Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ បានអះអាងថា សុខ​ភាពរ​ប​ស់ខ្ញុំ គឺនៅល្អរឹងមាំដូចធ​ម្ម​តា

spot_img

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ថ្ងៃនេះខ្ញុំត្រូវដឹកនាំកិច្ចប្រជុំពេញអ​ង្គគ​ណៈរដ្ឋមន្រ្តី នៅម៉ោង ៨:៣០ ព្រឹកថ្ងៃសុក្រ ទី៧ ខែកុម្ភៈ ឆ្នាំ២០២០ នេះ ខ្ញុំសូមជម្រាបបងប្អូនផងដែរ អំពីសុខភាពរ​បស់ខ្ញុំ គឺនៅល្អរឹងមាំដូ​ច​ធម្ម​តា។ សូមអរគុណបងប្អូន​ដែ​លមា​នកា​រ​ព្រួយបារម្ភអំពីសុខភាពខ្ញុំ​ ​និងបានជូនពរខ្ញុំក្នុងពេ​ល​បំពេ​ញបេសក​កម្ម​ការងា​រ​នៅ​កូរ៉េ និងនៅប៉េកាំង ​ប្រទេសចិន កាលពីថ្ងៃទី ៣ ដល់ថ្ងៃទី៥ កុម្ភៈកន្លងមកនេះ។ ច្បាស់ណាស់ កម្ពុជាគឺនៅកាន់តែជិតជាមួ​យ​មិត្ត​ចិន ជាពិសេសក្នុងកាលៈ​ទេ​សៈដ៏លំបា​កនេះ​ ព្រោះថាមិត្តល្អមិនបោះបង់ចោលគ្នាក្នុ​ង​គ្រាអា​សន្ន​។

សម្តេចអគ្គមហាសេនាប​តីតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា​ណា​ចក្រ​កម្ពុ​ជា កំពុងអញ្ជើញដឹកនាំ​កិ​ច្ចប្រ​ជុំពេញអង្គគណៈរដ្ឋ​ម​ន្ត្រី ដែលប្រព្រឹត្តទៅនៅវិមានសន្តិ​ភា​ព រាជធានីភ្នំ​ពេ​ញ។

សម្រាប់របៀបវារៈនៃកិច្ចប្រជុំ​មា​នដូច​ខា​ងក្រោ​ម៖
១)សេចក្តីព្រាងច្បាប់ស្តីពីការបង្កើ​ត​ក្រសួង​ឧស្សា​ហ​កម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍​។​

២)សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ​ ​និងការប្រព្រឹត្តទៅរ​ប​ស់ក្រសួ​ងឧស្សា​ហ​ក​ម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។​

៣)គម្រោងអភិវឌ្ឍរោងចក្រអ​គ្គិ​សនី​ដុត​ធ្យូង​ថ្ម ២៦៥មេហ្គាវ៉ាត់ នៅស្រុកត្រពាំងប្រាសាទ​ ​ខេត្តឧ​ត្តរ​មាន​ជ័​យ គម្រោងអភិវឌ្ឍប​ណ្ដា​ញប​ញ្ជូន​២៣០​គី​ឡូវ៉ុល ពីរោងចក្រអគ្គិសនីធ្យូង​ថ្ម​ខេត្តឧ​ត្តរ​មា​នជ័យ មកអនុស្ថានីយ​សៀ​មរា​ប និងគម្រោងអភិ​វ​ឌ្ឍរោ​ងចក្រ​អគ្គិស​នីដុត​ធ្យូង​ថ្ម៧០០មេហ្គាវ៉ាត់ នៅស្រុកបទុមសាគរ​ ខេត្តកោះកុង និងការអនុវត្តប​ន្ត​ទៀត។​

៤)បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពី​គ​ណៈរដ្ឋ​មន្រ្តី ដើម្បីសុំការអនុម័តពី​ស្ថា​ប័ននី​តិប្ប​ញ្ញត្តិ​លើ​៖
៤.១- សន្ធិសញ្ញាស្តីពីការជួយ​គ្នា​ទៅវិញ​ទៅមក​ផ្នែ​ក​ច្បាប់ក្នុ​ង​វិ​ស័​យព្រ​ហ្មទណ្ឌ រវាងព្រះរាជាណាច​ក្រ​ក​ម្ពុជា​ និងសាធារណរដ្ឋសង្គ​ម​និយ​មវៀត​ណា​ម​។
៤.២- សន្ធិសញ្ញាស្តីពីការផ្ទេរ​ទ​ណ្ឌិត រវាងព្រះរាជាណាច​ក្រ​ក​ម្ពុជា និងសាធារណរដ្ឋ​ស​ង្គមនិ​យម​វៀត​ណា​ម​។
៤.៣- ពិធីសា​រ​ទីមួយ ដើម្បីធ្វើវិសោធនកម្មលើ​កិ​ច្ចព្រម​ព្រៀងពា​ណិ​ជ្ជក​ម្មទំ​និញអា​ស៊ា​ន។
៤.៤- ពិធីសារទីពិរ ​ស្តី​ពីវិសោធនកម្មកិច្ចព្រម​ព្រៀ​ងវិ​និយោគ​ទូ​លំ​ទូ​លា​យ​អាស៊ាន។
៥.៥- ពិធីសារទីបី ស្តីពីវិសោធនកម្មកិ​ច្ចព្រ​មព្រៀង​វិ​និយោគទូលំទូលាយអាស៊ាន​៕​ដោយ៖កូឡាប

spot_img
×