Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិឡាវម្នាក់​ ជួញដូរគ្រឿងញៀន៤គីឡូក្រាម ឆ្លងដែនពីឡាវ​មកក​ម្ពុ​ជា ត្រូវចាប់ខ្លួន

spot_img

ភ្នំពេញ ៖ ជនជាតិឡាវម្នាក់​បានជួញដូរគ្រឿងញៀ​ន​ ប្រភេទមេតំហ្វេតាមីន (ICE)ទម្ងន់៤គីឡូក្រាម ឆ្លង​ដែន​ពីប្រ​ទេ​សឡាវ ចូលមកប្រទេសក​ម្ពុ​ជា ត្រូវបានកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន​ ស្រាវជ្រាវរហូតឈានដល់ចាប់ខ្លួន នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចក្នុងស្ថានីប្រេង PT​T (​កាហ្វេអាម៉ា​ហ្សូ​ន) ផ្លូវជាតិ៦អា ស្ថិតក្នុងសង្កាត់ជ្រោយចង្វា​ ខណ្ឌខណ្ឌជ្រោយច​ង្វា រាជធានីភ្នំពេញ។

មន្ដ្រីជាន់ខ្ពស់មន្ទីរប្រឆាំងគ្រឿង​ញៀ​ន បានថ្លែងប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃ​ទី​៦​ ខែកុម្ភៈ ឆ្នាំ២០២០នេះ​ថា ប្រតិបត្តិកា​រនេះ អនុវត្តតាមបញ្ជាដឹកនាំ​រ​បស់នា​យឧត្ត​មសេនី​យ៍សន្តិ​ប​ណ្ឌិត នេត សាវឿន អគ្គស្នងការនគរ​បាលជា​តិ នាយឧត្តម​សេ​នីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង​ន​គរបា​លជាតិ និងលោកឧត្តមសេនី​យ៍​ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿង​ញៀ​ន​ ដឹកនាំបញ្ជា​ដោ​យផ្ទា​ល់ កម្លាំងជំនាញនៃមន្ទីរប្រ​ឆាំ​ងគ្រឿង​ញៀ​ន (ក៨) ចុះស្រាវជ្រាវដោយលោ​ក​ឧត្ត​មសេនី​យ៍ទោ​ វ៉ាន់ កុសល នាយករងមន្ទីរ និ​ងមានការសម្របសម្រួ​ល​ដោយលោ​ក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងរា​ជ​ធានីភ្នំ​ពេ​​ញ។

ប្រភពដដែល បានបញ្ជាក់ថា ជាលទ្ធផលនៃប្រ​តិ​បត្តិការ កម្លាំងសមត្ថកិច្ចជំនាញ​ចា​ប់ខ្លួ​នបាន​ជនជា​តិឡា​វ​ម្នាក់ ឈ្មោះ សែងច័ន្ទ ដួងចៃ (SENG ​CHANH DOUANGCHAY) និងចាប់រកវត្ថុតាងបានសារ​ធា​តុញៀន​មេតំហ្វេ​តា​មី​ន (ICE) ៤កញ្ចប់ធំ ទម្ងន់៤គី​ឡូ​ក្រាម​។ ក្រោយឃាត់ខ្លួនជនស​ង្ស័​យត្រូ​វបា​នប​ញ្ជូ​នទៅ មន្ទីរប្រឆាំងគ្រឿងញៀន ​ដើ​ម្បីចាត់ការបន្ដតាមនី​តិ​វិធី៕ដោយ៖បញ្ញាស័ក្តិ

spot_img
×