Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លាប់៣នាក់ របួស៤នាក់ ពេលរ​ថយ​ន្ត​កូរ៉ូឡា បើកបំពានគ​ន្ល​ង ទៅបុករថយន្តហ៊ី​យ៉ា​ន់ដា​យ

spot_img

ព្រៃវែង៖ រថយន្តកូរ៉ូឡាបើកបុកគ្នាជាមួយរថយន្តហ៊ីយ៉ាន់ដាយ ដឹកអេតចាយ បណ្តាលឲ្យមនុស្ស៣នា​ក់​បាន​ស្លាប់​ភ្លាមៗ និងរងរបួសធ្ងន់​៤​នាក់​ នៅរសៀល ថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២០ លើកំណាត់ផ្លូវជា​តិលេ​ខ៨ A ស្ថិតត្រង់ចំណុចភូមិឆ្កែកូន​ ឃុំជា​ខ្លាង​ ស្រុកស្វាយអ​ន្ទ​រ ខេត្ត​ព្រៃវែ​ង ។

បើតាមប្រភពពីកន្លែងហេតុ បានឲ្យដឹងថា គេឃើញរថយន្តម៉ាក​កូ​រ៉ូឡា​ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ 2E.6156 បើកប​រក្នុ​ងទិស​ដៅពី​កើតទៅ​លិច លុះដល់ចំណុចកើតហេតុ បានរ៉េចង្កូតទៅបុកជា​មួ​យ រថយន្តធុ​នធំ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ ស ពាក់ផ្លាកលេខភ្នំពេញ 3E.7722 ដែលកុំពង់​បើកប​រក្នុង​ទិសដៅ បញ្ច្រាសគ្នា បុកចំពីមុខពេ​ញ​ទំហឹង បណ្តាលឲ្យអ្នកជិះក្នុងរថយ​ន្ត​កូរ៉ូ​ឡា ស្លាប់៣នាក់​ និងរបួសធ្ងន់​៤នាក់។

អ្នកបើករថ​យន្តកូ​រ៉ូឡា មាន ឈ្មោះ ម៉ៅ សៅ ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ បម្រើការ​ងារ​នៅពន្ធនាគារខេត្ត​ព្រៃ​វែ​ង រស់នៅភូមិឡូត៍៦ សង្កាត់កំព​ង់​លាវ ក្រុងព្រៃវែង ​និង អ្នករួមដំណើរ ៦នាក់ របួសឆ្ងន់ ៤នា​ក់ (ស្រី ២នាក់) ស្លាប់នៅ​កន្លែ​ងកើ​ត​ហេតុ​ ៣នាក់ (ស្រី)។ ចំណែកឯអ្នកបើកបររថយន្តធំដឹ​ក​អេត​ចាយ​មិនស្គាល់អត្តសញ្ញា​ណ​ ព្រោះក្រោយ​ពេលកើតហេ​តុគេ​ចខ្លួន​បាត់។

នគរបាលមូលដ្ឋាន បានបញ្ជាក់ថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណនេះ គឺរថ​យន្ត ​កូរ៉ូឡា បើកបំពា​នគន្ល​ង ទៅ​បុករ​ថ​យន្តហ៊ីយ៉ាន់ដាយ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×