Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​កំពុង​ពេញនិយម​

spot_img

​ពោធិ៍សាត់ ៖ លោក​កិត្តិ​នីតិកោសល​បណ្ឌិត ប៉ែន បញ្ញា ប្រធាន​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​នៃ​រដ្ឋសភា​បាន​ថ្លែងថា ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​កំពុង​ពេញនិយម និង​មាន​ប្រជាប្រិយភាព​យ៉ាងខ្លាំង មិនថាតែ​សម្រាប់​កម្ពុជា​ទេ គឺ​ទូទាំង​សកលលោក​តែម្តង​។​

លោក​បាន​បញ្ជាក់ថា យន្តការ​នេះ​ធានា​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ អាច​រស់នៅ​ជាមួយគ្នា ប្រកបដោយ​ភាព​សុខដុម តាមរយៈ​ការដោះស្រាយ​វិវាទ​នានា ដោយ​ប្រើ​វិធី​សម្រុះសម្រួល​ពិគ្រោះ​យោបល់​គ្នា​ទៅវិញទៅមក ធ្វើ​សម្បទាន​ឲ្យ​គ្នា ក្រៅ​ប្រព័ន្ធតុលាការ អាចបង្កើត​ពី​ភាពល្អក់​កករ​នឹង​គ្នា ក្លាយទៅជា​មិត្តភាព​ស្និត​ស្នាល​ក្នុងសង្គម​។​

​ការ​ថ្លែង​បែបនេះ​ធ្វើឡើង​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០២០ ក្នុង​ឱកាសលោក​កិត្តិ​នីតិកោសល​បណ្ឌិត ប៉ែន បញ្ញា បាន​ដឹកនាំ​សមាជិក​គណៈកម្មការ ចុះ​ជួប​សំណេះសំណាល និង​ពិភាក្សា​ការងារ​ជាមួយ លោក​ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ លោក ម៉ៅ សាន សមាជិក​ក្រុមប្រឹក្សា លោក អុ​ិ​ត ស​ម្ភ​ស្ស ប្រធាន​សាលាដំបូង​ខេត្តពោធិ៍សាត់ និង​មន្ត្រីរាជការ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​។​

​គោលបំណង​នៃ​ការចុះ​បំពេញបេសកកម្ម​នាពេល​នេះ គឺ​ដើម្បី​សិក្សា​ស្វែងយល់​ពី​ប្រសិទ្ធភាព​នៃ​ការប្រតិបត្តិ​ច្បាប់​របស់​មន្ទីរជំនាញ ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​ទទួលខុសត្រូវ​របស់​គ​ណៈ​កម្ម​ការ​នីតិកម្ម និង​យុត្តិធម៌​នៃ​រដ្ឋសភា និង​ស្វែងយល់​ពី​ការអនុវត្ត​កម្មវិធី​នយោបាយ​យុទ្ធសាស្ត្រ ចតុកោណ​ដំណាក់កាល​ទី​៤ នីតិកាល​ទី​៦​នៃ​រដ្ឋសភា​៕ ដោយ​៖​កូ​ឡាប​

spot_img
×