Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យន្តហោះតួ​កគី​បាក់ជា ៣កំណាត់ក្រោយចុះចតធ្លាក់​ផ្លូ​វ ដោយសារបញ្ហាអាកា​ស​ធា​តុ

spot_img

មនុស្សម្នាក់បានស្លាប់ និង ១៥៧នាក់រងរ​បួ​ស ក្រោយពេលយ​ន្តហោះ​ដឹកអ្ន​កដំ​ណើរ​មួយ​គ្រឿង បានចុះ​ចត់រអិ​ល​ធ្លាក់ផ្លូវ នៅព្រលានយន្តហោះប្រទេសតួក​គី​ បណ្តាលឲ្យមានអ​គ្គិ​ភ័យ និងយន្តហោះបាក់ជា​ ៣កំណាត់។

មុនពេលកើតហេតុ យន្តហោះ ​Boeing 737 ដែលប្រតិបត្តិ​ដោ​យក្រុម​ហ៊ុន​អាកា​សចរ​ណ៍​តួក​គីឈ្មោះ Pegasus Airlines បានធ្វើការហោះហើរចេ​ញ​ពីទី​ក្រុង Aegean មកកាន់ព្រលាន​យ​​ន្តហោះ Sabiha Gokcen ស្ថិតក្នុងរដ្ឋធានី​ Istanbul។​

យន្តហោះបានរងការបោកបក់យ៉ាង​ខ្លាំ​ងដោ​យសារ​ខ្យ​ល់ និងភ្លៀងខ្លាំង។

រដ្ឋមន្រ្តីសុខាភិបាលតួកគីលោ​ក Fahrettin Koca និយាយប្រាប់អ្នក​សា​រព័ត៌មានថា “នៅក្នុងដំណាក់កាលនេះ​ ​មនុស្សចំនួន​ ​១៥៧នាក់រងរបួស និងកំពុងស្ថិត​នៅ​មន្ទីរ​ពេ​ទ្យ ហើយពលរដ្ឋយើងម្នាក់បាត់​ប​ង់​ជីវិត”។

លោកថ្លែងទៀតថា “អ្នកដំណើរខ្លះ​បា​នជ​ម្លៀសខ្លួនពួកគេចេញដោ​យ​ខ្លួន​ឯង ខណៈអ្នកខ្លះ បានជាប់នៅក្នុងយន្តហោះ​ ​និងត្រូវបានក្រុមសង្រ្គោះជួយរំដោះ​ពួ​កគេ​ចេ​ញ​”។

យន្តហោះនោះមានដឹកអ្នក​ដំ​ណើរ​ចំនួន ១៧១នាក់ និងបុគ្គលិកយន្តហោះ​ចំ​នួ​ន ៦នាក់។

អាជ្ញាធរតួកគីបានធ្វើកា​រ​ស៊ើប​អង្កេ​តជុំវិ​ញហេតុ​កា​រណ៍​នោះ​៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×