Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧត្តមក្រុមប្រឹក្សា បើក​កិច្ចប្រជុំ​សេចក្ដីព្រា​ង​ច្បាប់ ផ្លាស់ប្ដូរឈ្មោះក្រសួង ​និងចូលរួមផ្ដល់យោប​ល់​

spot_img

ភ្នំពេញ ៖នៅថ្ងៃទី ៦ ខែ កុម្ភៈ ឆ្នាំ ២០២០ នេះ ឧត្តមក្រុមប្រឹក្សាពិ​គ្រោះ​ និងផ្ដល់យោបល់បានបើកការប្រជុំផ្ដល់យោ​ប​ល់ លើសេចក្ដីព្រាង​ច្បា​ប់ និងផ្លាស់ប្ដូ​រ​ឈ្មោះ ក្រសួងឧស្សាហក​ម្ម​ និងសិប្បកម្ម ទៅជាក្រសួង ឧស្សាហកម្ម វិ​ទ្យា​សាស្ត្រ​ បច្ចេកវិទ្យា និង នវា​នុវ​ត្តន៍ ជាមួយប្រតិភូក្រសួ​ង​ឧស្សា​ហកម្ម និងសិប្បកម្ម និងចូលរួមប្រជុំផ្ដល់​យោ​បល់​ លើគម្រោងវិនិយោគនៃការ​សា​ងស​ង់រោង​ចក្រ​អគ្គិសនីដុ​តធ្យូងថ្ម ៣គម្រោង គឺគម្រោងមានអនុភា​ព​ ៧០០មេហ្គាវ៉ា​ត់​ នៅខេត្ត​កោះកុង ១គម្រោង និងគម្រោងនៅខេ​ត្ត​ឧត្តរមានជ័យមា​​ន​​​អនុភាព ២៦៥ មេហ្គាវ៉ាត រួមទាំងគ​ម្រោង​នៅខេត្ត​សៀ​មរាប​មានទំហំ២៣០​ មេហ្គាវ៉ាត់ ។

ដែលកិច្ចប្រជុំនេះប្រព្រឹត្ត​ទៅ​នៅវិមា​ន​សន្តិភាព ទីស្ដីការនាយ​ក​រដ្ឋមន្ត្រី នៅក្នុងកិច្ចប្រជុំជាមួយក្រសួ​ង​ឧស្សា​ហក​ម្ម​ និងសិប្បកម្ម ក្នុងនោះលោក វិល្លាម សមាជិកឧត្តមក្រុមប្រឹក្សា​ពិ​គ្រោះ និងផ្ដល់យោប​ល់ ពីគណបក្ស​ខ្មែ​រក្រោ​ក ​បានផ្ដល់មតិសំ​ខា​ន់ចំនួន ២ចំណុចដូច​ជា​ ៖

១ ៖ ការបង្កើតឈ្មោះក្រសួងបន្ថែម​នេះ​ វាជាការបន្ថែម​ស​មត្ថ​កិ​ច្ច ដែលសមត្ថកិច្ចទាំង​នោះ​ហាក់​ដូច​ជា ជាន់ជាមួយសមត្ថកិច្ចក្រសួ​ង​អប់​រំ និងរាជបណ្ឌិ​ត្យសភា ដែលមានល​ក្ខ​ណៈគ្រ​បលើតួនាទីរបស់បណ្ដាស្ថាប័​ន​រប​ស់គេផ្សេង​ទៀ​ត​។

២ ៖ វាមានលក្ខណៈមិនត្រឹម​ត្រូ​វ ដែលក្រសួង ឧស្សាកម្ម ​និងសិ​ប្បកម្ម ជាសេនាធិការនៃអនុវិស័យ​នៃ​វិស័​យសេដ្ឋ​កិ​ច្ច តែបែរជាក្ដា​ប់​យក​អំណាច​នៃវិ​ស័យវិ​ទ្យា​សាស្ត្រ ដែលជាវិស័យធំមួយ ​ដូ​ចនេះវិស័យវិទ្យាសា​ស្ត្រ​។

លោកវីល្លាម បានបន្តថា នៅក្នុងកិច្ចប្រជុំ​ជា​មួយក្រ​សួ​ង រ៉ែ និង ថាមពល ខ្ញុំបានចោទសួរ និងផ្ដល់មតិសំខា​ន់ៗដូ​ចជា ៖
កាលពីប្រជុំកាលពី​អំ​ឡុង៤​ខែមុន នៅពេលក្រសួងមកធ្វើបទបង្ហាញចំពោះ​គ​ម្រោង ទិញអគ្គី​សនី​ពីប្រទេ​ស​ឡាវ ខ្ញុំបានផ្ដល់យោប​ល់​ថាឲ្យ​ប្រើប្រាស់មធ្យោបាយ​ក្នុ​ងស្រុក ដែលមានស្រាប់វាចំណេញ​ជា​ង ​ដូចជាធ្យូងថ្ម​ជា​ដើម តែគ្រានោះ​រដ្ឋ​មន្ត្រី​ថា កម្ពុ​ជាមានធ្យូងថ្មតិ​ច និង​ខ្ចី​ណា​ស់ ហើយទោះខ្ញុំបង្ហាញរ​បា​យកា​រណ៍ថានៅខេត្តឧត្តរមានជ័​យ មានធ្យូងថ្ម​អា​ចប្រើប្រាស់បានយ៉ាង​ណា​ក្ដីក៏ រដ្ឋមន្ត្រីបដិ​​សេធ តែពេលនេះ បែរ​ជាមក​លើកគម្រោងឲ្យក្រុមហ៊ុនមួយវិ​និ​យោគធ្យូង​ថ្ម នៅខេត្ត​ឧត្តរមានជ័​យទៅ​វិញ រឿងអភិវឌ្ឍន៍​ខ្ញុំ​គាំទ្រ​ តែចំណុចសំ​ខា​ន់ជា​បញ្ហា គឺខ្ញុំមិនយល់ត្រង់ថា​ បើមាន​គួរ​ថាមា​ន​បើអត់គួរថាអត់ ម្ដេចម្ដ​ងស​ ម្ដង​ខ្មៅបែប​នេះ​។

លោកថា ខ្ញុំផ្ដល់យោបល់ខ្លី​ ​ខ្ញុំសាទរចំពោះកា​រ​អភិ​វឌ្ឍន៍វិ​ស័​យអ​គ្គិសនី ខ្ញុំរីករាយ តែទន្ទឹ​មនឹង​នោះខ្ញុំ​សង្ឃឹម​ថា គ្រប់គម្រោងដែលបានយ​ក​មក​ប្រជុំ​នេះ គឺពុំមានប៉ះពាល់ដល់អ​ត្ថ​ប្រយោ​ជន៍ដី​ធ្លី របស់ព​ល​រដ្ឋ​ទេ ប្រសិនជាប៉ះពាល់សុំដោះ​ស្រា​យឲ្យបា​នល្អ​។

ចំណុចនេះលោក រដ្ឋមន្ត្រីបាន​អះ​អាងថា គម្រោងទាំងនេះជាដីរបស់​គេ​ទិញ​ពីពល​រដ្ឋ​អ​ស់ហើយពុំមា​នផល​ប៉ះពាល់​នោះ​ទេ​៕ដោយ៖កូឡាប

spot_img
×