Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកនាយ​ឧត្តមសេនីយ៍ ម៉ឹង សំផន អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ចូលរួម​រក្សា​សន្ដិភាព និង​ការពារ​ដាច់ខាត​មិនឲ្យ​មាន​សង្គ្រាម ដើម្បី​ទទួលបាន​ការអភិវឌ្ឍ​ន៍​បន្ដទៀត​

spot_img

​ស្វាយរៀង​៖ លោកនាយ​ឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០១៨​នេះ​បាន​ធ្វើ​ការអំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ចូលរួម​រក្សា​សន្តិភាព​និង​ការពារ​ដាច់ខាត​មិនឱ្យ​មាន​សង្គ្រាម​ដើម្បី​ទទួលបាន​នូវ​ការអភិវឌ្ឍ​ជា​បន្តទៅទៀត​។ លោក​បាន​មានប្រសាសន៍​ដូច្នេះ​នៅក្នុង​ឱកាស​ដែល​លោក​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ អគារ​រដ្ឋបាល​របស់​សាលាឃុំ​សំរោង ស្ថិតក្នុង​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង ដែលជា​អំណោយ​របស់​លោក​ផ្ទាល់ ព្រមទាំង​មាន​ការចូលរួម​ពី​សំណាក់​លោក​នាយ​ឧត្តមសេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង និង​លោក​ឧ​កញ្ញ៉ា លី យូ​គៀក​។​

​ថ្លែង​ក្នុង​ឱកាស​នោះ​លោក នាយ​ឧត្តមសេនីយ៍ ម៉ឹង សំផន បាន​មានប្រសាសន៍​ទៅកាន់​ប្រជាពលរដ្ឋ​ជាង​មួយ​ពាន់​នាក់ ដោយ​បាន​នាំមក​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល​ជានិច្ចកាល​តែងតែ​នឹករលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង​។​

លោកនាយ​ឧត្តមសេនីយ៍ បាន​មានប្រសាសន៍​បន្ត​ទៀត​ថា ៖ ប្រទេស​កម្ពុជា គឺ​ធ្លាប់បាន​ឆ្លងកាត់​នូវ​ភ្លើងសង្គ្រាម​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ជួប​ការលំបា​ករាល់ ហេដ្ឋារចនាសម្ព័ន្ធ ត្រូវបាន​បំផ្លិចបំផ្លាញ​អស់​គ្មាន​ស់ តែ​ក្នុង​រយៈពេល​៣៩​ឆ្នាំ​កន្លងមកនេះ ក្រោម​ការដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ដឹកនាំ​នាវា​កម្ពុជា ឱ្យមាន​ការរីកចម្រើន​ទាំង​ក្នុង​កម្រិត​ជាតិ និង​លើ​ឆាក​អន្តរជាតិ ដោយ​បាន​ផ្តោត​សំខាន់ ទៅលើ​វិស័យ​៤ ជា​អាទិភាព​មាន ទឹក ភ្លើង ផ្លូវ និង​ធនធានមនុស្ស ដូច្នេះ​យើងទាំងអស់គ្នា​ត្រូវតែ​នាំ​គ្នា​រក្សា​សុខ​សន្តិភាព​នេះ​ឲ្យ​ស្ថិតស្ថេរ​យូរអង្វែង និង​ការពារ​ដាច់ខាត​កុំឲ្យ​កើត​មាន​សង្គ្រាម​។​

នាយ​ឧត្តមសេនីយ៍​ផ្តាំផ្ញើ ដល់​អាជ្ញាធរ​ដែនដី​កងកម្លាំង​ប្រដាប់ ត្រូវ​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ល្អប្រសើរ​បន្ថែមទៀត ជា​ពិសេស​ត្រូវ​ផ្តល់​សេវា​សាធារណៈឲ្យ​បាន​រហ័សនៅក្នុង​មូលដ្ឋាន បន្ថែម​ជាង​នេះ ត្រូវ​រួមគ្នា​ថែរក្សា​សមិទ្ធផល​ដែល​មាន​ស្រាប់ និង​បន្ត​កសាង​ឲ្យបាន​ច្រើន​បន្ថែមទៀត ក្នុង​ការសំរួល​ដល់​ការរស់នៅ​របស់​ពលរដ្ឋ​ឲ្យមាន​ជីវភាព​ធូ​ធារ​។​

