Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​នឹង​ប​ង្កេី​ត​ការិយាល័យ​ BLO ​ចំនួន​ ៣​ បន្ថែមទៀត​ដើម្បី​ទប់ស្កាត់​បទ​ល្មេី​ស​គ្រឿងញៀន​ឆ្លងកាត់​ព្រំដែន​

spot_img

​ភ្នំពេញ​៖ ​កម្ពុជា​បាន​ចួ​ល​រួម​យ៉ាងសកម្ម​លេី​ការងារ​ទប់ស្កាត់​បទ​ល្មេី​ស​គ្រឿងញៀន​ឆ្លងកាត់​ព្រំដែន តាមរយៈកា​រប​ង្កេី​ត​បាន​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន BLO ចំនួន​១៧ ហេី​យ​ទទួលបាន​ការគាំទ្រ​ពី​ UNODC ហេី​យ​កម្ពុជា​នឹង​ទទួលបាន​ការគាំទ្រ​ប​ង្កេី​ត​ឲ្យ​មាន​ការិយាល័យ ​BLO​ ចំនួន​៣​បន្ថែមទៀត​។​

​នៅ​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០២០​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ អគ្គលេខាធិការ អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀ​ន បានអនុញ្ញាត​ឲ្យ​ប្រតិភូ​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​គ្រឿងញៀន​និង​ឧក្រិដ្ឋកម្ ម​(UNODC) ដឹកនាំ​ដោយ​លោកស្រី​អ៊ី​ន​ស៊ី​ក ស៊ីម (Inshik Sim)​ដេី​ម្បី​ជួបពិភាក្សា​កា​ងារ​។

​កិច្ចប្រជុំ​នៅ​ឱកាស​នោះ គឺ​ផ្តោត​សំខាន់​លេី​កិច្ចសហការ​ NACD និង​UNODC លេី​ការងារ​ត្រៀម​កិច្ចប្រជុំ​មន្ត្រីជាន់ខ្ពស់ នៃ​ប្រទេស ​MOU ការរៀបចំ​សិក្ខាសាលា​ថ្នាក់​តំបន់ ​SMART កិច្ចសហប្រតិបត្តិការ​ឆ្លងកាត់​ព្រំដែន​ប្រឆាំងនឹង​ការជួញដូរ​គ្រឿងញៀន និង​សារ​ធាតុគីមី​និង​ឧក្រិដ្ឋកម្ម​ដែលមាន​អង្គការ​ចាត់តាំង ការ​វិវឌ្ឍន៍​ចុងក្រោយ​នៃ​ទីផ្សារ​គ្រឿងញៀន​ថ្នាក់​តំបន់​និង​ថ្នាក់ជាតិ ជា​ដេី​ម​។ ល​។

​លោកស្រី​អ៊ី​ន​ស៊ី​ក ស៊ីម (Inshik Sim) មន្ត្រី​កម្មវិធី​គ្រប់គ្រង សារធាតុ​គីមី និង​SMART បាន​សម្តែង​នូវ​ភាពសប្បាយ​រីករាយ ដោយបាន​ការអនុញ្ញាត​ទទួល​ជួបពិភាក្សា​ការងារ​នាពេលនេះ ដោយ​ជជែក​ពិភាក្សា​មួយចំនួន​សំដៅ​ពង្រឹង​ប្រសិទ្ធភាព​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​។

​លោកស្រី វ៉ា​លែ​នទី​ណា ភែ​ន​ស៊ី​រី​ (Valentina Pancieri ) ​មន្ត្រី​កម្មវិធី​គ្រប់គ្រង​ព្រំដែន​របស់​ UNODC បាន​មានប្រសាសន៍ថា កម្ពុជា​បាន​ចួ​ល​រួម​យ៉ាងសកម្ម លេី​ការងារ​ទប់ស្កាត់​បទ​ល្មេី​ស​គ្រឿងញៀន​ឆ្លងកាត់​ព្រំដែន​តាមរយៈ​កា​រប​ង្កេី​ត​បាន​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​ BLO ចំនួន​១៧​ហេី​យ​ទទួលបាន​ការគាំទ្រ​ពី​ UNODC ហេី​យ​កម្ពុជា​នឹង​ទទួលបាន​ការគាំទ្រ​ប​ង្កេី​ត​ឲ្យ​មាន​ការិយាល័យ​ BLO​ចំនួន​៣​បន្ថែមទៀត​គឺ​ទីតាំង ​BLO​ អូយ៉ាដាវ ខេត្តរតនគិរី  BLO​ ជប់​គគីរ​ឧ​ត្ត​រ​មានជ័យ BLO ​គោក​រការ ខេត្តព្រៃវែង ។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ អគ្គលេខាធិការ អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀ​ន បាន​ថ្លែងអំណរគុណ ដល់​ UNODC ដែល​បាន​សហការ​គាំទ្រ​ជួយ ដល់​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នៅ​កម្ពុជា ដោយបាន​ផ្តល់​គាំទ្រ​ឲ្យ មានការ​រៀបចំ កិច្ចប្រជុំ​មន្ត្រីជាន់ខ្ពស់​នៃ​ MOU នៅ​អំឡុង​ខែកក្កដា និង​គាំទ្រ​រាល់​សកម្មភាព​របស់​អង្គការ​ UNODC ដែល​បាន​ជួយ​ដល់​កម្ពុជា ក្នុង​ការបង្ការ​ទប់ស្កាត់ បទ​ល្មេី​ស​គ្រឿងញៀន​ឆ្លងកាត់​ព្រំដែន​៕ ដោយ​៖​កូ​ឡាប​

spot_img
×