Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ជនជាតិ​ចិន ដែល​ឆ្លង​មេរោគ​កូ​រ៉ូ​ណាវី​រុស នៅ​ក្រុងព្រះសីហនុ លទ្ធផល តេស្ត​បង្ហាញថា អវិជ្ជមាន​

spot_img

​ភ្នំពេញ​៖ ក្រោម​ការយកចិត្តទុកដាក់​ថែទាំ និង​ការព្យាបាល បុរស​ជនជាតិ​ចិន ដែល​ឆ្លង​មេរោគ​កូ​រ៉ូ​ណាវី​រុស នៅ​ក្រុងព្រះសីហនុ លទ្ធផល តេស្ត​បង្ហាញថា អវិជ្ជមាន លើក​ទី​១​។ ក្រសួងសុខាភិបាល បញ្ជាក់ថា​អ្នកជំងឺ​ជនជាតិ​ចិន​ដែល​ឆ្លង​វីរុស​កូ​រ៉ូ​ណា មាន​សុខភាព​ល្អប្រសើរ​ដូច​ធម្មតា​ឡើងវិញ ខណៈ​ការធ្វើ​តេស្ត​២​លើក បង្ហាញ​លទ្ធផល​អវិជ្ជមាន​។​

​បើ​យោងតាម​ការចុះផ្សាយ របស់​ផេ​ក​ហ្វេ​ស​បុក នាយកដ្ឋាន​ប្រយុទ្ធប្រឆាំង​ជំងឺឆ្លង ក្រសួងសុខាភិបាល នៅ​ថ្ងៃទី ៥ កុម្ភ​: ២០២០ អោយដឹងថា ជនជាតិ​ចិន​ដែល​ឆ្លង មេរោគ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី នៅ​ក្រុងព្រះសីហនុ ផ្អែក​តាម​លទ្ធផល​មន្ទី​រ​ពិសោធ​ន៏ នៃ​វិ​ទ្យ​ស្ថាន​ប៉ាស្ទ័រ​កម្ពុជា បង្ហាញថា អវិជ្ជមាន ជា​លេ​ី​ក​ទី​១ តែ​យ៉ាង​បុរស​នេះ​នៅតែ​បន្ត​ដាក់​គាត់​ក្នុង​មន្ទីរពេទ្យ​ដដែល​ដើម្បី​បន្ត​តាមដាន​សុខភាព​។​

​រហូត​ម៉ោង ៦:១៥ ល្ងាច ថ្ងៃទី ៥ កុម្ភ​: ២០២០ អ្នក​ប៉ះពាល់​កន្លែង​ផ្សេងៗ​គ្នា​ជាមួយ​អ្នកជំងឺ និង​អ្នកជិះ​យន្តហោះ​ជាមួយ​អ្នកជំងឺ រហូត​ពេលនេះ អ្នក​ទាំងនោះ​ពុំមាន​អ្នកចេញ​រោគសញ្ញា​អ្វី​នៅ​ឡេ​ី​យ​ដែរ​។
​មន្ត្រី​ជំនាញ​នឹង​បន្ត​តាមដាន​សុខភាព​អ្នក​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​ទាំងអស់​ជា​រៀងរាល់ថ្ងៃ ។

​គ្រូពេទ្យ​ថែទាំ​អ្នកជំងឺ​ក៏ គ្មាន​ចេញ​រោគសញ្ញា​អ្វី​ទេ និង​គ្រប់​គ្រូពេទ្យ​បំ​រេី​ការ​នៅ​មន្ទីរពេទ្យ​ក្រុងព្រះសីហនុ កំពុង​បំ​រេី​ការងារ​ក្នុង​មន្ទីរពេទ្យ​ជាធម្មតា ។

