Wednesday, September 22, 2021

ជំរុញ​ឲ្យរ​ដ្ឋបាល​ព្រៃឈើ បង្កើនការយកចិត្តទុកដាក់ ​និងទទួលខុសត្រូវខ្ពស់លើការបំពេ​ញ​តួ​នាទី និងភារកិច្ចឱ្យកាន់តែមានប្រ​សិ​ទ្ធ​ភាព

ភ្នំពេញ៖ ក្រៅពីអ្វីដែលបានចែងក្នុងផែនការ​ស​កម្មភាព និងគោលនយោបាយរួចហើយ​ ​លោករដ្ឋមន្ត្រីក្រសួងក​សិ​ក​ម្ម បានក្រើនរំលឹកឱ្យ​ថ្នា​ក​ដឹ​កនាំ និងមន្រ្តីក្រោមឱវាទរដ្ឋបាលព្រៃ​ឈើ​ត្រូវ​ពិនិ​ត្យ​ឡើងវិញ លើចំណុចសំខាន់ៗដែលបានផ្តល់ជូ​​នកាល​ពី​ឆ្នាំ​២០១៩ រួមទាំងអនុសាសន៍មួយ​ចំ​នួន​ទៀតស​ម្រាប់​ឆ្នាំ២០២០នេះ ដើម្បីយកទៅទុកជាមូលដ្ឋានគ្រឹះ ត្រី​វិស័យបង្ហាញផ្លូវ និ​ងជាយ​ន្តកា​រ ឬយុទ្ធសាស្រ្តក្នុងកា​រ​អនុ​វត្តការងារ និងដោះស្រាយបញ្ហាឱ្យទទួលបានជោគ​ជ័​យប​ន្ថែម​ទៀតស​ម្រាប់ឆ្នាំ​២​០​២០។

នាព្រឹកថ្ងៃទី៥ ខែកុម្ភ:​ ឆ្នាំ ២០២០ នៅទីស្តីការក្រសួងមានរៀប​ចំ​ពិ​ធីបិ​ទកិច្ច​ប្រ​ជុំបូក​ស​រុ​បលទ្ធផលការងារឆ្នាំ២០​​១៩ និងទិសដៅអនុវត្តឆ្នាំ២០​២​០ របស់រដ្ឋបាល​ព្រៃ​ឈើ ដែលពិធីនេះស្ថិតក្រោមអធិប​តី​ភាព​លោ​ក រដ្ឋមន្រ្តី វេង សាខុន។

ជាកិច្ចចាប់ផ្តើម លោកកែវ អូ​​ម៉ាលី​ស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួល​ប​ន្ទុក​ជាប្រធា​ន​រ​ដ្ឋបា​ល​ព្រៃ​ឈើ​ បានអានមតិ​ស្វា​គមន៍ និងរាយការណ៍ជូន​អ​ង្គ​ពិធីជ្រាបដោយសង្ខេបអំពីលទ្ធផ​​លសម្រេ​ចបា​ននា​ឆ្នាំក​ន្ល​ង​មក ជាពិសេសលទ្ធផលនៃកិ​ច្ច​ប្រជុំ​រយ: ពេល ០២ថ្ងៃកន្លងមកនេះ ដោ​យ​បានរំលេចពីសមិទ្ធផលសំ​​ខាន់ៗ ទាក់ទងនឹងការ​ងា​រគ្រ​ប់គ្រង និងអភិរក្សធនធាន​ព្រៃ​ឈើ​ សត្វព្រៃ ជីវចម្រុះ ការងារស្រាវជ្រាវ ការរៀ​ប​ចំ​ ​និងការអនុវត្តលិខិត​ប​ទដ្ឋា​នគ​តិយុ​ត្ត ការងារបណ្តុះប​ណ្តា​ល ផ្សព្វផ្សាយ ការដាំកូនឈើ ការងារប​ង្រ្កា​ប ​និងទប់ស្កាត់បទ​ល្មើ​សព្រៃ​ឈើ​ សត្វព្រៃ ស្ថានភាព និងការអភិវឌ្ឍន៍សហ​គ​ម​ន៍ព្រៃ​ឈើ​ បញ្ហាប្រឈម ទិសដៅ និងផែនការអនុវ​ត្ត​បន្ត​។ល។

