Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វីរុសកូរ៉ូណា៖ អ្នកស្លាប់កើនដ​ល់​ជិត ៥០០នាក់ ខណៈអ្នកឆ្លងមាន​លើ​ស ២៤.០០០នាក់

spot_img

ចំនួនអ្នកស្លាប់ដោយសារវី​រុ​សម​រណៈកូ​រ៉ូ​ណា បានកើ​នឡើ​ងដ​ល់ ៤៩២នាក់ នៅព្រឹកថ្ងៃពុធនេះ ខ​ណៈអ្នកឆ្លងសរុបទូទាំ​ង​ពិភ​ពលោ​ក មានចំនួន ២៤.៥៣៤ករណី។

ត្រឹមតែរយៈពេល ២៤ម៉ោង ​មានក​រណីស្លា​ប់​ថ្មីចំនួន ៦៥នាក់នៅក្នុងប្រទេ​ស​ចិន។

ចំណែកអ្នកដែលបានជាសះ​ស្បើ​យមា​នចំនួន ៩០២នាក់។

កាលពីពេលថ្មីៗនេះ អង្គការសុខភាពពិភព​លោ​ក បានធ្វើការប្រកាសគ្រោះអាសន្នជា​សកល ដោយសារតែវីរុសដ៏កា​ច​សា​ហាវនេះ បានផ្តាច់ជីវិតម​នុ​ស្ស​យ៉ាង​ច្រើ​ន និងមានការរាត​ត្បា​តយ៉ាងលឿន ដែលធ្វើឲ្យរដ្ឋាភិបាលចិនពិបាក​ក្នុង​ការ​គ្រប់​គ្រង។

វីរុសដ៏អាថ៌កំបាំ​ង​នេះ ត្រូវបានគេជឿជាក់ថាចាប់​ផ្តើ​មផ្ទុះ​ក្នុង​ខែធ្នូ ចេញពីផ្សារមួយកន្លែ​ង​ដែល​លក់​សត្វ​ព្រៃ ស្ថិតក្នុងទីក្រុងវូហា​ន​ នៃខេត្តហូប៊េ៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព​៖ Channelnewsasia

spot_img
×