Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ដែលចោទថា​ ចេះអាបធ្មប់ ​ហើយមិនព្រមរុះ​រើ​ផ្ទះចោ​ល និងរត់គេច​ខ្លួ​ន​បាត់​នោះ ត្រូវពលរដ្ឋមួយភូ​មិ​ នាំគ្នាដុតផ្ទះ​ឆេះ​ខ្ទេច​

spot_img

ស្ទឹងត្រែង​៖​ អធិការនគ​រ​បាលស្រុ​កសៀមប៉ា​ង​ បានឱ្យដឹងថា អ្នកភូមិ១៧៦គ្រួសារបានត​វ៉ា​រុះរើ និងដុតផ្ទះ១ខ្នងចោល ដោ​យ​ចោទថាម្ចាស់ផ្ទះនោះចេះអា​ប​ធ្ម​ប់ ហើយម្ចាស់ផ្ទះមិន​ព្រ​មរុះរើ​ផ្ទះម​ក​ចោល តាមកិច្ចសន្យាកា​រ​ងារ​កន្ល​ង​មក បែរជារត់គេចខ្លួន​បា​ត់។

អ្នកភូមិជិត២០០គ្រួសារ​បា​នលើកគ្នាទៅរុះរើ​ដុត​ផ្ទះ​ពលរ​ដ្ឋ​​មួ​យ​គ្រួសារ​បណ្ដាលឱ្យ​ឆេះ​អ​ស់​ទាំង​​​ស្រុង​ ដោយអ្នកភូមិចោទគ្រួ​សា​រមួយថាចេះអំពើអាបធ្ម​ប់។ ហេតុការណ៍នោះ កើតឡើងនៅភូមិកែងញៃ ឃុំសេ​កុ​ង​ ស្រុកសៀមប៉ាង ខេត្តស្ទឹង​ត្រែង​ កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០។
​តាម​ប្រភពព័ត៌​មា​ន​ពី​​ស្រុក​​សៀម​ប៉ាង​ ឱ្យដឹងថា ប្រជាពលរដ្ឋជាច្រើននាក់ ​បាននាំគ្នាកាន់ពូថៅ កាំបិ​ត ដែកគាស់​លើកគ្នា​​​ទៅ​រុះ​រើ​ផ្ទះ​មួ​យ​ខ្នង​ សង់ពីឈើបាំងក្តារដំបូលប្រ​ក់​ដែក​ស័ង្ក​សីទំ​ហំទទឹង៦ម៉ែត្រគុណនឹងបណ្តោយ​៧​ម៉ែត្រ​។​ អ្នកភូមិ​ចោទថា បុរសឈ្មោះលៀម ប៉ក អាយុ៦៧ឆ្នាំ ក្នុងគ្រួសារមួយនេះ ចេះម​ន្ត​អាគ​មអា​បធ្ម​ប់។
​អធិការនគរបាល​ស្រុ​ក​​សៀ​ម​ប៉ាង​ បានឱ្យដឹងថា អ្នកភូមិ១៧៦គ្រួ​សារ បានតវ៉ារុះរើ​ផ្ទះ​ឈ្មោះ លៀម ប៉ក និងដុតចោល។ ន​គ​របាលបានលើកឡើ​ង​ថា យោងតាមកំណត់ហេតុសម្រ​ប​សម្រួ​ល ​កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ របស់អាជ្ញាធរឃុំ​ស្រុ​ក ដោយមានការចូ​ល​រួម ពីលោកស្រី ផាត់ រ៉ា​ណា អភិបាលរង​ស្រុក​​ជា​​​តំ​ណាង ជាមួយ​ឈ្មោះ លៀម​ ប៉ក និងប្រជាពលរ​ដ្ឋ​ពាក់​ព័ន្ធចេះ អំពើអាបធ្មប់។​

​ឈ្មោះ​លៀម ប៉ក បានសន្យានៅចំពោះមុខ​អា​ជ្ញាធ​រ និង​អ្ន​កភូមិថា នឹងរុះរើផ្ទះដោយខ្លួន​ឯ​ង។ អ្នកភូមិបានលើក​ឡើ​ង​ថា តែរហូតដល់​ថ្ងៃ​កំ​ណត់ បែរជាគេចខ្លួនបា​ត់​ មិនដឹងថាទៅ​ទី​ណា ជាមួយភរិយា មិនធ្វើតាមសន្យា​ ទើបប្រ​ជា​ពល​រដ្ឋ ក្នុងភូមិលើកគ្នា​រុះ​រើ និងដុតចោល​តែ​ម្តង។ នៅលើផ្ទះនោះ ប្រជាពលរដ្ឋបានប្រទះ​ឃើ​ញចា​នឆ្នាំង ក្បាលឆក់ត្រី​ ​និ​ងកាំភ្លើងច្នៃមួ​យ​ដើ​ម៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×