Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លើកទឹកចិត្ត​ដល់ អង្គភាព​ប្រឆាំង​អំពើពុករលួយ បន្តធ្វើ​ការងារ និង​សហការ ជាមួយ​ក្រសួង​ស្ថាប័ន វាស់វែង​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​

spot_img

​ភ្នំពេញ​៖ ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ (​ក​.​ជ​.​ប​.​ព​.) ថ្ងៃ​ពុធ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០២០ បានចេញ​សេចក្ដីជូនដំណឹង ស្ដីពី​កិច្ចប្រជុំ​លើក​ទី​៥៤ អាណត្តិ​ទី​២ ដោយ​លោក​តុ​ប សំ ប្រធាន​ក្រុមប្រឹក្សា បាន​ថ្លែងថា ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ បានផ្តល់​ការលើកទឹកចិត្ត​ដល់​អង្គភាព​ប្រឆាំង​អំពើពុករលួយ បន្តធ្វើ​ការងារ និង​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន ដើម្បី​រួមគ្នា​ទទួលខុសត្រូវ​ក្នុងការ​ដោះស្រាយ​បញ្ហា​រួម​។​

​លោក​តុ​ប សំ បាន​បញ្ជាក់ថា ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ បាន​យក​ឱកាស​ដើម​ឆ្នាំនេះ ស្តាប់​របាយការណ៍​នៃ​ការកែទម្រង់ ពិភាក្សា​អំពី​ទស្សនៈ យន្តការ​វាស់វែង​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​។ ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ កោតសរសើរ ដោយ​ក្តី​គោរព​ដល់​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ និង​សេនាធិការ​ដែលជា​ក្រសួង​ស្ថាប័ន ទាំងអស់ ជាពិសេស​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួងមហាផ្ទៃ ដែល​សកម្ម​ធ្វើជា​ក្បាលម៉ាស៊ីន រទេះភ្លើង​អូសទាញ ចលនា​កែទម្រង់​ឲ្យ​ស៊ីជម្រៅ និង​មុត​ស្រួច​៕​ដោយ​៖​កូ​ឡាប​

spot_img
×