Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច ហេង សំរិន ស្នើសុំអូស្រ្តា​លី​ជួយបន្ថែមអាហារូបករណ៍​ ​ដល់និស្សិតកម្ពុជា ដើ​ម្បីលើកកម្ពស់ធនធានម​នុ​ស្ស ជំរុញការអភិវឌ្ឍឱ្យកា​ន់​តែលឿ​ន

spot_img

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី​ ហេង សំរិន ប្រធានរដ្ឋសភា បានស្នើសុំប្រទេសអូស្រ្តា​លី​ បន្តបង្កើនចំនួនអាហារូប​ក​រណ៍ដ​ល់និស្សិ​ត​កម្ពុជា ដើម្បីកសាង ធនធានមនុស្សឱ្យ​ច្រើ​ន ជាការកសាងធនធាន​ម​នុស្ស​ ​ដែលជាកក្តាសំខាន់ក្នុងការជំរុញ​កា​រអភិ​វឌ្ឍ​នៅកម្ពុជាឱ្យកាន់តែឆាប់រហ័​ស​។ ក្រៅពី​នេះ សម្តេចបានលើកឡើងសំណើផ្សេ​ង​ៗទៀ​ត ដល់ភាគីអូស្រា្ត​លី ក្នុងនោះមានការការជំរុញ​វិ​ស័យពា​ណិជ្ជ​កម្ម វិនិយោគ ទេសចរណ៍ ជាដើម។



សម្តេចអគ្គមហា​ព​ញាចក្រី ហេង សំរិន លើកឡើងសំណើដូ​ច​ខា​ងលើនេះ នៅក្នុងឱកាសសម្តេចទទួលជួប​ស​ម្តែង​ការគួ​រ​ស​ម របស់លោក ប៉ាប្លូ​ ជីហូ កាង ( Pablo Chiho Kang) ឯកអគ្គរ​ដ្ឋ​ទូតវិ​សាមញ្ញ និងពេញសមត្ថភាពនៃប្រ​ទេ​សអូស្រ្តា​លី ​ដែ​លទើបតែងតំាងប្រ​ចំា​នៅព្រះ​រាជាណា​កម្ពុ​ជា​។

សម្តេចប្រធានរដ្ឋ​ស​ភា បានលើកឡើងកម្ពុជានិង​អូ​ស្រ្តា​លី មានទំនាក់ទំនងល្អជា​មួ​យ​គ្នា​ ទំាងស្ថាប័ននីតិប្បញ្ញ​ត្តិ​និង​នីតិប្រ​តិ​បត្តិ។ រដ្ឋសភាកម្ពុជានិងអូស្រ្តា​លី​ តែងតែមានកិច្ចសហប្រតិ​ប​ត្តិកា​រគ្នាទៅ​វិញ​ទៅម​ក​ យ៉ាងជិតស្និទ្ធ​ នៅលើវេទិកា​អ​ន្តរ សភាក្នុងតំបន់ និងសកលោ​ក​។

កាលពីខែមករាកន្លងទៅ​ ​សម្តេច បានដឹកនាំគណៈប្រតិ​ភូ​ជាន់​ខ្ព​ស់ សភាកម្ពុជាចូលរួម​កិ​ច្ចប្រជុំ​វេ​ទិកា​សភា​អា​ស៊ី-ប៉ាស៊ីហ្វិក​ ​(APPF)លើកទី២៨ នៅទីក្រុងកង់ប៉េរា ដែលបានប្រព្រឹត្តទៅដោ​យ​រលូ​ន​ និងជោ​គជ័​យ​ ហើយសម្តេចបាន​ជួ​បពិ​ភាក្សាកា​រងារ​ជា​មួ​យ លោក តូនី ស្មីត ប្រធានរដ្ឋសភាអូស្រ្តា​លី​ ដែលបានបង្ហាញពី​កា​រ​រីកច​ម្រើ​ន​ នៃទំនាក់ទំន​ង​មិ​ត្តភាព និងកិច្ចសហប្រតិប​ត្តិ​ការ រវាង កម្ពុជា-អូស្រ្តាលី។

សម្តេចអគ្គមហាពញាចក្រី​ ហេង សំរិន សូមស្វាគមន៍ និងអបអរសាទ​រ​ ចំពោះ​លោក ប៉ាប្លូ ជីហូ កាង ដែលត្រូវបានតែងតាំង​ជា​ឯកអ​គ្គរដ្ឋ​ទូតវិសា​ម​ញ្ញ និងពេញសមត្ថ​ភា​ព នៃប្រទេសអូស្រ្តា​លី​ ប្រចាំព្រះរាជា​ណា​ចក្រ​កម្ពុ​ជា​។

លោក ប៉ាប្លូ ជីហូ កាង បានគំាទ្រប្រសាសន៍លើក​ឡើង របស់ស​ម្តេ​ច និងបានថ្លែងអំណ​រ​គុ​ណ ដែលសម្តេចប្រធាន​រ​ដ្ឋស​ភា ចំណាយពេលវេលាទទួលជួប​លោកនាឱកាសនេះ។

​ឆ្លើយតបសំណើរបស់​ស​ម្តេច ឯកអគ្គរដ្ឋទូតប្រទេ​ស​អូស្រ្តា​លី ​បានលើកឡើងមាន​អ្ន​កវិ​និយោ​គអូ​ស្រ្តាលី​ច្រើ​ន បានកំពុងវិនិយោគទុ​ន​នៅក​ម្ពុជា ក្នុងវិស័យក​សិ​ម្ម និងហេដ្ឋារចនាស​ម្ព័​ន្ធ។​ កម្ពុជា ពិសេសអង្គរវត្តគឺ​ជា​ទិសដៅ​ទេសច​រ​ណ៍ របស់ប្រជាជន​អូ​ស្រ្តាលី​។ មានជនជាតិអូស្រ្តាលីរា​ប់​ម៉ឺន​នាក់​ក្នុង​១ឆ្នាំៗ​ បានមកទស្ស​នា​កម្ពុ​ជា​។

ចំពោះការផ្តល់អាហារូបករណ៍អូ​ស្រ្តា​លីដល់​និស្សិត​កម្ពុ​ជា​វិញ លោក ប៉ាប្លូ ជីហូ កាង បានគូស​បញ្ជា​ក់ថា ស្ថានទូតអូស្តា្រលីទើបតែ​ផ្ញើ​អេឡិ​ចត្រ​និ​ច ទៅកាន់គ្រប់ក្រសួងរ​ប​ស់ក​ម្ពុជា ដើម្បីជំ​រុ​ញ ផ្សព្វផ្សាយដល់មន្រ្តីបា​ន​ដាក់​ពាក្យសុំ​ទៅសិ​ក្សានៅអូ​ស្រ្តា​លី​។​ ការស្នើសុំដែលមន្រ្តីកម្ពុជា មា​នពេលរហូតដល់​ខែ​មេសា ទើបបិទ​ប​ញ្ច​ប់។

អូស្រ្តាលីជាប្រទេសមួយដែលបាន​ជួ​យអ​ភិវ​ឌ្ឍន៍​កម្ពុ​ជាជា​ច្រើនវិ​ស័​យ ក្នុងនោះមានការដោះ​សំ​អាន​មីន កសិកម្ម​ អភិវឌ្ឍន៍​ជ​នបទ អភិបាលកិច្ចនិងល​ទ្ធិ​ប្រជាធិ​បេត​យ្យជាដើ​ម៕ដោយ៖កូឡាប

spot_img
×