Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀ​នចំនួន៣នាក់ ត្រូវបញ្ជូនទៅ​សា​លា​ដំ​បូងខេត្ត

spot_img

ខេត្តស្វាយរៀង ៖ កម្លាំងជំនាញផែនកា​រ​ងារ​ប្រឆាំង នៃស្នងការដ្ឋាននគរ​បា​លខេត្ត​ស្វាយ​រៀ​ងនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ​ បាន​បញ្ជូន​ជនស​ង្ស័យជាមុ​ខ​សញ្ញាជួ​ញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន​៣​នាក់ រួមជាមួយវត្ថុតាង​ថ្នាំ​ញៀន ​និងសម្ភារឧបករណ៍ជក់ប្រើប្រា​ស់​គ្រឿង​ញៀនមួ​យចំនួ​នទៀ​ត ទៅកាន់សាលាដំបូ​ង​ខេត្តស្វា​យ​រៀង ដើម្បីចាត់ការប​ន្ត​តាម​ច្បា​ប់។​

សូមបញ្ជាក់ថា ជនសង្ស័យទាំង៣​នាក់ និងវត្ថុតា​ង​ខាងលើ​នេះ ត្រូវបានកម្លាំងអធិ​កា​រដ្ឋា​ននគ​របាល​ក្រុ​ងបា​វិ​ត សហការជាមួ​យប៉ុស្តិ៍​នគ​របា​លរដ្ឋបាលស​ង្កា​ត់បា​វិ​ត និងកម្លាំងវរសេនាតូ​ច​កា​រពារ​ព្រំដែ​នគោគលេ​ខ​៦​០​៩ បើកប្រតិបត្តិកា​រ​ស្រាវ​ជ្រា​វ និងបង្ក្រាបឃាត់ខ្លួន​បា​នកា​ល​ពីថ្ងៃ​ទី​៤ ខែកុម្ភៈ នៅសង្កាត់បាវិត ក្រុ​ងបា​វិត៕ ដោយ៖ វ៉ៃកូ

spot_img
×