Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ពេជ្រ ស្រស់ រង​ការ​គំរាម​សម្លាប់ តែ​លោក​បបួល​ជន​នោះ​វាស់ដី​បាញ់​គ្នា

spot_img

​ភ្នំពេញ​៖ ​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា និង​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោ​ប់ បាន​រង​ការ​គំរាម​សម្លាប់​។​

​លោក ពេជ្រ ស្រស់ ត្រូវបាន​គំរាម​សម្លាប់​ក្រោយពី​រូបលោក​បានស្នើរ​ដល់​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ព​ន្លឿ​ន​ការចាប់ខ្លួន​ឃាតករ មក​ដាក់ទោស តាមច្បាប់ ឲ្យ​ឆាប់រហ័ស ដើម្បី​ផ្តល់​ភាពកក់ក្តៅ​
​ដល់​ប្រជាពលរដ្ឋ​ខ្មែរ និង​ធានា​ឲ្យ​បាន ការអនុវត្ត​ច្បាប់ តម្លាភាព និង​យុត្តិធម៌ ព្រមទាំង​ផ្តល់​ភាពយុត្តិធម៌​ដល់​ជនរងគ្រោះ និង​គ្រួសារ​ជនរងគ្រោះ ដោយ​លោក​បាន​លើកឡើងថា​«​ការពិតទៅ ខ្ញុំ​មិន​ចង់​លូក​មាត់​កិច្ចការ​ជំនាញ​របស់​ក​ម្លាំ​ង​នគរបាល​យុត្តិធម៌​នោះទេ ប៉ុន្តែ​បើ​ខ្ញុំ​មិន​និយាយ គឺ​វា​តឹង​ក្នុង​ទ្រូង​ខ្ញុំ​ស្ទើ​បែក​ហើយ ពីព្រោះ​ការអនុវត្ត​ច្បាប់ មិន​តម្លាភាព គឺ​បង្កើត​ឲ្យ​មាន​ភាពអយុត្តិធម៌​កើត​ឡើងលើ​ជនរងគ្រោះ និង សង្គមជាតិ​ទាំងមូល ហើយ​ករណី​ឃាតកម្ម​ប្រើ​អាវុធ​លើ​គូរ​ដណ្តឹង​នេះ គឺជា​អំពើ​ឃោ​ឃៅ​ព្រៃផ្សៃ​ខ្លាំងណាស់ នឹង​ឆ្លុះបញ្ចាំង​ពី​ការប្រើប្រាស់​អាវុធ​ដោយ​សេរី គ្មាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ​។ ដូច្នេះ​មន្ត្រីនគរបាល​យុត្តិធម៌ មិនគួរ​បណ្តោយ​ឲ្យ​ជនល្មើស​នៅក្រៅ​ច្បាប់​យូរ​យ៉ាងនេះ​ទេ វា​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ខ្វះ​ភាពកក់ក្តៅ​លើ​ការអនុវត្ត​ច្បាប់ និង សន្តិសុខ​ផ្ទាល់ខ្លួន​របស់​ពួកគាត់ ដោយហេតុថា ការ​បណ្តោយ​ឲ្យ​ឃាតករ​មាន​សេរីភាព ដូច​ព្រលែង​ខ្លា​ឲ្យ​ដើរ​ក្នុងភូមិ​មនុស្ស​កំពុងតែ​រស់នៅ​អញ្ចឹង​ឯង​។ រូបខ្ញុំ​មិន​ជឿថា កម្លាំង​នគរបាល​យុត្តិធម៌​អសមត្ថភាព​ចាប់​ឃាតករ​នោះទេ ពីព្រោះ​មុខមាត់ និង​អត្តសញ្ញាណ​របស់​ឃាតករ​គឺ​បានបង្ហាញ​ជា​សាធារណៈហើយ ចុះ​ហេតុអ្វី​បានជា​ចាប់​មិនបាន​ទៀត ឬ​ឃាតករ​មាន​អ្នកតា​មាន​ឬ​ទ្ធិ​មក​បំបាំងកាយ​.?»​។​

​ក្រោយ​ការស្នើរ​របស់លោក ពេជ្រ ស្រស់ យ៉ាង​ដូច្នេះ មិនបាន​ប៉ុន្មាន​ម៉ោង​ផង ក៏មាន​អា​ខោ​ន Facebook​ឈ្មោះ វណ្ណា​រ៉េត ផាន់ បាន​ផ្ញើ​សារ​មក​គំរាម​សម្លាប់ ដោយ​ចូលមក​ខ​មិន​ក្នុង Facebook លោក​ថា​«​អា​ចុយ​ម្រា​យ កុំ​ចេះដឹង​ព្រ​យ័​ត្ន​ងាប់​»​។​

