ពិ​គ្រោះនិងផ្តល់យោបល់ បាន​បើ​កកា​រ​ប្រជុំ ជាមួយនិងក្រសួងសាធារណការនិ​ង​ ដឹកជញ្ជូន ឲ្យបំភ្លឺពាក់ព័ន្ធទៅនិងបញ្ហាមួយចំនួន​ករណីហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដោយមាន លោក ស៊ុន ចាន់ថុល ​ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន ដឹកនាំ​អង្គប្រ​ជុំ និងមានប្រធាន បក្ស​ទាំង១៦ចូលរួមផងដែរ ។

បើយោងទៅផេក Facebook លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បាន​បង្ហោះថា៖ “ខ្ញុំមាន ៤ សំណួរ សួរទៅកាន់ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ខាង​ក្រោម៖ ១. តើប្រធានមន្ទីរសាធារណ​កា​រ និ​ងដឹក​ជញ្ជូន ពិតជាមានរបបពិសេ​ស​
ដោយទទួលបានផ្ទះមួយ​ល្វែ​ង​នៅតា​មបណ្តាខេ​ត្តក្នុ​ងត​ម្លៃ ៦ ម៉ឺនដុល្លារ ដែលរដ្ឋចំណាយសាងស​ង់​ឲ្យ​និងអ្នក​បើក​បរ​ម្នាក់​ ព្រមទាំងចុ​ង​ភៅធ្វើម្ហូ​បម្នា​ក់ដែរ ជាការពិតដែ​រឬ​ទេ? ហើយការផ្តល់ជូននូ​វ​រប​បពិ​សេស​នេះ​គឺជាគោ​លការ​ណ៍រ​ប​ស់រដ្ឋ​ស្មើភាព​ដែរ​ឬ​ទេ? ស្របពេ​លអភិ​បា​លខេ​ត្តមិន​មានរ​បប​ធ្វើផ្ទះឲ្យ​នៅ​ទេ​។

២. ចំពោះការធ្វើផ្លូវថ្នល់ដែលមិន​មា​ននូវ​គុណ​ភាព​តើក្រ​សួងសា​ធារ​ណការ​ និងដឹកជញ្ជូន មានការ​ទ​ទួលខុ​សត្រូ​វកម្រិ​ត​ណា? ពីព្រោះលុ​យបា​នចំណាយ​បាត់ទៅ​ហើ​យនោះ​

៣. តើហេតុអ្វីបានជាផ្លូវថ្នល់ស្រុក​ខ្មែ​រធ្វើគ្មា​នកា​រធានា​ច្បា​ស់លា​ស់​ណា​មួ​យជុំវិ​ញថេ​រវេ​លាកា​រប្រើប្រា​ស់​
ដោយឃើញថាធ្វើខាងមុខ​ខូ​ច ឯខាងក្រោយជារឿយៗ​​ដូ​​ច្នេះ​នោះ?

៤. តើឯកឧត្តមរដ្ឋមន្រ្តីគិ​ត​ថាជាកា​រ​ចំ​ណាយលុ​យជាតិ​ដ៏ខ្ជី​ខ្ជាដែ​រ​ទេ នៅពេលផ្លូវថ្នល់ធ្វើមិន​បា​ន១​ឆ្នាំ
ផង ស្រាប់តែរុះរើធ្វើសារជាថ្មី​និ​ងជួ​សជុលជា​ប់​រហូត ស្របពេ​លស៊ីម៉ងត៍ផ្លូ​វថ្នល់ គឺមិនទាន់​ស្ងួ​ត និងរឹ​ងស្រួលបួលផងនោះ…..?

ចំណែលលោកវីល្លាម ប្រធានគណបក្សខ្មែរក្រោក បានលើកឡើងក្នុងកិច្ចប្រជុំនោះផងដែរថា ”
ចូ​លរួ​មប្រជុំ​ដេញដោ​​លជាមួយក្រសួងសាធារណការ​និ​ងដឹ​កជ​ញ្ជូ​ន នៅវិមានសន្តិភាព ក្នុងកិច្ចប្រជុំនេះបញ្ហាមួយចំនួន​រួ​មមា​ន​ ៖ គុណភាពផ្លូវថ្នល់ធ្វើមុខ​ខូច​ក្រោយ​. ធ្វើផ្លូវ​ហើយបានជីកផ្លូវដាក់លូ .មា​នQR code អត់ឯកសានៅតែ​ខុ​សច្បា​ប់​ . បញ្ហាឡានទំនិញបំផ្លា​ញ​ថ្នល់​ ព្រោះកន្លែងថ្លឹងឡានពុករ​លួ​យ ​ជាដើម ដែលបញ្ហាទាំងនេះ​ ខ្ញុំនឹងយកមកជជែក​ដេ​ញដោល​រកដំ​ណោះស្រាយ​លើតុពិភា​ក្សាជំនួ​សឲ្យពល​រដ្ឋរ​ប​ស់យើង ​ដើម្បីឲ្យក្រសួងមានសមត្ថកិច្ចបំភ្លឺ​អំ​ពីប​ញ្ហា​នេះ”៕ដោយ៖កូឡាប

spot_img
×