​រហូត​ពេលនេះ​ពុំទាន់​រក​ឃេី​ញ​ករណី​ជំងឺ​កូ​រ៉ូ​ណាវី​រុស​ថ្មី​ទៀត​ទេ ។​

ក្រសួងសុខាភិបាល​កម្ពុ​ជា នៅ​រសៀល​ថ្ងៃទី​០៦ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់​ពី​លទ្ធផល​នៃ​ការធ្វើ​តេស្ត លើ​វត្ថុ​វិភាគ​របស់​អ្នកជំងឺ​ជនជាតិ​ចិន​ម្នាក់ ដែល​បាន​រកឃើញ​មាន​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី នៅ​ខេត្ត​ព្រះសីហនុ ដោយ​លទ្ធផល​នៃ​ការធ្វើ​តេស្ត​ចំនួន​២​លើក បង្ហាញ​នូវ​លទ្ធផល​អវិជ្ជមាន​។​
​ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា បច្ចុប្បន្ន​អ្នកជំងឺ​មាន​សុខភាព​ល្អប្រសើរ​ដូច​ធម្មតា​វិញ​ហើយ រីឯ​ការធ្វើ​តេស្ត​លើ​វត្ថុ​វិភាគ​របស់​អ្នកជំងឺ​រូបនេះ ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បានបង្ហាញ​លទ្ធផល​អ​វិជ្ជមាន​ចំនួន​២​លើក គិត​ត្រឹម​ថ្ងៃទី​០៦ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ​។​

​ក្រសួង​បញ្ជាក់ថា ថ្វីត្បិតតែ​សុខភាព​របស់​ជនជាតិ​រូបនោះ មាន​សភាព​ល្អប្រសើរ និង​ដើម្បី​ឲ្យ​មាន​ភាពច្បាស់លាស់ តាម​ការពិភាក្សា​ជាមួយ​អង្គការ​សុខភាព​ពិភពលោក អ្នក​មិនទាន់​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​នៅ​ថ្ងៃទី​០៦ ខែកុម្ភៈ ឆ្នាំ​២០២០ នេះ​នៅឡើយ​ទេ ដោយ​ទុក​តាមដាន​បន្ថែមទៀតរ​ហូត​ដល់​ថ្ងៃអាទិត្យ​ទី ០៩ ខែកុម្ភៈ ឆ្នាំ​២០២០ ដើម្បី​រង់ចាំ​ការធ្វើ​តេស្ត​ជាថ្មី​ម្តងទៀត ទៅតាម​វិធាន​វេជ្ជសាស្ត្រ ក្នុងការ​បញ្ជា​ក់នូវ ភាព​សះស្បើយ​ដោយ​មិនមាន​វីរុស​កូ​រ៉ូ​ណា​ថ្មី ពិតប្រាកដ​របស់​អ្នកជំងឺ​។​

​ក្រសួងសុខាភិបាល​បានបញ្ជាក់​ទៀតថា នៅពេល​វិភាគ​ធ្វើតេស្ត​បង្ហាញ​លទ្ធផល​អវិជ្ជមាន វីរុស​កូ​រ៉ូ​ណា​ថ្មី​នេះ ជា​លើក​ទី​៣ នៅ​ថ្ងៃទី​១0 ខែកុម្ភៈ ឆ្នាំ​២០២០​នោះ ក្រសួង​នឹង​រៀបចំ​តាម​លក្ខណៈ​បច្ចេកទេស ឲ្យ​អ្នក​ជំ​ង​ចេញពី​មន្ទីរពេទ្យ​តែម្តង ហើយ​សមាជិកគ្រួសារ​គាត់​បីនាក់​ទៀត ដែលមាន​អវិជ្ជមាន​វីរុស ក៏​នឹង​បាន​រួច​ផុតពី​ការសង្កេត​តាមដាន​សុខភាព​ចំនួន​១៤​ថ្ងៃ ស្របពេល​ជាមួយគ្នា​ទៅនឹង​ការចាកចេញ​ពី​មន្ទីរពេទ្យ​របស់​អ្នកជំងឺ​។​

​សូមបញ្ជាក់ថា លោក ចា ជិន​ហូរ អាយុ​៦០​ឆ្នាំ ដែល​ផ្ទុក​ជំងឺ​ផ្លូវដង្ហើម​ថ្មី​កូ​រ៉ូ​ណា បានធ្វើ​ដំណើរ​មកពី​ទីក្រុង​វូ​ហាន ជាមួយ​ក្រុមគ្រួសារ​៣​នាក់​ទៀត មកដល់​ក្រុងព្រះសីហនុ ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២០​។ បន្ទាប់ពី​មកដល់​រយៈពេល​២​ថ្ងៃ លោក​មាន​អាកា​រៈ​ក្អក ក្តៅខ្លួន​ខុសធម្មតា ហើយ​ត្រូវបាន​មន្ត្រី​សុខាភិបាល យក​សំណាក​បំពង​ក​ទៅពិនិត្យ​ឃើញថា គាត់​មាន​ជំងឺ​រលាក​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​កូ​រ៉ូ​ណា នៅ​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២០៕ ដោយ​៖​កូ​ឡាប​

spot_img
×