​លោក ងួន រ៉ាំ អភិបាលស្រុក​ចន្ទ្រា​បាន​មានប្រសាសន៍​ឱ្យដឹង​ផង​ដែរ​ថា ៖ ​ដោយ​ផ្អែក​តាម​សំណូមពរ​របស់​ក្រុមប្រឹក្សា​ឃុំ​និង​ប្រជាពលរដ្ឋ​ដែល​បាន​លើកឡើង​ក្នុង​វេទិកា​ថ្នាក់ស្រុក ខេត្ត​នៅ​តាម​បណ្តា​ឃុំ​ទាំង​៦​ក្នុងស្រុក​ចន្ទ្រា ​ពុំទាន់​មាន​សាលាឃុំ​ត្រឹមត្រូវ​តា​ម​ស្តង់ដា សម្រាប់​ធ្វើការ​បម្រើ​សេវា​ជូន​ប្រជាពលរដ្ឋ លោកនាយ​ឧត្តមសេនីយ៍ មឹុង សំផន រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ អនុប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​ស្វាយរៀង ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​ចន្ទ្រា​និង​ក្រុង​បាវិត ដោយឡែក​ក្នុង​ស្រុក​ចន្ទ្រា​លោក​ទទួល​បន្ទុក​តាម​ឃុំ​ទាំង​៦​ក្នុងស្រុក​ជួយ​សាងសង់​អគារ​សាលាឃុំ​ឱ្យបាន​គ្រប់​ឃុំ​ក្នុង​ឆ្នាំ​២០១៧​។ ជំហាន​ដំបូង​លោក​បាន​រក​ទីតាំង​ដី​ភូមិ​មួយ​កន្លែង​សម្រាប់​សាងសង់​សាលា​ឃុំ​សំរោង​ដោយ​ឃុំ​សំរោង​គ្មាន​ដី​សាងសង់​សាលាឃុំ​រួច​ហើយ​លោក​បាន​ទិញ​ដី​របស់​ប្រជាពលរដ្ឋ​មួយ​កន្លែង​នឹង​បាន​កសាង​សាលាឃុំ​ស្ថិតនៅ​ភូមិ​ចេក​ឃុំ​សំរោង​ស្រុក​ចន្ទ្រា​ខេត្ត​ស្វាយរៀង​អស់​ទឹកប្រាក់​១.៥០០​ដុល្លា នៅ​ថ្ងៃ​ទី​៧​ខែ​សីហា​ឆ្នាំ​២០១៧​លោក​បាន​ចាប់ផ្តើម​បញ្ចុះ​បឋមសិលា​សាងសង់​អគារ​០១​ខ្នង​ដែល​មាន​ទំហំ​បណ្តោយ​ប្រវែង​១២​ម៉ែត្រ​ទទឹង ៨​ម៉ែត្រ រ៉ង់​ដា​ខាងមុខ​(៥​ម៉ែត្រ​×៤​ម៉ែត្រ​)​និង​ធ្វើ​របង​បេតុង អណ្តូងទឹក​០១​ជម្រៅ​១១៥​ម៉ែត្រ បង្គន់​អនាម័យ​០១​បន្ទប់ បន្ទប់ទឹក​០១ ដង​ទង់ជាតិ សម្ភារៈ​ការិយាល័យ​កុំព្យូទ័រ​និង​ព្រីនធ័​រ សរុប​ទឹកប្រាក់​អស់​ចំនួន ៣៩.៦៦០​ដុល្លារ ហើយ​បាន​ដំណើរការ​សាងសង់​រួចរាល់​ដែល​រៀបចំ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អគារ​សាលាឃុំ​សំរោង ស្រុក​ចន្ទ្រា​ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​អាទិត្យ ១៣ រោជ ខែ​បុស្ស ឆ្នាំ រកា នព្វ​សក័ ព​.​ស ២៥៦១​ត្រូវ​និង​ថ្ងៃទី​១៤​ខែ​មករា​ឆ្នាំ​២០១៨​នេះ​។​

លោក​អភិបាលស្រុក​បាន​មានប្រសាសន៍​បន្ត​ទៀត​ថាៈ​ឆ្លើយតប​ទៅនឹង​ការអំពាវនាវ​របស់​លោក​នាយ​ឧត្តមសេនីយ៍ ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​ចន្ទ្រា​និង​ក្រុង​បាវិត អស់លោក លោកស្រី ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​ចន្ទ្រា​ទទួលបន្ទុក​តាម​ឃុំ បាន​ឧបត្ថម្ភ​ថវិកា​ដំណើរការ​សាងសង់​អគារ​សាលាឃុំ​៤​ទៀត​មាន​ឃុំ ចន្ទ្រា ឃុំ ច្រេស ឃុំ ទួល​ស្តី និង​ឃុំ មេ​. សរ​. ថ្ង​ក ដែល​មាន​ទំហំ​ដូច​អគារ​សាលាឃុំ​សំរោង​ដែរ​និង​បាន​រៀបចំ​កែសម្រួល​ប្លង់​ឱ្យ​ប្រហាក់ប្រហែល​តាម​សេចក្តីណែនាំ​របស់​ក្រសួងមហាផ្ទៃ ចុះ​ថ្ងៃ​ទី​១២​ខែ​កញ្ញា​ឆ្នាំ​២០១៧​ស្តី​ពី​ការសាងសង់ ការជួសជុល​និង​កែលំអ​សលា​ឃុំ​. សង្កាត់​។​

​ក្នុងឱកាស​នោះ​ដែរ​សំរាប់ ប្រជាពលរដ្ឋ​ដែល​បាន​អញ្ជើញ​ចូលរួម ក្នុង​ពិធី​នាពេល​នោះ​ម្នាក់ៗ​ទទួលបាន​សា​រ៉ុង​ម្នាក់​១ និង​អំណោយ​ស៊ីម៉ង់​ចំនួន​១០០​តោន របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន តាមរយៈ​នាយ​ឧត្តមសេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង និង​លោកស្រី ប៉ែន ចា​ន្នី ប្រគល់​ជូន​អាជ្ញាធរ​ស្រុក​ចន្ទា ដើម្បី​កសាង​សមិទ្ធផល​នានា​ជួន​លោកគ្រូ​អ្នកគ្រូ​ម្នាក់ៗ​ថវិកា​៣​មឺ​ុ​នរៀល ជូន​ក្រុម​កងកំលាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ​ម្នាក់ៗ​ទទួលបាន​ថវិកា​៣​ម៉ឺនរៀល​ជូន​ក្រុមប្រឹក្សាឃំុ​ម្នាក់ៗ​ទទួលបាន​ថវិកា​៣​មឺ​ុ​នរៀល ជូន​ក្រុមយុវជន​ម្នាក់ៗ​ទទួលបាន​ថវិកា​២​មឺ​ុ​នរៀល​និង​ជូន​សិស្សានុសិស្ស​ម្នាក់ៗ​ទទួលបាន​ថវិកា​១​ម៉ឺនរៀល​ផងដែរ​៕​វ៉ៃកូ​

spot_img
×