Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ដឹកទំនិញ​បុក​ម៉ូតូ​សណ្តោង​រ៉ឺម៉ក រេ​ទៅបុក​ម៉ូតូ​១​គ្រឿង​ទៀត​៖ ស្លាប់​៣​នាក់​និង​១​នាក់​របួសធ្ងន់​

spot_img

បន្ទាយមានជ័យ ៖ គ្រោះថ្នាក់​ចរាចណ៍​ដ៏​គួរឲ្យ​រន្ធត់​មួយ​បាន​កើតឡើង​ដោយ​រថយន្ត​ដឹកទំនិញ​បើក​ទៅ​បុក​ម៉ូតូ​សណ្តោង​រ៉ឺម៉ក ហើយ​ទៅ​បុក​ម៉ូតូ​១​គ្រឿង​ទៀត​បណ្តាលឲ្យ​មនុស្ស​ស្លាប់ដ​ល់​ទៅ​៣​នាក់​និង​១​នាក់​របួសធ្ងន់​។​

ហេតុការណ៍​កើតឡើង​នៅវេលា​ម៉ោង​១១​ព្រឹក ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០១៨​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ ១៥៩ សេ ត្រង់​ចំណុច​ស្ពាន​ព្រែក​សំរោង ក្នុងភូមិ ព្រែក​សំរោង ឃុំ រហាត់ទឹក ស្រុក មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ​។​

លោក​អនុ​សេនី​យ៍ ងួន ភិរម្យ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​មង្គល​បូរី​បានឲ្យដឹងថា ៖ នៅ​មុនពេល​កើតហេតុ​នោះ មាន​ម៉ូតូ​ម៉ាក​ហុងដា​សេ ១០០ សេរី​ចាស់ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ អូស​រ៉ឺម៉ក​ដឹក​ស្មៅ អ្នកបើក​ឈ្មោះ ប៊ុន ធី ប្រុស ៥៤ ឆ្នាំ រស់នៅ​ភូមិ​ល្វា ឃុំ ល្វា ស្រុក​ប​វេល ខេត្ត​បាត់ដំបង បើក​ឡើង​មក​ផ្លូវជាតិ​ហើយ​បាន​បត់​ស្តាំ​ឡើងដ​ល់​ថ្នក់​ជាតិ​ជ្រុល​ទៅ​ខាងឆ្វេង​រួច​បើក​រ៉​ប​មក​ខាងស្តាំ​វិញ។​

ស្របពេលនោះ​ក៏​មាន​រថយន្ត​ម៉ាក គា ពណ៌ ស ពាក់​ស្លាក​លេខ ភ្នំពេញ 3A 3789 អ្នកបើក​មិន​ស្គាល់​អត្តសញ្ញាណ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ជាតិ​ពី​កើត​ទៅ​លិច​បើក​ក្នុង​ល្បឿន​លឿន​។ លុះ​បើក​មកដល់​ចំ​ណុណ​កើតហេតុ ក៏​បុក​ម៉ូតូ​សណ្តោង​រ៉ើម៉ក ។

ហើយ​រថយន្ត​ក៏​រេ​ចង្កូត​ទៅ​ខាងឆ្វេង​ក៏ ជ្រុល​ទៅ​បុក​និង​ម៉ូតូ​មួយគ្រឿង​ទៀត ម៉ាក​ហុងដា សេ​១២៥ ផលិត​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ ១J ៨៦៣៤ ដែល​បើក​ដោយ​ឈ្មោះ ឆ​ម ឈឿប ភេទ ស្រី អាយុ ៥២ ឆ្នាំ ឌុប​កូនស្រី ឈ្មោះ ទៀង ច​ន្ធូ អាយុ ៣៣ ឆ្នាំ និង​ចៅស្រី ឈ្មោះ រុំ លីន​ណា អាយុ ៤ ឆ្នាំ រស់នៅ​ភូមិ ចំណោម​កើត ឃុំ ចំណោម ស្រុក មង្គល​បូរី ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​ពី​លិច​ទៅ​កើត ចំ​ពីមុខ​ពេញទំហឹង បណ្តាលឲ្យ​ស្លាប់​៣​នាក់ ស្រី ២ និង​របួសធ្ងន់​១​នាក់ ។​

អ្នក​បើ​រថយន្ត បាន​គេចខ្លួន​បាត់ ។​ចំណែក​អ្នករងរបួស​ធ្ងន់​ត្រូវបាន​ប្រជាពលរដ្ឋ​ជួយ​ដឹក​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​។​រីឯ​សព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ទៅ​ឲ្យ​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​។ ឯ​ម៉ូតូ​២​គ្រឿង​និង​រថយន្ត​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​មង្គល​បូរី រងចាំ​ដោះស្រាយ​៕ ដោយ​៖ បន្ទាយ​

spot_img
×