Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥណ្ឌូនេស៊ីស៊ើ​បអ​ង្កេត​ករណី​ងា​ប់ជ្រូក រាប់រ​យក្បា​ល នៅកោះបាលី

spot_img

អា​ជ្ញាធរឥណ្ឌូនេស៊ីកំពុងធ្វើកា​រ​ស៊ើប​អង្កេត លើការងាប់ជ្រូ​ក​ចំនួ​ន ៨៨០ក្បាលនៅលើកោះបាលី ​ដើ​ម្បីឲ្យដឹ​ងថា តើវាងាប់ដោយ​សា​រជំ​ងឺគ្រុនផ្តា​សា​យជ្រូក ឬយ៉ាង​ណា​?​

ជ្រូកទាំងនោះបានងាប់ចន្លោះ​ខែ​ធ្នូ និងខែមករា។ ជំងឺគ្រុនផ្តាសាយជ្រូកបានសម្លា​ប់​ជ្រូក​ជាង ៤៣.០០០ក្បាលនៅក្នុ​ង​ខេត្ត​ Sumatra ដែលត្រូវ​ប​ង្ខំរ​ដ្ឋាភិ​បាល​ដាក់​តំប​ន់ប៉ះ​ពាល់ឲ្យនៅដោយ​ឡែក​ ប៉ុន្តែមិនមានការបញ្ជាក់​ពី​ការ​ផ្ទុះជំងឺ​គ្រុ​ន​ផ្តាសា​យជ្រូ​ក នៅកោះបា​លីនោះ​ទេ​។​

គ្រុនផ្តាសាយជ្រូកបានរីករា​ល​ដាល​នៅទូទាំ​ងប្រ​ទេសចិន ចាប់តាំងពីគេរកឃើញករ​ណី​វាដំ​បូង កាលពី​ខែសី​ហា ឆ្នាំមុន បណ្តាល​ឲ្យចិ​នបា​ត់ប​ង់​ជ្រូលប្រ​មាណ​ជា​ង ៤០ភាគរ​យ​។

ក្នុងខែធ្នូ ចិនបានហាមមិនឲ្យនាំចូ​ល​ជ្រូក​ ជ្រូកព្រៃ​ និង​ផលិ​តផល​ផ្សេង​ទៀត ពីឥ​ណ្ឌូនេស៊ី​មក​ដោយសា​រជំ​ងឹគ្រុ​ន​ផ្តា​សាយ​ជ្រូ​ក​៕

អត្ថបទប្រែសម្រួលដោយ​៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×