Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រកាសសេចក្តី​សម្រេច​ទ​ទួល​ស្គាល់​គណៈ​កិត្តិយស គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ស្វាយជ្រំ និង​ក្រុ​កាកបាទក្រហម​ឃុំ នៃ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង​

spot_img

​ខេត្តស្វាយរៀងៈ​​លោកស្រី ពៅ សុភាព ហេ​រញ្ញឹក គណៈ​ក​ម្មា ធិ​ការ សាខា តំណាង​លោក ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា ​នៅ​ព្រឹក​ថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២០ បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ធ្វើ​ពី​ធី​ប្រកាសសេចក្តី​សម្រេច​ទទួល​ស្គាល់​សមាសភាព​គណៈ​កិត្តិយស អនុសាខា​ស្រុក​ស្វាយជ្រំ ចំនួន ៧ នាក់ គណៈកម្មាធិការ​អនុសាខា​ចំនួន ១១ នាក់ និង​ក្រុម​កាកបាទក្រហម​ឃុំ​ចំនួន ១១១ នាក់ សរុប ១២៩ នាក់ ដែល​បាន​ប្រព្រឹត្តទៅ​នា​សាលប្រជុំ​សាលាស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង ។

​ពិធី​នេះ​ក៏មាន​ការអញ្ជើញ ចូលរួម​ពី​សំណាក់​លោក លោកស្រី​ជា​គណៈ​កិ​ត្ត​យស គណៈកម្មាធិការ​អនុសាខា​ស្រុក និង​ក្រុម​កាកបាទក្រហម​ឃុំ​ទាំង ១៦ ក្នុងស្រុក​ស្វាយជ្រំ ។

​បន្ទាប់ពី​លោក សរ វណ្ណា នាយក​សាខា អាន​នូវ​សេចក្តីសម្រេច​ទទួលស្គាល់​សមាស ភាព​គណៈ​កិត្តិយស គណៈកម្មាធិការ​អនុសាខា​ស្រុក រួចមក លោក សុទ្ធ កឹម​ច័ន្ទ ប្រធាន​កិ​ត្ត​យស​អនុសាខា​ស្រុក មាន​ចំណាប់អារម្មណ៍ និង​បាន​ផ្តាំផ្ញើ​ដល់​លោក លោកស្រី​ទាំងអស់​ដែល​ទើបតែ​ប្រកាស​ទទួលស្គាល់​ថ្មី ត្រូវខិតខំ​ប្រឹងប្រែង​លើ​ការងារ​មនុស្សធម៌ ដើម្បី​ផលប្រយោជន៍​ក្នុងការ​ជួយសង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ និង​រងគ្រោះ​ដោយសារ​គ្រោះមហន្តរាយ​ផ្សេងៗ ។

