Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក Xi Jinping មានប្រសាសន៍ថា មានតែ​ក្នុង​កាលៈទេសៈ នៃ​ការលំបាក ទើប​ស្គា​ល់ពី​មិត្តភក្តិ​ពិតប្រាកដ​

spot_img

​ភ្នំពេញ​៖ ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា បាន​បញ្ជាក់ថា នា​ថ្ងៃទី​៥ ខែកុម្ភៈ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បំពេញ​ទស្សនកិច្ច​ការងារ​ក្នុងប្រទេស​ចិន ហើយ​សម្តេច ក៏បាន​អញ្ជើញ​មាន​ជំនួប​ជាមួយ​លោក​Xi Jinping ប្រធានាធិបតី​ចិន និង​លោក Li Keqiang នាយករដ្ឋមន្ត្រី​ចិន​។​

​លោក Xi Jinping​មានប្រសាសន៍ថា មានតែ​ក្នុង​កាលៈទេសៈ​នៃ​ការលំបាក​ទើប​ស្គា​ល់ពី​មិត្តភក្តិ​ពិតប្រាកដ​។ ក្នុងអំឡុង​ពេលនេះ រដ្ឋាភិបាល​និង​ប្រជាជន​ចិន​កំពុងតែ​ប្រយុទ្ធ​ប្រឆាំងនឹង​ជម្ងឺ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ហើយ​សម្តេច​តេ​ជោ​ក៏​បានមក​បំពេញ​ទស្សនកិច្ច​ក្នុងប្រទេស​ចិន ក្នុងពេល​ដ៏​ពិសេស​នេះ​ផងដែរ នេះ​បានបង្ហាញ​ពី​មិត្តភាព និង​ជំនឿ​ចិត្ត​គ្នា​នៃ​មិត្តភាព​រវាង​ចិន និង​កម្ពុជា​ដ៏​រឹងមាំ​ដែល​មិនអាច​បំបែក​បាន ភាគី​ចិន​ក៏​សូម​វាយតម្លៃ​ខ្ពស់​ផងដែរ​។ ភាគី​ចិន​នឹង​មើលថែ​ប្រជាពលរដ្ឋ និង​សិស្ស​និស្សិត​កម្ពុជា នៅក្នុង​ប្រទេស​ចិន​ប្រៀប​ដូច​ប្រជាពលរដ្ឋ​ខ្លួន ដើម្បី​ធានាបាន​ការរស់នៅ និង​សុខភាព​របស់​ពួកគេ​។ ឯកឧត្តម Li Keqiang​មានប្រសាសន៍ថា ការបំពេញ​ទស្សនកិច្ច​លើក​នេះ​របស់​សម្តេច​តេ​ជោ បានបង្ហាញ​ពី​ប្រជាពលរដ្ឋ​កម្ពុជា ចូលរួម​គាំទ្រ​ដល់​ប្រទេស​ចិន ក្នុងការ​ទប់ស្កាត់​គ្រប់គ្រង​នឹង​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​។ ភាគី​ចិន​នឹង​បន្ត​ខិតខំ​ជាមួយ​ភាគី​កម្ពុជា ដើម្បី​ជំរុញ​អត្ថន័យ​នៃ​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ចិន និង​កម្ពុជា​កាន់តែ​សម្បូរបែប​។​

សម្តេច​តេ​ជោ​មានប្រសាសន៍ថា ការបំពេញ​ទស្សនកិច្ច​នេះ ដើម្បី​បង្ហាញ​ពី​រាជ​រដ្ឋ​ភិ​បាល និង​ប្រជាជន​កម្ពុជា គាំទ្រ​ពេញទំហឹង​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ចិន លើ​កិច្ច​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​មួយ​នេះ​។ នៅពេល​ចិន​ជួបនឹង​ការលំបាក ប្រជាជន​កម្ពុជា និង​ប្រជាជន​ចិន​តស៊ូ​ឈរ​ជាមួយគ្នា រួមទុក្ខ និង​ពុះពារ​ជាមួយគ្នា គឺជា​មិត្ត​“​ដែកថែប​”​ដ៏​ពិតប្រាកដ​។ សូម​ថ្លែងអំណរគុណ​ដល់​ភាគី​ចិន ដែល​បាន​យកចិត្តទុកដាក់ និង​ធានា​ដល់​ការរស់នៅ និង​សុខភាព​របស់​ប្រជាជន​កម្ពុជា ដែល​កំពុង​ស្នាក់អាស្រ័យ​ក្នុងប្រទេស​ចិន​។ ភាគី​កម្ពុជា​នឹង​បន្ត​បង្កើត​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​ជាមួយនឹង​ភាគី​ចិន ដើម្បី​ជា​កម្លាំង​ជំរុញ​ជាមួយ​ចិន​ក្នុង​ការកសាង​គ្នា​សហគមន៍​ជោគវាសនា​រួម​រវាង​ចិន និង​កម្ពុជា​។​

សម្តេច​តេ​ជោ ជា​អ្នកដឹកនាំ​បរទេស​ទីមួយ ដែល​បាន​បំពេញ​ទស្សនកិច្ច ក្នុងប្រទេស​ចិន​ក្នុងអំឡុងពេល ដែល​ប្រទេស​ចិន កំពុង​កើតមាន​នូវ​ជំងឺ​រលាក​ផ្លូវដង្ហើម ដោយ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី នេះ​បានបង្ហាញ​ពី​កម្ពុជា​គឺជា​“​មិត្ត​ដែកថែប​”​នៃ​ចិន ហើយ​ចិន​និង​កម្ពុជា​ជា​សហគមន៍​ជោគវាសនា​រួម​ដែល “​ដកដង្ហើម​រួមគ្នា និង​រួមសុខ​រួមទុក្ខ​ជាមួយគ្នា​”​យ៉ាងពិត​ប្រាកដ​៕​ដោយ​៖​កូ​ឡាប​

spot_img
×