Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ហ៊ុនសែន​៖ មាន​អ្នកខ្លះ​ចោទប្រកាន់ថា រាជរដ្ឋាភិបាល បាន​ដោះដូរ​អាយុជីវិត របស់​ប្រជាពលរដ្ឋ​កម្ពុជា ជាមួយ​ទំនាក់ទំនង​កម្ពុជា​-​ចិន​

spot_img

​ប៉េកាំង​៖ នៅ​រសៀល ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួបពិភាក្សា​ការងារ​ជាមួយនឹង លោក​លី ខឺ ឈាំ​ង (Li Keqiang) នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​ក្នុង​ជំ​នូ​ប​ពិភាក្សា​នោះ លោក លី ខឺ ឈាំ​ង បាន​បញ្ជាក់ថា រដ្ឋាភិបាល​ចិន និង​ប្រជាជន​ចិន កំពុងតែ​ប្រយុទ្ធប្រឆាំង​ជាមួយនឹង​ជំងឺ​វីរុស​កូ​រ៉ូ​ណា​។ តាមរយៈ​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នៅ​ប្រទេស​ចិន​នៅពេលនេះ គឺ​បង្ហាញ​ពី​ការគាំទ្រ​ដ៏​ខ្លាំងក្លា​ចំពោះ​ប្រទេស​ចិន​ក្នុង​គ្រា​លំបាក​។ រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ចិន មាន​ជំនឿ​យ៉ាង​មុតមាំ​ក្នុងការ​ប្រយុទ្ធប្រឆាំង​ចំពោះ​ជំងឺ​កូ​រ៉ូ​ណា​នេះ ហើយ​ចិន​នឹង​នៅតែ​បន្ត​គាំទ្រ​ផលប្រយោជន៍​របស់​ប្រជាជន​ចិន និង​ប្រជាពលរដ្ឋនៅក្នុង​ប្រទេស​កម្ពុជា​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​បញ្ជាក់ថា ទស្សនកិច្ច​នៅពេលនេះ គឺ​បានបង្ហាញ​អំពី​សាមគ្គីភាព​ជាមួយរ​ដ្ឋា​ភិ​បាល និង​ប្រជាជន​ចិន​ក្នុង​គ្រា​លំបាក​នេះ ពិសេស​គឺ​បង្ហាញ​អំពី​ជំនឿ​ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា និង​និស្សិត​កម្ពុជា ដែល​កំពុង​សិក្សា​និង​រស់នៅ​ប្រទេស​ចិន​។ ទស្សនកិច្ច​នៅពេលនេះ ក៏​ដើម្បី​លុបបំបាត់​នៃ​ការភ័យខ្លាច​ក្នុងចំណោម​ប្រជាពលរដ្ឋ​កម្ពុជា ជាពិសេស​គឺ​ការប្រឆាំង​ទៅនឹង​ភាពភ័យខ្លាច​របស់​ប្រជាពលរដ្ឋ​។ សម្តេច​បាន​គូសបញ្ជាក់ថា កម្ពុជា​ចង់បង្ហាញ​ពី​ការគាំទ្រ ជាមួយ​ប្រទេស​ចិន ក្នុងពេលដែល​ចិន​កំពុងតែ​ប្រយុទ្ធប្រឆាំង​ទៅនឹង​វីរុស​កូ​រ៉ូ​ណា​នេះ​។ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ នឹងចូលរួម​សុខ​រួមទុក្ខ​ជាមួយ នឹង​គ្រួសារ​ជនរងគ្រោះ​ដោយសារ​វីរុស​នេះ​។ សម្ដេច​តេ​ជោ អរគុណ​ដល់​រដ្ឋាភិបាល​ចិន ដែល​បាន​ជួយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា កំពុងតែ​រស់នៅ​ប្រទេស​ចិន គ្រា​ដែល​រដ្ឋាភិបាល​ចិន បាន​ចាត់វិធានការ​មួយចំនួន ដើម្បី​ជួយ​ដល់​និស្សិត​កម្ពុជា​។ សម្ដេច​បាន​បញ្ជាក់ថា អ្វីដែល​សំខាន់​មិនមែន​ដោយសារ​វីរុស​កូ​រ៉ូ​ណា​ទេ ប៉ុន្តែ​គឺជា​ការភ័យខ្លាច​របស់​ប្រជាពលរដ្ឋ​។
​សម្ដេច​បាន​ចាត់ទុកថា បញ្ហា​ជំងឺ​កូ​ណា​នេះ​គឺជា​សង្គ្រាមចិត្តសាស្ត្រ ដែល​កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ភ័យខ្លាច​។ មាន​អ្នកខ្លះ​ចោទប្រកាន់ថា រាជរដ្ឋាភិបាល ថា បាន​ដោះដូរ​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​កម្ពុជា ជាមួយ​ទំនាក់ទំនង​កម្ពុជា​-​ចិន​ទៅវិញ តែ​ការលើកឡើង​នោះ គឺ​សុទ្ធតែជា​រឿង​មិន​ពិត​ទាល់តែសោះ ពីព្រោះ​សម្ដេច​បន្ត​ការយកចិត្តទុកដាក់​ចំពោះ​និស្សិត ដែល​កំពុងតែ​សិក្សា​នៅ​ប្រទេស​ចិន​។ សម្ដេច​តេ​ជោ​មិនអាច​រត់ចេញ​ពីអ្វី​ដែល​កំពុង​កើតឡើង​នេះ​បានទេ ប៉ុន្តែ​សម្ដេច​នៅតែ​បង្ហាញ​ពី​ការ​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​កម្ពុជា និង​ប្រជាពលរដ្ឋ​ចិន​។​