លោកស្រី ពៅ សុភាព ហេ​រញ្ញឹក​គណៈកម្មាធិកា​រ​សាខា បានបញ្ជាក់​ពី​ខ្លឹមសារ សំខាន់ៗ​សម្រាប់​សាខា អនុសាខា​ត្រូវអនុវត្ត​ឲ្យ​បាន​សម​ស្រម​តាម​យន្តការ​នៃ​ការដឹកនាំ ការគ្រប់គ្រង​តាមបែប​វិមជ្ឈការ ផ្សា​ផ្ជា​ប់​ទៅនឹង​វិស័យ​ស្នូល​ទាំង ៤ របស់​កាកបាទក្រហម​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដោយ​យកចិត្តទុកដាក់​ក្នុងការ​លើកកម្ពស់ មូលដ្ឋានគ្រឹះ សមត្ថភាព​ជំនាញ និង​ការបម្រើ​ឲ្យ​ការងារ​មនុស្សធម៌ ដើម្បី​ធានាបាន​នូវ​កិត្តិនាម​របស់​កាកបាទ​ក្រហម​កម្ពុជា ដែលជា​ជំនួយការ​ឲ្យ​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​សាធារណៈ​លើ​វិស័យ​មនុស្សធម៌ ។ លោកជំទាវ​ក៍បាន​កោត​សរសើរ និង​ផ្តាំផ្ញើ​ដល់ លោក លោកស្រី ជា​ប្រធាន អនុប្រធាន​កិត្តិយស ប្រធាន អនុប្រធាន សមាជិក សមាជិកា នៃ​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហមកម្ពុជា​ក្រុង ស្រុក​ទាំងអស់​ក្នុង​អាណត្តិ​ទី ៥ នៃ​គណៈកម្មាធិការ​សាខា (២០១៩-២០២៥) ក្រោយពី​ការប្រកាស​ហើយ ក្នុងនាម​ជា​សមាជិក សមាជិកា ស្ម័គ្រចិត្ត​ក្នុង​វិស័យ​មនុស្សធម៌ នៃ​ចលនា​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ដើម្បី​សម្រួល​ទុក្ខលំបាក របស់​ប្រជាជន និង​ខិតខំ​បន្ត​ស្វែងរក​ការគាំទ្រ​ធនធាន​ហិរញ្ញវត្ថុ និង​សម្ភារ តាម​គោលការណ៍​ស្ម័គ្រចិត្ត និង​ឆន្ទៈ​របស់​មន្ត្រីរាជការ​ស៊ីវិល កងកម្លាំងប្រដាប់អាវុធ​ទាំង ៣ ព្រះសង្ឃ សប្បុរសជន និង​ប្រជាជន​នៅក្នុង​មូលដ្ឋាន ចូលរួម​ធ្វើ​វិភាគទាន​បរិច្ចាគ​នូវ​ធនធាន​ផ្ទាល់ខ្លួន ដូចជា​ការចូល​ជា​សមាជិកភាព​បង់ប្រាក់​ប្រចាំឆ្នាំ ដាក់​ហិប​វិភាគទាន​តាម​វត្ត ទិញ​សន្លឹក​ឆ្នោតវត្ថុ​អនុស្សាវរីយ៍ និង​ចូលរួម​ជា​សប្បុរសជន​ផ្សេងៗ​ទៀត តាមរយៈ​ក្រុម​កាកបាទក្រហម​ឃុំ នៅ​ថ្នាក់​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក ដើម្បី​រួមចំណែក​ក្នុងការ​ឆ្លើយតប​ជាក់ស្តែង​នៅក្នុង​មូលដ្ឋាន ។

​បន្ទាប់ពី​ប្រកាស​តែងតាំង​រួច សមាជិក សមាជិការ​ទាំងអស់​បាន​ចូលរួម​វគ្គ បណ្តុះបណ្តាល​ទាក់ទង​ទៅនឹង​ប្រធានបទ និង​ខ្លឹមសារ​រួមមាន ប្រវត្តិ​ចលនា​អន្តរជាតិ​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម បដិរូប​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ប្រ​វត្ត​កាកបាទ ក្រហម​កម្ពុជា លក្ខណៈវិនិច្ឆ័យ ១០ យ៉ាង នៃ​សមាគមន៍​ជាតិ​ប្រទេស​នីមួយៗ ឯកសារ​មូលដ្ឋាន​ច្បាប់​របស់​កាកបាទក្រហម​កម្ពុជា យុទ្ធសាស្ត្រ ២០១១-២០២០ រចនាសម្ព័ន្ធ​របស់​កា​ក​បាទ​ក្រហម​កម្ពុជា និង​សាសនា គណៈ​អភិបាល​នៅ​ថ្នាក់​សាខា អនុសាខា ក្រុម​ប្រតិបត្តិ​នៅ​ថ្នាក់​សាខា ភារកិច្ច​របស់​គណៈកម្មាធិកា​រ​សាខា ក្រុម​កាកបាទក្រហម​ឃុំ សង្កាត់ វិមជ្ឈការ វិសហមជ្ឈការ ៕ ដោយ ៖ វ៉ៃ​កូ​

spot_img
×