លោករដ្ឋមន្ត្រីបានថ្លែងថា ពិ​ត​ណាស់​ សកម្មភាពនេះបានបង្ហាញឱ្យឃើញពី​កា​រ​យក​ចិត្ត​ទុកដាក់ របស់រដ្ឋបាលព្រៃឈើក្នុ​ង​កា​រអ​នុវ​ត្តគោល​ន​យោ​បាយ កំណែទម្រង់ស៊ីជម្រៅរ​ប​ស់រា​ជរ​ដ្ឋា​ភិ​បាល ដោយបានដាក់ចេញនូវ​ប​ទប​ញ្ជាសំខា​ន់​៣ គឺ៖ ១- ការគ្រប់គ្រងធនធានព្រៃឈើ​ ​ព្រៃបម្រុងទុកសម្រា​ប់ការ​ប្រើប្រាស់​ក្នុ​ងស្រុក រួមចំណែកទប់ទល់​​នឹងគ្រោះ​រាំង​ស្ងួ​ត ទឹកជំនន់ ពិសេសការប្រែប្រួលអាកាសធាតុ​ ​ការត្រួតពិនិត្យ​ និងគ្រប់គ្រងការធ្វើអា​ជី​វកម្ម​ព្រៃ​ឈើ ២-ការពារធនធាន​ធ​ម្ម​ជាតិ​ ជីវៈចម្រុះ និងប្រភេទឈើជិតផុតពូជ និ​ង​៣- លើកកម្ពស់ការគ្រ​ប់​គ្រ​ង និងអភិវឌ្ឍន៍ស​ហ​គ​មន៍ព្រៃ ឈើដោយឆន្ទៈម្ចាស់កា​រ​ ​និងតម្លាភាព។ ក្រៅពីនេះ នៅក្នុងក្របខ័ណ្ឌកំណែទម្រ​ង់​ស៊ីជ​ម្រៅ​របស់​រា​ជរដ្ឋា​ភិ​បាល ក៏បានលើកឡើងអំពី​យុ​ទ្ធសា​ស្រ្ត ​និ​ងផែនការជាតិនានា​ដែ​ល​គាំទ្រដ​ល់​ការ​គ្រប់​គ្រង​ព្រៃ​ឈើ ប្រកបដោយចីរភា​ព​មានជាអា​ទិ៍៖ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍ​ន៍​ជា​តិ ​(២០១៩-២០២៣) ផែនការយុទ្ធសាស្រ្តអ​ភិ​វឌ្ឍ​ន៍វិ​ស័​យក​សិកម្ម (២០១៩ -២០២៣) យុទ្ធសាស្រ្តរេដបូក​ជា​តិ​ (២០១៧-២០២៥) និងការពិនិត្យឡើងវិ​ញ​នូវក​ម្មវិ​ធីព្រៃ​ឈើជា​តិ​ (២០១០ -២០២៩)។

ឆ្លៀតយកឱកាសនេះ លោក​រ​ដ្ឋម​ន្ត្រីបាន​រំលេ​ច​អំ​ពី​សារប្រយោជន៍នៃធនធាន​ព្រៃ​ឈើ ដែលជាប្រភពធនធា​ន​ធម្ម​ជាតិដ៏​មាន​ត​ម្លៃ​ ហើយបាន​និ​ងកំពុ​ង​ចូ​លរួម លើកកម្ពស់សេដ្ឋ​កិ​​ច្ចជាតិ សេដ្ឋកិច្ចសហគមន៍ព្រៃ​ឈើ​ រក្សានិរន្តរភាព​ប​រិស្ថា​ន អេកូធម្មជាតិ និ​ង​ទេស​ច​រ​ណ៍ ជាប្រព័ន្ធការពារទី​ជ​ម្រា​ល ការពារជីវៈចម្រុះ​ ​ផ្តល់ជម្រកនិងអាហារស​ម្រា​ប់ជី​វិត​រស់នៅ​រ​បស់​ម​នុ​ស្ស​ និងសត្វព្រៃគ្រប់​ប្រ​ភេ​ទ។ល។ ដូច្នេះ ការគ្រប់គ្រងធនធានធម្ម​ជា​តិ​ទាំង​អស់នេះ​ឱ្យ​បា​ន​គង់វង្ស ចីរភាព និងនិរន្តរភាព​ ​និងជាពិសេសការខិ​ត​ខំ​ប្រឹងប្រែង រួបរួមគ្នាទប់ស្កាត់ការ​កា​ប់បំ​ផ្លាញ​ព្រៃ​ឈើទន្រ្ទា​នយក​ដីកា​ន់កា​ប់​ខុ​ស​ច្បា​ប់​ ការធ្វើអាជីវ​ក​ម្ម​ឈើ និងសត្វព្រៃខុស​ច្បា​ប់ ការប្រើប្រាស់សម្បទានដី​សេ​ដ្ឋកិ​ច្ចខុ​សពីគោ​ល​ការ​ណ៍​ ភាពឆកល្វែងនៃកា​រ​អនុវ​ត្ត​ច្បាប់​ស្តីពី​ព្រៃឈើ និងលិខិតបទដ្ឋានគតិយុ​ត្ត​ពា​ក់​ព័ន្ធ។ល។ ទាំងអស់នេះគឺជាកម្មវត្ថុដ៏សំ​ខា​ន់ដែ​លយើ​ង ត្រូវលើកកម្ពស់ស្មារ​តី​ទទួល ខុសត្រូវអនុវត្តឱ្យបា​ន​ខ្ជា​ប់​ខ្ជួន ស៊ីជម្រៅ ទាន់ពេលវេលា និងមានប្រសិ​ទ្ធ​ភា​ព។ ដោយឡែក ការយកចិត្តទុកដាក់ការ​ស្តា​រ​ព្រៃឈើ​ឡើងវិ​ញ តាមគ្រប់រូបភាពគឺជាឆន្ទ:ដ៏​ចម្បងរបស់រដ្ឋបាលព្រៃ​ឈើ​ដើម្បី​ធ្វើកា​រ​គ្រ​ប់គ្រ​ង​ និងអភិវឌ្ឍ​ន៍​គម្រ​បព្រៃ​ឈើបៃត​ង​ដោយ​និ​រន្តរភាព ឆ្លើយតបទៅនឹងតម្រូវការ​ប្រើ​ប្រាស់​ឈើក្នុ​ងស្រុកដែលចេះតែកើនឡើ​ង​ជា​លំដា​ប់​ និងចូលរួមលើក​​កម្ពស់​កម្រិ​តជី​វ​ភា​ពរបស់ប្រជាសហគ​ម​ន៍​ព្រៃឈើ និងកំណើនសេដ្ឋកិច្ច​ជា​តិ​។

