Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់សន្តិ​សុ​ខផ្សារ សូរិយ៉ាម៉ល​ម្នាក់ មា​នសារ​ធា​តុញៀ​ន​លួ​ចកញ្ច​ក់រ​ថយន្ត

spot_img

ភ្នំពេញ៖ អធិការដ្ឋាននគរបាលខណ្ឌ​៧មករា បានឲ្យដឹងថា នគរបាលចាប់ខ្លួនបុរសម្នាក់ ករ​ណីលួ​ចកញ្ច​ក់រ​ថយន្ត នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង២៣និង៣០នាទី​ ត្រង់ចំនុច មុខផ្ទះលេខ ១៩៣អឺ០ ផ្លូវ២១៧ ភូមិ ៣ សង្កាត់អូឬស្សី៣​ ខ​ណ្ឌ៧មករា។

សង្ស័យឈ្មោះ​ ​សុខ សុភ័ណ្ឌ ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរសន្តិ​សុ​ខផ្សារ សូរិយ៉ាម៉ល​ មានទីលំនៅមិនពិតប្រា​ក​ដ ត្រូវបានឃាត់​ខ្លួនពិ​និត្យទឹ​កនោមមា​នសារ​ធា​តុញៀ​ន​។

ជនរងគ្រោះម្ ឈ្មោះ គ្រុយ ចំរើន ភេទ ប្រុស អាយុ ៣៣ឆ្នាំ មុខរបរអ្នកបើ​ក​បរ​រថយន្ត មានទីលំនៅ ផ្ទះកើតហេតុខាងលើ ​។​

វត្ថុតាង និង សម្ភារចាប់យកពីជនសង្ស័​យ​រួម​មាន​ កញ្ចក់រថយន្តរបស់ជនរ​ង​គ្រោះចំនួ​ន ២ ដែក​សម្រាប់ឆ្កឹះសោ​ចំនួន ៤ សរសៃ ទួណឺវិស​ចំនួ​ន២ ម៉ូតូជិះធ្វើស​ក​ម្មភាព​ចំនួន ១ គ្រឿង មួកកាសពណ៌ចំ​នួ​ន ១ ។

ចំពោះកញ្ចក់រថយន្តសម​ត្ថ​កិច្ច បានប្រគល់ឲ្យជនរងគ្រោះវិញហើយ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃា​ត់​ខ្លួននៅអធិ​ការរ​ដ្ឋានន​គរ​បា​ល​ខ​ណ្ឌ ៧មករា ដើម្បីកសាងសំណុំរឿង​ប​ញ្ជូនទៅសាលាដំបូងរាជ​​ធានី​ភ្នំពេញ ចាត់កាតាមនីតិវិធីច្បា​ប់​៕ដោយ៖កូឡាប

spot_img
×