Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាព​លរ​ដ្ឋស​ហគ​មន៍​ភូមិ ស្រែប្រាំង ស្នើសុំតុលាការខេត្តត្បូងឃ្មុំ ​ដោះ​លែងតំណាងសហគម​ន៍​របស់​ពួ​កគាត់គឺ លោកសែ​ម សាង

spot_img

ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈឆ្នាំ ២០២០ប្រជាពលរដ្ឋស​ហ​គម​ន៍ភូមិ ស្រែប្រាំង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំបា​ន​ជួបជុំគ្នា​លើ​កបដា​រូ​បថត ក្នុងគោលបំណងឲ្យតុលាការខេត្តត្បូង​ឃ្មុំ​ ដោះលែងតំណាងសហគម​ន៍​រប​ស់ពួក​គាត់គឺ លោកសែម សាង ដែលត្រូវសម្ថកិច្ចចាប់​ខ្លួ​ន​កាល​ពីថ្ងៃទី ១៧ ខែ តុលា ឆ្នាំ២០១៩ ដោយអយុត្តិធ​ម៌ អ្នកមានចំនួន ប្រហែល ៧០នាក់ ស្រី ៨០%។

កាលពីខែតុលា ​ឆ្នាំ២០១៩​ សមត្ថកិច្ច​បា​នចា​ប់ខ្លួន​ ​តំណាងសហគមន៍​​ម្នា​ក់​​គឺលោក សែម សាង ​និងត្រូវប្រឈម​នឹង​ប​ទ​ចោទ​ជាច្រើន ពាក់ព័ន្ធ​​នឹង​ជម្លោះ​​ដីធ្លី​មួយរវាង​ ក្រុមហ៊ុនចិន​ចំ​​ការកៅស៊ូ ​ហាម៉ឹនី វីន​ អ៊ិនវេសមេន​​ និង​សហគមន៍​​​មួ​យ​ចំនួន​នៅស្រុកតំបែរ​ ខេត្តត្បូងឃ្មុំ​។​​

កាលពីខែតុលា ​អ្នកភូមិនៅស្រុកតំបែរ​​ បានដើរ​ហែរក្បួនដើម្បី​​ត​វ៉ាប្រ​ឆាំង​​នឹងកា​រ​​ចាប់ខ្លួន​​​លើ​អ្នកទាំងពីរ​ និង​ត្រូវបាន​ហា​ម​ឃា​ត់​ដោយកងកម្លាំ​ង​​​សន្ដិសុខ​ ក្នុងការ​ឃ្លាំមើល​សវនា​​ការ​​ដំ​បូង ដែលដំណើរការ​នៅសាលាដំបូង​ខេត្តត្បូ​ង​ឃ្មុំ។​ ​អ្នកទាំងនោះ​ក៏ត្រូវបាន​​រា​រាំង​មិនឱ្យ​ឃ្លាំមើល​ករណីរដ្ឋប្បវេ​ណី​ ​ដែលប្ដឹង​ដោ​យ​ក្រុ​មហ៊ុន ​ហាម៉ឹនី វីន​ អ៊ិនវេសមេន​ ក្នុង​កា​រស្នើ​សុំ​តុ​លាការ ​ដើម្បីកុំឱ្យ​អ្នកភូមិអាច​​ចូ​លទៅ​កាន់​​ដីព្រៃ​​​នោះបាន​។​

ប្រជាពលរដ្ឋ​ប្រមាណជាង​៦០០គ្រួ​សារ​ ដែលពឹងផ្អែក​លើដីសម្រាប់​​​លំនៅ​ដ្ឋាន​ និងធ្វើស្រែចំកា​រ​​ ត្រូវបានរងគ្រោះ​ដោ​យ​ជម្លោះ​​ដីធ្លី ដែលកើតមាន​ឡើងតាំ​ង​ពី​​ឆ្នាំ២០​១​២នេះ។​ កាលពីខែមុនថ្មី​ៗ​​នេះ តំណាងក្រុមហ៊ុន​ ហាម៉ឹនី វីន​ អ៊ិនវេសមេ​ន​​ បាននាំ​គ្រឿងចក្រ​ជាច្រើន​​​គ្រឿងម​កឈូ​សឆា​យ​ដី ​ដែលមាន​ទំ​នា​ស់នេះ​ ដោយមាន​វត្តមាន​ទា​ហា​ន​ និងនគរ​បា​ល​ប្រហែល៣០នាក់​​​មក​ជាមួយ​​ផ​ងដែរ។​ អ្នកភូមិ​នៅតែប​ន្ត​​អំ​ពាវ​នាវ​​​ស្នើសុំឱ្យអាជ្ញាធរ​ថ្នាក់​​ជាតិ​ និងក្រោមជាតិ​​ ​ឱ្យជួយដោះស្រាយ​បញ្ហាជ​ម្លោះ​​​ដីធ្លី​នេះ​៕ ដោយ៖កូឡាប

spot_img
×