Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន ៖ រញ្ជួយ​ដី​កំរិត ៥,៩ រង្វាស់​រិច​ទ័​រ​នៅ​តំបន់ Fukushima តែ​ពុំ​បង្កក​ឲ្យ​មាន​រលក​ស៊ូណាមិ​ទេ

spot_img

​តាម AP រាយការណ៍​នោះ ការរញ្ជួយ​ដី​ដ៏​ខ្លាំង​មួយ​កាលពី​យប់​ថ្ងៃ​សុក្រ​បាន​អង្រួន​តំបន់ឆ្នេរ Fukushima ស្ថិតនៅ​ភាគ​ឦសាន​ប្រទេស​ជប៉ុន​។​

Fukushima ជា​កន្លែង​ធ្លា​ប់រង​ការវាយប្រហារ​ដោយ​ការរញ្ជួយ​ដី​និង​រលក​យក្ស​ស៊ូ​ណា​មី កាលពី​ឆ្នាំ​២០១១ ដែល​បាន​បង្ក​ឲ្យ​មានការ​បែកធ្លាយ​រោងចក្រ​នុយក្លេអ៊ែរ​។ តែ​គ្មាន​របាយការណ៍​អំពី​គ្រោះថ្នាក់​ឬ​របួស​នោះទេ​។​

021003R-A member of the media, wearing a protective suit and a mask, looks at the No. 3 reactor building at Tokyo Electric Power Co’s (TEPCO) tsunami-crippled Fukushima Daiichi nuclear power plant in Okuma town, Fukushima prefecture February 10, 2016. REUTERS/Toru Hanai/Pool

​ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន​បាន​និយាយថា គ្មាន​គ្រោះថ្នាក់​ដោយ​រលក​ស៊ូ​ណា​មី​ទេ​។ ទីភ្នាក់ងារ​នេះ​បាន​បន្ថែមថា ការរញ្ជួយ​ដី​នេះ​បាន​វាយប្រហារ​កាលពី​ជិត​ពាក់កណ្តាល​អា​ធ្រា​ត ហើយ​មាន​កម្រិត​ដែល​គេ​វាស់​ស្ទង់​ដល់​ទៅ​៥.៩ រង្វាស់​រិច​ទ័​រ ហើយ​កន្លែង​ដែលមាន​ស្នូល​នៃ​ការរញ្ជួយ​ដី​នេះ​គឺ​ចាប់ផ្តើម​ប្រហែល​៥០​គីឡូម៉ែត្រ​ក្រោម​បាតសមុទ្រ​។​

​ការរញ្ជួយ​នេះ​ត្រូវគេ​ដឹងថា កើតឡើង​ប្រហែលជា​ចម្ងាយ​២៤០​គីឡូម៉ែត្រ​ពី​រដ្ឋធានី​តូ​ក្យូ​ប្រទេស​ជប៉ុន​។ ទីភ្នាក់ងារ​ព័ត៌មាន NHK របស់​រដ្ឋ​បានប្រកាសថា​រថភ្លើង​ក្នុងស្រុក​បាន​បញ្ឈប់​សេវាកម្ម​បណ្តោះអាសន្ន​ដើម្បី​ការពារ​និង​ឆែកឆេរ​ពី​សុ​វត្តិភាព ហើយ​ក្រោយមក​ក៏បាន​បន្តដំណើរ​កា​រវិ​ញ​៕​

spot_img
×