Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ៖ នៅ​ទីក្រុង​ប៉េកាំង​ពេលនេះ​ធាតុអាកាស​ត្រជាក់​ធ្លាក់​ទឹកកក ប៉ុន្តែ​សុខភាព​ខ្ញុំ​គឺ​ល្អ​រឹងមាំ

spot_img

​ប៉េកាំង​៖ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែង​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ នៅ​ថ្ងៃទី​៥​ខែកុម្ភៈ​ឆ្នាំ​២០២០​នេះ​ថា នៅពេល​បន្តិចទៀតនេះ ខ្ញុំ​នឹង​ដឹកនាំ​គណៈប្រតិភូ​ចាក​ចេញពី​ទីក្រុង​ប៉េកាំង ឆ្ពោះ​មកកាន់​ប្រទេស​កម្ពុជា តាម​ជើងយន្តហោះ​ពិសេស​របស់​រាជរដ្ឋាភិបាល​។

​សម្តេច​ហ៊ុន សែន បាន​មានប្រសាសន៍ថា “​ខ្ញុំ​ពិតជា​សប្បាយរីករាយ និង​កក់ក្តៅ​យ៉ាងខ្លាំង ក្រោយពី​បាន​ជួបពិភាក្សា​ការងារ ជាមួយ​ភាគី​មិត្ត​ចិន ដោយ​បានដឹង​ច្បាស់ អំពី​ការយកចិត្តទុកដាក់​ខ្ពស់ និង​វិធានការ​ទាំងឡាយ​របស់​មិត្ត​ចិន ក្នុងការ​មើលថែ​ពលរ​ដ្ឋ និង​សិស្ស​និស្សិត​ខ្មែរ ដែល​កំពុង​សិក្សា និង​រស់នៅក្នុង​ប្រទេស​ចិន ជាពិសេស​នៅក្នុង​ទីក្រុង​វូ​ហាន ខេត្ត ហ៊ូ​ប៉ី​នេះ​តែម្តង​។ ដូច្នេះ​សូម​ក្មួយៗ​ទាំងអស់ មាន​ទំនុកចិត្ត ហើយ​ត្រូវមាន​ជំនឿ និង​សង្ឃឹម ចំពោះ​វិធានការ​ទប់ស្កាត់ មិន​ឲ្យ​ជំងឺឆ្លង​នេះ រីក​រាលដាល​មកដល់​កន្លែង​សុវត្ថិភាព​របស់​កូនក្មួយ​ដែល​កំពុង​រស់នៅ​”​។​

​ប៉ុន្តែ​ទោះបី​យ៉ាងណាក៏ដោយ ក៏​ពូ​សោកស្តាយ​ដែល​មិនបាន​ទៅ​ជួប​កូនក្មួយ​ដោយផ្ទាល់ ប៉ុន្តែ​ពូ​សូម​អរគុណ កូនក្មួយ​និស្សិត​នៅ​វូ​ហាន​ទាំងអស់ ដែល​បាន​ផ្ញើ​សារ​និង​ឃ្លី​ប​វីដេអូ​សម្តែង​នូវ​ការគោរព​ស្រឡាញ់​នឹករលឹក និង​ការព្រួយបារម្ភ ចំពោះ​សុវត្ថិភាព​ពូ​ដែល​គ្រោង​ទៅសួរសុខទុក្ខ​ក្មួយៗ​នៅ​ទីនោះ​។ ទោះបី​ពេលនេះ​ពូ​មិនបាន​ទៅ ប៉ុន្តែ​ពូ​សង្ឃឹមថា នឹង​បាន​ជួប​ក្មួយៗ នៅពេល​ខាងមុខ​ណាមួយ​មិន​ខាន​។ សូម​ក្មួយៗ​ថែរក្សា​សុខភាព​ឲ្យ​បានល្អ យកចិត្តទុកដាក់​ធ្វើតាម​ការណែនាំ​របស់​សាលា និង​អាជ្ញាធរ​សុខាភិបាល​ចិន ដើម្បី​ចៀសវាង​ការឆ្លង​ជំងឺ​រលាក​ផ្លូវដង្ហើម​ថ្មី​កូ​រ៉ូ​ណា (Coronavirus) និង​ជំងឺ​ផ្សេងៗ​ទៀត​។​

​សូម​ជូនពរ​បងប្អូន​ជនរួមជាតិ និង​ក្មួយៗ​ទាំងអស់​ជួបតែ​សេចក្តីសុខ និង​សំណាងល្អ​គ្រប់ៗ​គ្នា ជាពិសេស​សូម​ចៀស​ផុតពី​ជំងឺ​ទាំងឡាយ​រួមទាំង​ជំងឺឆ្លង​កូ​រ៉ូ​ណា​នេះ​ផងដែរ​៕​ដោយ​៖​កូ​ឡាប​

spot_img
×