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏​លើកឡើង ពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ពាក់ព័ន្ធ​ទៅនឹង​សហភាព​អឺរ៉ុប ដែល​គ្រោង​នឹង​ចេញ​នូវ​សេចក្តីសម្រេច​របស់ខ្លួន​នា​ពាក់កណ្ដាល​ខែកុម្ភៈ​នេះ​។ ទោះ​ស្ថិតនៅ​ក្នុងស្ថានភាព​នេះ​ក៏ដោយ រាជរដ្ឋាភិបាល​កម្ពុជា បាន​ត្រៀម​រួចរាល់​ជាង​មួយឆ្នាំ​ហើយ សម្ដេច​តេ​ជោ​បាន​ស្នើឱ្យ​រដ្ឋាភិបាល​ចិន ជួយ​ជំរុញ វិនិយោគ និង​រោងចក្រ​ដែល​កំពុង​ប្រតិបត្តិការ ៧០​ភាគរយ នៅ​កម្ពុជា បន្ត​រក្សា​នៅ​កម្ពុជា​ដដែល និង​ស្នើ​ឲ្យ​ចិន​បន្ត​ជំរុញ​ការគៀងគរ​វិនិយោគរ​បស់​ចិន មក​បណ្ដាក់ទុន​វិនិយោគ​បន្ថែម​នៅ​ប្រទេស​កម្ពុជា ជាមួយនឹង​ការពង្រីក​ទិន្នផល​កសិផល​របស់​ក​ម្ពុ​ជា​ទៅកាន់​ទីផ្សារ​ចិន​។ សម្ដេច​តេ​ជោ បានបញ្ជាក់​ជូន​នាយករដ្ឋមន្ត្រី​ចិន​ថា ការបិទ​ល្បែង​អន​ឡាញ​នៅ​កម្ពុជា គឺ​ដើម្បី​ធ្វើយ៉ាងណា ធានា​សន្តិសុខ​ជាតិ​របស់​កម្ពុជា នឹងចូលរួម​ប្រយុទ្ធប្រឆាំង និង​ឧក្រិដ្ឋកម្ម​ផ្សេងៗ ដែល​ពាក់ព័ន្ធ​ទៅនឹង​ល្បែង​អន​ឡាញ​ផងដែរ​។

​លោក លី ខឺ​ឈាំ​ង នាយករដ្ឋមន្ត្រី​ចិន បាន​បញ្ជាក់ថា ចិន​យកចិត្តទុកដាក់​ខ្លាំង​ចំពោះ ទស្សនកិច្ច​របស់​សម្ដេច​តេ​ជោ មកកាន់​ប្រទេស​ចិន​នៅពេលនេះ​។ លោកនាយក​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា ភាគី​ចិន​ធ្វើ​អ្វីៗ​ដើម្បី​ធ្វើយ៉ាងណា ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ទីនោះ​កុំ​ឲ្យ​មានការ​ភ័យខ្លាច​។ លោក​បាន​គូសបញ្ជាក់ថា បច្ចុប្បន្ននេះ​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ចិន​កំពុងតែ​ប្រយុទ្ធប្រឆាំង ជាមួយនឹង​មេរោគ​ថ្មី ហើយ​សង្ឃឹម​ជឿជាក់ថា ចិន​នឹង​អាច​ប្រយុទ្ធប្រឆាំង​ជាមួយនឹង​ជំងឺ​មួយ​នេះ ប្រកបដោយ​ជោគជ័យ​។

​ចិន​នឹង​បន្ត​ការគាំទ្រ​ដល់​កម្ពុជា​ទៅតាម​លទ្ធភាព នូវ​អ្វីដែល​ចិន​អាចជួយ​បាន ហើយ ចិន​នឹង​បន្ត​ការគាំទ្រ គៀងគរ​វិនិយោគ​បន្ថែម​មកកាន់​កម្ពុជា និង​រក្សា​វិនិយោគិន ដែល​កំពុងតែ​វិនិយោគ​នៅ​កម្ពុជា​ផងដែរ​។ ពាក់ព័ន្ធ​ជាមួយនឹង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី រវាង​ប្រទេស​ទាំងពីរ គឺ​កំពុងតែ​ស្ថិតនៅក្នុង​ដំណាក់កាល​ចរចា​គ្នា ដោយ​ភាគី​ទាំងពីរ នឹង​បន្ត​ការជជែក​គ្នា​ទៀត​នៅ​ខែមីនា​ខាងមុខ ដើម្បី​ជំរុញ​ឱ្យបាន​ចប់សព្វគ្រប់​៕​ដោយ​៖​កូ​ឡាប​

spot_img
×