Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ និង​អ្នក​ជម្ងឺ​ស្នើសុំ​ជួសជុល​ផ្លូវ​ចូល​មណ្ឌល​សុខភាព​សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ​

spot_img

បន្ទាយមានជ័យ ៖ ពលរដ្ឋ​និង​អ្នក​ជម្ងឺ​បាន​ស្នើសុំ​ជួសជុល​ផ្លូវ​ចូល​មណ្ឌល​សុខភាព​សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ ដែល​រង​ការខូចខាត​ធ្ងន់ធ្ងរ ក្លាយ​ជា​ថ្លុក​ទឹកជា​រហូត​នោះ​។​ពលរដ្ឋ​ឈ្មោះ ឆេង វណ្ណា​, ឈ្មោះ​បារាំង ,​ឈ្មោះ​ផង់ ប៊ុន​ស៊ី ដែល​រស់​នៅ​ជាប់​នឹង​ផ្លូវលំ​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥៦​ចូល​មណ្ឌល​សុខភាព​សង្កាត់​កំពង់ស្វាយ​ប្រាប់​ថ្ងៃទី​១៣​មករា​ថា​: កំណាត់​ផ្លូវ​នេះ នៅ​២-៣ កន្លែង​បាន​រង​ការខូចខាត​ធ្ងន់ធ្ងរ​ក្លាយ​ជា​ជង្ហុក ជា​កូន​ត្រពាំង​យ៉ាងជ្រៅ ហើយ​ដក់​ទឹកជា​ប្រចាំ​ដែល​មិនអាច​ធ្វើដំណើរ​ឆ្លងកាត់​ទៀតឡើយ​។​

ផ្លូវ​នេះ មាន​ទ​ទឺង​៧​ម​បណ្តោយ​ជាង​៥០០​ម​ប៉ុណ្ណោះ តែ​វា​បាន​ខូចខាត​ខ្លាំង​តាំងពី​មុន​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ខែ​មិថុនា​ឆ្នាំ​២០១៧ កន្លង​មក​ម្ល៉េះ ។​

កាល​មុន​បោះឆ្នោត មាន​ការជួសជុល​ជាហេតុៗ​ខ្លះ​អោយ​ល្អមើល​ផង​និង​សម្រួល​ការធ្វើដំណើរ​ផង ហើយ​មាន​ការ​សន្យាថា​នឹង​ជួសជុល​និង​ស្ថាបនា​ជា​ផ្លូវ​ក្រាល​គ្រួស​និង​អាច​ជា​ផ្លូវ​បេតុង​ថែម​ទៀត​។​ ប៉ុន្តែ ត​មក​វា​បាន​ខូចខាត ហើយ​ត្រូវ​គេបោះបង់​ចោល លែង​ចាប់អារម្មណ៍​ដោះស្រាយ​ទៀត​ឡើយ បើទោះបីជា​ផ្លូវ​នេះ​ភ្ជាប់​ទី​កាន់​មណ​ញ​ឌ​ល​សុខភាព​កំពង់ស្វាយ ១ និង​ក៏​ឆ្លងកាត់​ផ្ទះ​លោក​អនុ​ភូមិ លោក​អភិបាលស្រុក​ដល់​ទៅ​២​ស្រុក​ក៏​ដោយ​។​ ពួកគាត់​សំណូមពរ​ដល់​អាជ្ញាធរ​ដែនដី​និង​ពាក់ព័ន្ធ​ដែនដី​សង្កាត់ ក្រុង​និង​ខេត្ត​ជួយ​ជួសជុល​ផ្លូវ​នេះ​ជា​បន្ទាន់​ផង​ដើម្បី​ពលរដ្ឋ​បាន​ប្រើប្រាស​បាន​ឡើង​វិញ ។​

ចំណែក​អ្នកស្រី សន យាន និង​អ្នកស្រី​វ៉ាន់ សុភា ដែល​កំពុង​មក​សម្រាលកូន​នៅ​មណ្ឌល​សុខភាព​កំពង់ស្វាយ​១​បាន​ប្រាប់​ដែរ​ថា :​អ្នកស្រី​ក៏​ដូច​អ្នក​ជម្ងឺ​ឬ​ពលរដ្ឋ​ដទៃទៀត​ត្រូវ​មក​រក​មណ្ឌល​សុខភាព​នា​ទទូច​សុំ​អោយ​មន្ត្រី​ពាក់ព័ន្ធ​មេត្តា​ជួយ​សម្រួល​ជួសជុល​ផ្លូវ​នេះ កុំ​ទុកចោល​អោយ​នៅ​ជា​ត្រពាំង អូរ​ដូច្នេះ​។ ព្រោះថា ពេល​ពលរដ្ឋ​ចង់​មក​មណ្ឌល​សុខភាព ត្រូវ​ធ្វើដំណើរ​តាម​ផ្លូវ​វាង ក៏​មិន​ងាយស្រួល​ដែរ​។​
យោង​មន្ត្រី​ខ្លះ​និយាយថា ផ្លូវ​ចូល​មណ​ញ​ឌ​ល​សុខភាព​កំពង់ស្វាយ ១​នេះ ធ្លាប់​ត្រូវបាន​ជួសជុល​៥​លើក​មក​ហើយ ក្នុងនោះ​មាន​ការចំណាយ​ដោយ​សប្បុរសជន ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​អាជ្ញាធរ ។​ប៉ុន្តែ ចុងក្រោយ​នេះ នៅ​មិនទាន់​មាន​ខាង​ណា​ចុះ​មក​ជួសជុល​ម្តងទៀត​ឡើយ​។​

មន្ត្រី​បន្តថា ការខូចខាត​នេះ មកពី​ចំណុច​ផ្លូវ​នេះ​ទាប​ជាង​គេ ហើយ​ពលរដ្ឋ​នៅ​សងខាង​ផ្លូវិ​ង​ក្រុម​សាងសង់​ផ្លូវលំ​ក្នុង​សង្កាត់​នេះ​បាន​ដាក់លូ ហើយ​បិទ​មុខទឹក​ហូរ​ចេញ​។​

ឯ​មន្ត្រី​សាលា​សង្កាត់​កំពង់ស្វាយ​និង​ក្រុង​សិរីសោភ័ណ អោយដឹង​ថ្ងៃទី​១៣​មករា​ថា​: ថ្មី​ៗនេះ លោក​រ៉េ​ន រឹក ចៅសង្កាត់​ស្តីទី​សង្កាត់​កំពង់ស្វាយ​និង​លោក ហឹុល រ៉ា​យ៉ា អភិបាល​ថ្មី​ក្រុង​សិរីសោភ័ណ​និង​មន្ត្រី​ពាក់ព័ន្ធ​បាន​ចុះ​ពិនិត្យ វាយតម្លៃ​លើ​កំណាត់​ផ្លូវ​ចូល​មណ្ឌល​សុខភាព​កំពង់ស្វាយ​១​នេះ ក៏​ដូចជា​ផ្លូវ​ផ្សេងៗ​ទៀត​ដែល​រង​ការខូចខាត​និង​លំបាក​ដល់​ការប្រើប្រាស់ អស់លោក​បាន​លើក​សំណើ ដើម្បី​រក​ប្រភព​ថវិកា​ដើម្បី​ជួសជុល​ឡើងវិញ​៕ ដោយ ៖ បន្ទាយ

spot_img
×