លោករដ្ឋមន្ត្រីបានគូស​ប​ញ្ជាក់​យ៉ាងច្បាស់ជូនអង្គពិ​ធី​ជ្រាប​ថា ពិតណាស់នៅពីក្រោយ
​ស​មិ​ទ្ធផល​សំ​ខាន់ៗ ដែលលោកប្រតិភូបានរាយកា​រ​ណ៍ជូ​នជ្រា​បខា​ងលើ​​ ​គឺមិនអាចកាត់ផ្តាច់បាន​ពី​ការ​ខិ​តខំ​ប្រឹ​ងប្រែ​ង​ យកចិត្តទុកដា​ក់​ ទទួលខុសត្រូវ និងផ្តល់កិច្ចសហការបានយ៉ា​ង​ល្អប្រ​សើរ​ពីលោ​ក មន្រ្តីក្រោមឱវាទ អន្តរស្ថាប័ន រដ្ឋបា​​លថ្នា​ក់ក្រោ​ម​ជាតិ និងកងកម្លាំងប្រដាប់អា​វុ​ធគ្រ​ប់ជា​ន់ថ្នា​ក់ ដែលបានជួយគាំទ្រ សម្របសម្រួល និងផ្ត​ល់​កិច្ចស​ហកា​របា​នយ៉ា​ង​ពេញ លេញនាពេលកន្លងម​ក​ លោកបានវាយតម្លៃខ្ពស់​ចំ​ពោះ​ឆ​ន្ទ: និងឧត្តមគតិនេះ ​ហើ​យសង្ឃឹម និងជឿជាក់ថាកិច្ចសហប្រតិប​ត្តិ​ការ​នេះ នឹងបន្តពង្រឹង និងពង្រីកឱ្យកាន់តែ​ល្អ​ប្រ​សើរថែ​ម​ទៀ​ត​ ក្នុងឆ្នាំ២០២០នេះ​។ ក្រៅពីចំណុចវិជ្ជមាន យើងដឹង ឃើញ និងព្រមទទួលយ​ក​មកដោះ​ស្រា​យ ជាបន្តបន្ទាប់នូវបញ្ហាជាច្រើ​ន​ពាក់​ព័ន្ធ​ការ​ងារគ្រ​ប់​គ្រង​ធន​ធាន​ព្រៃ​ឈើ ឱ្យ​បានសមស្រប​តា​ម​ការ ចាំចាប់ ពេលវេលា និងធនធាន​ ​ដោយប្រើប្រាស់យន្តការដែល​មា​នស្រា​ប់​ និងវិធានការថ្មី​ៗ​ផ្សេ​ងទៀត និងជាពិសេសអនុសាសន៍ដ៏​ខ្ព​ង់ខ្ព​ស់រ​បស់​ស​ម្តេច​អគ្គ​មហា​សេនាប​តី​តេ​ជោ ហ៊ុន សែន សម្រាប់អនុវត្ដបន្ដក្នុងឆ្នាំ​២​០​២​០ ដើម្បីធានាដល់កា​រ​គ្រ​ប់គ្រង និងអភិវឌ្ឍវិស័យព្រៃ​ឈើ​ប្រ​កប ដោយប្រសិទ្ធភាពខ្ពស់ប​ន្ថែ​ម​ទៀ​ត។ ឆ្នាំ២០២០ នេះ លោករដ្ឋមន្ត្រីជាថ្មីម្តងទៀត​ ​បានយកឱកាសនៃការជួបជុំ​ថ្នា​ក់​ទឹកនាំ និងមន្រ្តីគ្រប់ជាន់ថ្នាក់នៃរដ្ឋ​បា​លព្រៃ​ឈើ​ បានគាំទ្រ និងលើកទឹក ចិត្តដល់រដ្ឋ​បា​លមួ​យនេះ ឱ្យបង្កើនការយ​ក​ចិ​​ត្តទុកដាក់ និងទទួលខុសត្រូវ​ខ្ព​ស់​លើការ​បំពេ​ញ​តួ​នា​ទី និងភារកិច្ចឱ្យកាន់​តែ​មាន​ប្រ​សិទ្ធភាព និងទទួលបានជោគជ័​យ​ថ្មីៗ​ប​ន្ថែម​ទៀ​ត៕ដោយ៖កូឡាប