Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​អតីត​ប្តី ទៅកាន់​តុលាការ ដែល​ចាប់រំលោភ​អតីត​ប្រពន្ធ​បានសម្រេច​

spot_img

​កំពង់​ស្ពឹ​៖ នៅ​ព្រឹក​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០២០ បុរស​ជា​អតីត​ប្តី និង​ជា​ជនសង្ស័យ ដែល​ចាប់រំលោភ​អតីត​ប្រពន្ធ​បានសម្រេច បន្ទាប់ពី​លែង​លែង​គ្នា​ប្រមាណ​៣​ឆ្នាំ​មក​នោះ ត្រូវ​សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ស្ពឺ បាន កសាង សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តកំពង់ស្ពឺ ដើម្បី​ចាត់ការ​តាមច្បាប់​។​

បុរស​ជា​អតីត​ប្តី​ចាប់បង្ខំ​អតីត​ប្រពន្ធ​រួមភេទ​ពេលយប់ ព្រឹក​ឡើង​ប្រពន្ធ​ប្តឹង​ពីបទ​រំលោភ ប៉ូលីស​ចាប់​ដាក់​ខ្នោះ​។ បុរស​ជា អតីត​ប្តី​សម្រេចចិត្ត​ឡើងទៅ លើផ្ទះ​អតីត​ប្រពន្ធ ចាប់រំលោភ​នាង​រហូត បានសម្រេច ហើយ​ថា ស្មានតែ​ធ្វើ​របៀបនេះ​អាចជា នា​គ្នា​ជាមួយ​ខ្លួន​វិញ ស្រាប់តែ​អតីត​ប្រពន្ធ​ប្ដឹង​ឲ្យ​សមត្ថកិច្ច​យកទៅ​ដាក់គុក​ទៅវិញ ។ ហេតុការណ៍​នេះ​បា ន​កើតឡើង​កាលពី​វេលា​ម៉ោង ៤​ទៀបភ្លឺ ថ្ងៃទី​៤ កុម្ភៈ ឆ្នាំ​២០២០ នៅ​ភូមិ​ប៉ែល​ហែល សង្កាត់​សុ​ព័រ​ទេព ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។​

​ជនរងគ្រោះ​ជា​អតីត​ប្រពន្ធ ឈ្មោះ​គ​.​ច​.​ធ អាយុ​៣៦​ឆ្នាំ ។ ចំណែក​បុរស ជា​អតីត​ប្តី និង​ជា​ជនសង្ស័យ​ឈ្មោះ ទៀង សីហា អាយុ​៣៩​ឆ្នាំ ។ ប្ដី​ប្រពន្ធ​នេះ បាន​លែងលះគ្នា​អស់​រយៈពេល ៣​ឆ្នាំ​មកហើយ ។​ ​ស្រី​អតីត​ប្រពន្ធ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ កាលពី​ក្បាល​ព្រលប់ នាង​បានរៀបចំ​ហូបបាយ​ជាមួយ​កូន ហើយ​បាននាំគ្នា​សម្រាក​នៅលើផ្ទះ ដោយបាន​ចាក់សោ ទ្វារ​បង្អួច​យ៉ាង​ត្រឹមត្រូវ ។ ពេល​កំពុងតែ​លង់លក់ ស្រាប់តែ​ឮសូរ​សំ ឡេង​ធាក់​ទ្វារ ។​នាង គិត​ស្មានថា ជា​ចោរ​គាស់​ផ្ទះ នាង​បាន​ងើប​មើល​ម៉ោង​គឺ ម៉ោង ជិត​៤​ទៀបភ្លឺ​ស្រាប់តែ លេចមុខ​បុរស​ជា​អតីត​ប្តី បាន​ចាប់​នាង​រំលោភ​នាង​រហូត​បានសម្រេច ។ ក្រោយពេល​រំលោភ​រួចហើយ បុរស​ជា​អ​តី ត​ប្តី​បាន​ចុះពីលើផ្ទះ​ធ្វើ​ព្រងើយ​ហាក់បីដូចជា​គ្មាន​រឿង​អ្វី​កើតឡើង ។ ពេលនោះ នាង​បាន​ទូរស័ព្ទ​ប្ដឹសមត្ថកិច្ច​នគរ បាល​ឲ្យ​ជួយ​អន្តរាគមន៍​ឃាត់ខ្លួន​អតីត​ប្ដី ។​

ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​បាន​ចូល​និយាយ​លួងលោម​ប្រពន្ធ​ច្រើន ដង​មកហើយ ដើម្បី​សុំ​ជានា​ត្រូវ​គ្នា​វិញ ព្រោះ​តាំងពី​លែងលះគ្នា​អស់​រយៈពេល​បី​ឆ្នាំ ហើយ​នៅតែ​នឹក​ស្រឡាញ់​ប្រពន្ធ ក៏​សម្រេចចិត្ត​ធ្វើបែបនេះ ព្រោះ​ស្មានថា នា ង​នឹង​ព្រម​ទទួលយក​ខ្លួន​ធ្វើជា​ប្ដី​វិញ តែ​បែរជា​នាង ប្ដឹង​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×