Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នគរបាល​ព្រ​ហ្មទ​ណ្ឌ​​កំរិត​​ស្រាល​ ឃាត់ខ្លួន​ជនសង្ស័យ​​​២​នាក់​ ​​​ឆក់​​​ទូរស័ព្ទ​​ បណ្តាល​ឲ្យ​ជន​រ​ង​​គ្រោះ​​ធ្លាក់​​ពី​លើ​រ៉ឺ​​ម៉ក​​ម៉ូតូ​​ក​ង់​​បី​(PassApp)​​ កាលពី​អាទិ​ត្យ​មុន​

spot_img

​ភ្នំពេញ​៖​ ជនសង្ស័យ​២​នាក់​ ពាក់ព័ន្ធ​ករណី​លួច​មាន​​ស្ថាន​​ទម្ង​ន់ទោស​ដោយសារ​ការ​ប្រព្រឹ​ត្ត​​អំពើ​​​ហិង្សា​(​ឆក់​ទូរស័ព្ទ​​)​ បណ្តាល​ឲ្យ​ជន​​រ​ង​គ្រោះ​ធ្លាក់​ពីលើ​រ៉ឺ​ម៉ក​​​ម៉ូតូ​​កង់​​បី ​(PassApp)​ មក​លើ​ថ្នល់​រង​​​របួស​បែក​ចិញ្ចើម​ខាងឆ្វេង​ហូរ​​​ឈា​ម​​​ ត្រូវ​បាន​​កម្លាំង​ការិយាល័យ​នគរ​បា​ល​​ព្រហ្មទណ្ឌ​កំរិត​ស្រា​ល​​រាជធានី​ភ្នំពេញ​ ស្រា​វជ្រាវ​​ឃា​ត់ខ្លួន។​ ក្រុមជនសង្ស័យបានធ្វើសកម្មភាពឆក់ទូរស័ព្ទ នៅ​ចំណុច​មុខ​ផែ​​​ថ្មភ្នំ​​ពេញ​ ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​​​ ភូមិ​១៤​ សង្កាត់​ស្រះ​ចក​​ ខណ្ឌដូនពេ​ញ​ រាជធានី​ភ្នំ​ពេ​ញ​ កាលពី​ថ្ងៃ​ទី​២​៨​ ខែមករា​ ឆ្នាំ​ ២០២០​ វេលា​ម៉ោង​ប្រហែល​១៣​និង​១​០​​នាទី​។​

​លោក​វរសេនីយ៍ឯក​ ប៊ុ​ន​ សត្យា​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ​ បានឱ្យ​ដឹង​នៅ​រសៀល​​​ថ្ងៃ​​ទី​៥​ ខែកុម្ភៈ​នេះ​ថា​ ជនសង្ស័យ​ចំនួន​​​២​​នាក់​ ខាងលើ​ត្រូវ​បាន​កម្លាំ​ង​​ជំនា​ញ​ឃា​ត់ខ្លួ​ន​កា​ល​ពី​ថ្ងៃ​ទី​៤​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ វេលា​ម៉ោង​ប្រហែល​១​៦​​និង​២0​នាទី​ នៅ​ចំណុច​មុខ​​​ផ្ទះ​​លេ​ខ​៣១​ ផ្លូវជាតិ​លេខ​​​៥​ ភូមិ​ក្រោលគោ​ សង្កាត់​គីឡូម៉ែត្រ​លេខ​​​៦​ ខណ្ឌ​​​ឫស្សី​​កែវ​ រាជធានី​ភ្នំពេញ​​​។​

​លោកនាយ​ការិយាល័យ​បន្ត​ថា​​ ជ​ន​សង្ស័យ​​ទី​​១-​ឈ្មោះ​ ហែម​ សំ​រិ​ទ្ធ​ស័​ក្ត​ ហៅ​សាក់​ម៉ា​ប់​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ មិន​ពិតប្រាកដ​ ស្នាក់​នៅផ្ទះ​លេខ​៣​១​​ ផ្លូវជាតិ​លេខ​៥​ ភូមិ​ក្រោលគោ​ សង្កាត់​គីឡូម៉ែត្រ​លេ​ខ​​​៦​ ខណ្ឌឫស្សីកែវ​​ រាជធានី​ភ្នំពេញ​ និង​ទី​២-​ឈ្មោះ​ ដួង​ តា​រ៉ា​ស័​ក្ត​ ហៅ​ សាក់​តូច​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ជនជាតិ​ ខ្មែរ​ មុខរបរ​ សិស្ស​វិទ្យាល័យ​ឫស្សី​កែវ​ ស្នាក់​នៅផ្ទះ​លេខ​៦​ ផ្លូវ​បេតុង​ ភូមិ​បឹង​ឈូក​ សង្កាត់​គីឡូម៉ែត្រ​​លេ​ខ​៦​ ខណ្ឌ​​ឫ​ស្សី​កែវ​ រាជធានី​ភ្នំពេញ​។​​

​វត្ថុ​តាង​ចាប់​យកៈ​ ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្សុ​​យ​​​​គី​និ​ច​ ពណ៌​ខៀវ​+​ស​ ឆ្នាំ​ផលិត​២០២​០​​ លេខ​តួ​ ៥៥១០៨​ លេខ​ម៉ាស៊ីន​៤៩១២​ ពាក់​ផ្លាក​លេខ​ ភ្នំពេញ​១​ HY-៧១៦១​។​

​ជន​រង​គ្រោះ​ឈ្មោះ​ ហេង​ ភារ​ម្យ​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​បច្ចុប្បន្ន​ស្នាក់​​​នៅផ្ទះ​​លេខ​​​៨​អា​ ផ្លូវ​បេតុង​ ភូមិ​ត្រពាំង​មាន​ សង្កាត់​ក្រាំងធ្នង់​ ខ​ណ្ឌ​​សែ​ន​សុខ​ រាជធានី​ភ្នំពេញ​ មុខរបរ​បុគ្គលិក​​​ក្រុម​ហ៊ុន​​​កូកា​កូ​ឡា​។​

​សម្ភារៈ​បាត់បង់ៈ​ទូរស័ព្ទ​​ដៃ​​ម៉ាក​IPhone11​ ពណ៌​ខ្មៅ​មួយ​គ្រឿង​​។​​ បច្ចុប្បន្ន​ជនស​ង្ស័​យ​ និង​វត្ថុ​តាង​​​ខាងលើ​ ការិយាល័យ​កសាង​សំណុំ​រឿ​ង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​​​ភ្នំពេញ ​ចាត់ការ​តាម​នី​តិ​វិ​ធី​ ៕ ដោយ៖កូឡាប

spot_img
×