Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​មេបន​ម្នាក់ នាំ​នារី​ក្មេងៗ​អោយ​រួមភេទ​ជាមួយ​ភ្លៀវ​នៅតាម​ផ្ទះសំណាក់ និង សណ្ឋាគារ

spot_img

​ភ្នំពេញ​៖ កម្លាំង​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់ និង​ជនរងគ្រោះ​ចំនួន​០៦​នាក់ ស្រី (​អនីតិជន​០២​នាក់​) ករណី ប្រព្រឹត្ត​អំពើ​សញ្ចារកម្ម (​នាំ​នារី​ក្មេងៗ​ឲ្យ​រួមភេទ​ជាមួយ​ភ្ញៀវ​នៅតាម​ផ្ទះសំណាក់ និង​សណ្ឋាគារ​) នៅ​ចំណុច ០២​គោលដៅ ផ្សេងគ្នា​។​

​ដោយមាន​ការចង្អុលបង្ហាញ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​០៦ ខែកុម្ភៈ ឆ្នាំ​២០២០ វេលា​ម៉ោង ១៥​ម៉​០០​នាទី កម្លាំង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​ចុះ​អនុវត្ត​ចំណារ​អនុញ្ញាតិ​ឲ្យ​បង្ក្រាប​ជាក់ស្តែង​លេខ ០១០ អ​.​យ​.​វ ចុះ​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០២០ របស់លោក សេង ហៀ​ង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយបាន​ធ្វេ​ី​ការឃាត់ខ្លួន​ជនសង្ស័យ ០១​នាក់ និង​ជនរងគ្រោះ​ចំនួន ០៦​នាក់ ស្រី (​អនីតិជន ០២​នាក់​) ករណី ប្រព្រឹត្ត​អំពើ​សញ្ចារកម្ម (​នាំ​នារី​ក្មេងៗ​ឲ្យ​រួមភេទ​ជាមួយ​ភ្ញៀវ​នៅតាម​ផ្ទះសំណាក់ និង​សណ្ឋាគារ​) នៅ​ចំណុច ០២​គោលដៅ ផ្សេងគ្នា ៖

១. នៅ​ចំណុច​ភោជនីយ៍ដ្ឋាន ម្លប់​ស្បូវ​មាន​លាភ ផ្លូវ​លេខ​១០០៣ កែង​ផ្លូវ​លេខ​១៩៥៦ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ឃាត់ខ្លួន​ជនសង្ស័យ ០១​នាក់ ឈ្មោះ កេ​ត រតនៈ ហៅ អា​ហ្សា ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ជនជាតិខ្មែរ និង​ជនរងគ្រោះ​ចំនួន ០២​នាក់ ស្រី (​នីតិជន​) ។​

២. នៅ​ចំណុច​ផ្ទះសំណាក់ ស្វី​ត​ប៊ូ​ទិ​ក​ម៉ូ​តែ​ល (Sweet Boutique Motel) ផ្លូវ​លេខ​១០០៣ កែង​ផ្លូវ​បេតុង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ជនរងគ្រោះ ចំនួន ០៤​នាក់ ស្រី (​អនីតិជន ០២​នាក់​) ។ មកកាន់​ការិយាល័យ ដើម្បី​ធ្វើការ​សាកសួរ និង​ស្រាវជ្រាវ ។

​បច្ចុប្បន្ន​ការិយាល័យ​កំពុង​កសាង​សំណុំរឿង និង​ប​ញ្ជូ​ជនសង្ស័យ​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ចំណែក​ជនរងគ្រោះ​ចំនួន ០៦​នាក់ (​អនីតិជន ០២​នាក់​) ប្រគល់ជូន​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ​៕​ដោយ​៖​កូ​ឡាប​

spot_img
×