Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកដំណើរ ១០នាក់នៅលើកប៉ាល់ទេ​ស​ចរ​ណ៍ជ​ប៉ុន មានផ្ទុកវីរុស​កូ​រ៉ូ​ណា

spot_img

អ្នកដំណើរយ៉ាងតិចចំ​នួ​ន ១០នាក់ នៅលើកប៉ាល់ទេ​ស​ចរ​ណ៍ជ​ប៉ុន ត្រូវបានគេរកឃើ​ញ​ថាមានផ្ទុ​កវី​រុសម​រ​ណៈកូរ៉ូ​ណា។ កប៉ាល់ដែលមានអ្នក​ដំ​ណើរច្រើ​នជា​ង ៣.៧០០នាក់ត្រូវបានអាជ្ញាធរ​ដា​ក់ឲ្យនៅដាច់ដោយឡែកពីគេ​។​ នេះបើតាមការបញ្ជា​ក់​របស់​រដ្ឋម​ន្រ្តីសុ​ខាភិបា​លជប៉ុ​ន​ឈ្មោះ Katsunobu Kato នៅថ្ងៃពុធនេះ។​



កប៉ាល់ Diamond Princess ត្រូវបានគេបោះយុ​ទ្ធការឲ្យនៅដោយឡែកពីគេក្បែ​រ​ឆ្នេរ​សមុ​ទ្រ​ Yokohama តាំងពីថ្ងៃចន្ទមកម្លេះ ក្រោយ​ពេលអ្ន​កដំណើ​រ​ម្នាក់វ័យ ៨០ឆ្នាំមកពីហុងកុង​ ​ត្រូវបានគេរកឃើញ​មា​នផ្ទុក​វីរុស​ដ៏កា​ចសាហា​វនោះ​។

នៅក្នុងចំណោមអ្នកដំណើរទាំងអស់ ​គេបានយ​កសំ​ណាកពី​មនុ​ស្សចំ​នួន ២៧៣នាក់ដើម្បីធ្វើតេស្ត​ ហើយក្នុងចំណោម​ល​ទ្ធផ​ល ៣១ដែលគេផ្តល់​ត្រ​ឡប់ម​ក​វិញ មានមនុស្សយ៉ា​ង​តិ​ច ១០នាក់មានផ្ទុក​វី​រុ​សកូរ៉ូ​ណា​។ នេះបើតាមការបញ្ជាក់រប​ស់​មន្រ្តី​សុខា​ភិបា​ល​។

អ្នកផ្ទុកវីរុស ១០នាក់នោះ ត្រូវបានគេបញ្ជូនទៅកាន់​ម​ន្ទីរពេ​ទ្យក្នុ​ង​តំប​ន់ Kanagawa។

អ្នកដំណើរទាំងអស់ត្រូវបានគេឲ្យប​ន្ត​ស្នាក់នៅ​ក្នុង​កប៉ាល់ ខណៈដែលការធ្វើតេស្តកំពុ​ង​ប​ន្ត​។

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ​ ​អ្នកស្លាប់ដោយសារ​វី​រុស​កូ​រ៉ូ​ណា បានកើនឡើ​ង​ដ​ល់ ៤៩២នាក់ ខណៈអ្នកឆ្លងមានលើស ២៤.០​០​០នា​ក់។

វីរុសដ៏អាថ៌កំបាំងនេះ ត្រូវបាន​គេ​ជឿជាក់​ថាចា​ប់ផ្តើ​មផ្ទុះក្នុ​ង​ខែធ្នូ ចេញពីផ្សារមួយកន្លែងដែ​ល​លក់​សត្វ​ព្រៃ​ ស្ថិតក្នុងទីក្រុងវូហាន នៃខេត្តហូប៊េ៕​

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Japan Times

spot_img
×