Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទោះបី​ជាមាន​លោក Ben រាប់ពាន់​​នាក់​ទៀត ក៏​ការពារ​មិនអោយ​បាត់បង់​ព្រៃឈើ​បានដែរ បើសិន​ប្រជាពលរដ្ឋ​ខ្មែរ​ខ្លួនឯង មិន​យល់​អំពី​តម្លៃ​ព្រៃឈើ​

spot_img

​ភ្នំពេញ​៖ ​លោក​ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា នៅ​យប់​ថ្ងៃទី​៥ កុម្ភៈ ២០២០ បាន​ឲ្យ​ដឹងថា បើទោះបី​ជាមាន​លោក Ben រាប់ពាន់​នាក់​ទៀត​ក៏​ការពារ​មិនអោយ​បាត់បង់​ព្រៃឈើ​បានដែរ បើសិន​ប្រជាពលរដ្ឋ​ខ្មែរ​ខ្លួនឯង​មិន​យល់​អំពី​តម្លៃ​ព្រៃឈើ​​និង​រដ្ឋាភិបាល​កម្ពុជា​មិនមាន​នូវ​វិធានការ​ច្បាស់លាស់​ក្នុងការ​ដាក់ទណ្ឌកម្ម​លើ​អ្នក​បំផ្លាញ​ព្រៃឈើ​នោះ​…​ពីព្រោះថា​រដ្ឋាភិបាល​អនុ​វត្ត​ន៍​ច្បាប់​តែ​លើ​ជន​គ្មាន​ឥទ្ធិពល និង​គ្មាន​នូវ​អំណាច តែ ប៉ុណ្ណោះ ចំពោះ​អ្នកមានអំណាច​គឺ​គេ​មាន​អាជ្ញាប័ណ្ណ​កាប់​ព្រៃឈើ​…​ហើយ​
​បើ​ជាប់ទោស​គឺ​ជាប់​តែមួយ​ភ្លែត​….​។​

​លោក​បាន​ថ្លែងថា ខ្ញុំ​បានឮ សម្តេច​តេ​ជោ បានប្រកាស​​យ៉ាង​ដាច់អហង្ការ ឲ្យ​ដាក់ទោស​អ្នក​បំផ្លាញ​ព្រៃឈើ ប៉ុន្តែ​ឈើ​នៅតែ​កាប់​ហើយ​អ្នក​កាប់​ឈើ​នៅតែ​រួចខ្លួន មិនដឹងថា ថ្នាក់ក្រោម​សម្តេច​តេ​ជោ​បាន​អនុវត្តន៍​បទបញ្ជា​រស​ម្តេច​តេ​ជោ​ឬទេ​?

​ខ្ញុំ​សង្ឃឹមថា ប្រទេស​កម្ពុជា នឹង​អាច​ប្រយុទ្ធប្រឆាំង​ឈ្នះ​ពួក​បំផ្លាញ​នូវ​ព្រៃឈើ​ផង​ចុះ​។

​លោក​តាន់ គឹម​សួរ បាន​ថ្លែង​សារ​អាណិត​លោក​បេន ដែល​នាំ​ប្រពន្ធ​កូន មក​រស់នៅ​ស្រុក​ខ្មែរ ដើម្បី​ការពារ និង​អភិរក្ស​ព្រៃឈើ​ដែល​ត្រូវ​ក្រុម​មួយ​ក្តាប់​តូច​កំពុង​បំផ្លិចបំផ្លាញ​នោះ​ថា បេន​អើយ ទៅ​ស្រុក​លោក​វិញ​ទៅ លោក​ការពារ​មិន​ឈ្នះ​ទេ​។​

​លោក​តាន់ គឹម​សួរ នៅ​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ បាន​បង្ហោះ​សារ​ថា “​អរគុណ​ដែល​ខំប្រឹង​ដុត អរគុណ​ដែល​ខំប្រឹង​កាប់​ទន្ទ្រាន អរគុណ ដែល​អាជ្ញាធ រ​រុញច្រាន​បញ្ហា​ទាំងនេះ​ដា ក់​គ្នា​ដោយ​គ្មាន​អ្នកណា​ទទួលខុសត្រូវ អរគុណ​គ្រប់យ៉ាង​ដែល បានផ្តល់​ឲ្យ​ភ្នំ​ត្នោត​។ បេន​អើយ ទៅ​ស្រុក​លោក​វិញ​ទៅ លោក​តែឯង​ការពារ​មិន​ឈ្នះ​ទេ គ្មាន​អ្នកណា​រវល់​ជាមួយ​លោក​ទេ ប្រយ័ត្ន​សូម្បីតែ​អាយុ​ជិវិត​ក៏ រក្សា​មិនបាន នាំ​ប្រពន្ធ​កូន​ត្រឡប់​ទៅ​ស្រុក​វិញ​ទៅ ខ្ញុំ​ហត់​ជំនួស​លោក​ណាស់​។​

លោក​បេន (Ben Davis) គឺជា​ជនជាតិ​អាមេរិកាំង ដែលមាន​ភរិយា និង​កូន​២​នាក់ បានសម្រេច​ចិត្ត​ម ក​រស់នៅ​ស្រុក​ខ្មែរ ដើម្បី​ការពារ​អ ភិ​រក្ស​ព្រៃឈើ នៅ​ស្រុក​ខ្មែរ រយៈពេល ២០​ឆ្នាំ​មក ហើយ ដោយ​ប្រើប្រាស់​ថវិកា លោក​ផ្ទាល់ ​ហើយ​លោក​សង្ឃឹម ថា​ប្រជាជន​កម្ពុជា​ទាំង អស់​នឹង​យល់​ពី តម្លៃ​នៃ​ការលះបង់​នេះ ហើយ​នាំគ្នា​ចូលរួម ថែរក្សា​ព្រៃឈើរ ហើយ​ឈប់​កាប់បំផ្លាញ​ព្រៃឈើ​តទៅទៀត​ទៅ​៕ ដោយ​៖​កូ​ឡាប​

 

spot_img
×