​យ៉ាងណា​លោក ពេជ្រ ស្រស់ មិន​ញញើត​លើ​ការ​គំរាម​នេះឡើយ ដោយ​លោក​បាន​លើកឡើងថា​«
​រូបខ្ញុំ​មិនដែល​ខ្លាច​ស្លាប់​ទេ ប៉ុន្តែ​ខ្ញុំ​ក៏​មិន​ចុះចាញ់​ពពួក​អាក្រក់​ដែរ​»​។​

​លោក​ថា គេ​ហ៊ាន​ដល់​ថ្នាក់​ចង់​សម្លាប់​ខ្ញុំ​ហើយ គ្រាន់តែ​ខ្ញុំ​បបួល​គេ ឲ្យ​មក​ប្រយុទ្ធ​គ្នា​នៅ​ទី​ភ្លឺ តើ​ខ្ញុំ​ខុស​ដែរ​?​បើ​ធ្វើ​មេដឹកនាំ​របស់គេ​បែរជា​កំសាកញី​នោះ ពិតជា​​គ្រោះមហន្តរាយ​ដល់​កូនចៅ​ហើយ​។ ម្យ៉ាងវិញទៀត​ខ្ញុំ​បបួល​គេ​វាស់ដី​បាញ់​គ្នា​នេះ គឺ​ខ្ញុំ​និយាយ​ជា​ភាសារ​ទា​ហ៊ាន​​គឺ​មិនមែន​និយាយ​ភាសារ​នយោបាយ​នោះទេ ដូច្នេះ​ការប្រកាស​ពី​ជំហរ​មិន​ខ្លាច​ពួក​អាក្រក់ គឺជា​ឥរិយាបទ​របស់​​មេដឹកនាំ​ក្រុម ឬ​មេដឹកនាំ​អង្គភាព គឺជា​ការប្រកាស​ការទទួល​ខុសត្រូវ​លើ​វាសនា​របស់​កូនចៅ​នៅក្រោម​ឱវាទ​។​ ​ហើយ​ខ្ញុំ​ក៏បាន​បញ្ជាក់ទៀតថា ៖ អ្នក​ដែល​គំរាម​សម្លាប់​ខ្ញុំ​នោះ​អាច​លេង​ជាមួយ​ខ្ញុំ​តាមផ្លូវ​វាស់ដី​បាញ់​គ្នា​ក៏បាន ឬ​លេង​ជាមួយ​ខ្ញុំ​តាមផ្លូវ​ច្បាប់ ក៏បាន ។​ខ្ញុំ​សុំ​បញ្ជាក់​សារជាថ្មី​ថា ៖ ខ្ញុំ​មិនមែន​ប្រភេទ​មេដឹកនាំ​កំសាកញី​នោះទេ ។​

​លោក​ថា មាន​អា​ខោ​ន​Facebook​មានឈ្មោះ​​វណ្ណា​រ៉េត ផាន់ បាន​ផ្ញើ​សារ​មក​គំរាម​សម្លាប់​ខ្ញុំ ក្រោយ​ខ្ញុំ​ស្នើ​ដល់​ឯកឧត្តម​នេ​ត សាវឿន ព​ន្លឿ​ន​ឲ្យ​ចាប់​ឃាតករ​បាញ់សម្លាប់​គូរ​ដណ្តឹង​ខ្លួនឯង​កន្លង​ទៅនោះ សារ​គំរាម​សម្លាប់​ខ្ញុំ​នេះ​គឺ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញថា​ខ្សែ​របស់​ឃាតករ​មិន​ណ​យ​ទេ ទើប​ចាប់​មិនបាន​សោះ​ដូច្នេះ​ដើម្បី​សុវត្ថិភាព​ខ្ញុំ​ផ្ទាល់ខ្លួន​គឺ​ខ្ញុំ​​នឹងដាក់​ពាក្យបណ្តឹង​ទៅ​អគ្គស្នងការ​នគរបាល​ជាតិ ដើម្បី​ស្រាវជ្រាវ​អ្នក​គំរាម​សម្លាប់​ខ្ញុំ និង​ដើម្បី​ធានា​នូវ​សុវត្ថិភាព​របស់ខ្ញុំ​ផង​។ រូបខ្ញុំ​មិនដែល​ខ្លាច​ស្លាប់​ទេ ហើយ​ខ្ញុំ​ក៏​មិន​ចុះចាញ់​ពពួក​អាក្រក់​ដែរ​។

​សូម​ជំរាប​ថា ពេលនេះ​លោក ពេជ្រ ស្រស់ បាននិងកំពុង​រៀបចំ​ពាក្យបណ្តឹង​តាមផ្លូវ​ច្បាប់ដាក់ទៅ​សមត្ថកិច្ច​ជំនាញ​ដើម្បី​ចាត់ការ​លើ​ជន​គំរាម​សម្លាប់​រូបលោក ហើយ​លោក​មាន​ជំនឿ​យ៉ាង​មុត​លើ​សមត្ថកិច្ច​ជំនាញ ក្នុង​ការវែកមុខ​ចាប់ខ្លួន​ជននេះ​មក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕ ដោយ​៖​កូ​ឡាប​

spot_img
×